បណ្តាញ​មេ​រោគ​តាម​ដាន​ឃ្លាំ​មើល​ក្នុង​ទ្វីប​អឺ​រ៉ុប

September 16th, 2022

ក្រុមហ៊ុន​ដែល​បង្កើត​មេរោគ​តាម​ដាន​ឃ្លាំ​មើល​របស់​ប្រទេស​អ៊ីតាលី​មួយ​កំពុង​តាម​ដាន​មនុស្សទូទាំង​ពិភព​លោក​ក្នុង​ទ្រង់​ទ្រាយ​ធំ​។ ភាគ​ច្រើន​អតិថិជន​របស់​ពួក​គេ​គឺ​ជា​ប្រទេស​ដែល​មាន​ប្រវត្តិ​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្សជាដើម​។ មេរោគ​តាម​ដាន​ឃ្លាំ​មើល​(Spyware)​ដ៏​មាន​អានុភាព​នេះ​បាន​និង​កំពុង​ធ្វើសកម្មភាព​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​និង​រូម៉ានី។សមាជិក​សភាអឺរ៉ុប​បាន​បញ្ចេញ​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​អំពី​ឧស្សាហកម្មឃ្លាំ​មើល​ដែល​មិន​មាន​ការ​គ្រប់​គ្រង​ហើយ​អំពាវ​នាវ​ឱ្យវា​ត្រូវ​បាន​គ្រប់​គ្រង។​

ការ​តាម​ដាន​នៅ​លើ​អ៊ីន​ធឺណិត និង​វិធីសាស្រ្ត​ការពារ

September 16th, 2022

អ៊ីនធឺណិត​ក្លាយ​ជា​តម្រូវ​ការ​ចាំ​បាច់​ ស្ទើរ​តែ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា រាល់​សកម្មភាព និង​ការ​ស្រាវ​ជ្រាវ​នៅ​លើ​អន​ឡាញ​របស់​អ្នក អាច​នឹង​ត្រូវ​បាន​តាម​ដាន​ ឬ​ឃ្លាំ​មើល។ តើ​អ្នក​ដឹង​ទេ​ថា អ្នក​ណា​ខ្លះ​អាច​នឹង​តាម​ដាន​អ្នក ពួក​គេ​តាម​ដាន​អ្នក​ដោយ​របៀប​ណា ហើយ​ថា​តើ​អ្នក​អាច​ការពារ​ខ្លួន​ពី​ការ​តាម​ដាន​នោះ​បាន​ដែរ​ឬ​ទេ​?​

ការ​ពន្យល់​ខ្លី​ៗពី​ពាក្យ​គន្លឹះ​សុវត្ថិភាព​ឌីជីថល

December 7th, 2022

អត្ថបទ​នេះ យើង​ព្យាយាម​ផ្តល់​ការ​ពន្យល់​ខ្លីៗ​លើ​ពាក្យបច្ចេក​ទេស​មួយ​ចំនួន ដែល​ត្រូវ​បាន​ប្រើញឹក​ញាប់​ទាក់​ទង​នឹង​សុវត្ថិភាព​ឌីជីថល ឬ​សុវត្ថិភាព​នៅ​លើ​អ៊ីន​ធឺណិត។ ការ​ពន្យល់​នូវ​ពាក្យទាំង​នេះ មិន​មែន​ជា​ការ​បក​ប្រែផ្លូវ​ការ​ពី​ឯកសារ ឬ​អត្ថបទ​ណា​មួយ​ជាក់​លាក់​នោះ​ទេ យើង​គ្រាន់​តែ​ប្រែ​សម្រួល​ពី​អត្ថបទ​ដែល​យើង​អាច​រក​បាន​នៅ​លើ​អ៊ីនធឺណិត និង​ដាក់​បញ្ចូល​បន្ថែម​តាម​ការ​យល់​ដឹង​របស់​ក្រុម​ការ​ងារ​យើង​ខ្ញុំ ក្នុងគោល​បំណង​អាច​ឱ្យ​អ្នក​អាន ងាយ​ស្រួល​យល់​នូវ​ពាក្យគន្លឹះ​ទាំង​នោះតែ​ប៉ុណ្ណោះ​។

អ្នក​ប្រើ​ប្រាស់ Signal ចំនួន ១៩០០នាក់​រង​ផល​ប៉ះ​ពាល់​ពី​ការ​បែក​ធ្លាយ​ទិន្នន័យរបស់​ក្រុម​ហ៊ុនTwilio

September 3rd, 2022

ក្រុម​ហ៊ុន Twilio ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​កម្ម ផ្ទៀង​ផ្ទាត់​សារ SMS លើ​កម្មវិធី Signal ត្រូវ​បាន​វាយ​ប្រហារ​ដោយ Phishing Attack។ តាម​រយៈ​ការ​វាយ​ប្រហារ​នេះ លេខ​ទូរសព្ទ​ដែល​ប្រើ​លើ​គណនី Signal ចំនួន ​១៩០០​គណនី បាន​រង​ផល​ប៉ះ​ពាល់​។

ការ​ប្រើ​ប្រាស់​កម្ម​វិធី​ Tor ​នៅ​ក្នុង​ប្រ​ទេស​រុស្សី​

September 3rd, 2022

អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ កម្មវិធី​រុករក​ដោយ​មាន​ភាព​អនាមិក Tor បាន​ក្លាយ​ជា​មធ្យោបាយ​ដ៏​ល្អបំផុត​ក្នុង​ការ​រក្សាឯកជនភាព​នៅ​លើ​អ៊ីន​ធឺណិត និង​កាត់​បន្ថយ​ការ​តាម​ដាន​នៅ​លើ​អ៊ីនធឺណិត។

Lockdown Mode មុខងារ​ថ្មី​របស់​ Apple ​ជួយការ​ពារការ​គំ​រាម​កំ​ហែង​ពីមេរោគ Spyware

September 3rd, 2022

អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​វាយ​ប្រហារ​ដោយ spywareនឹង​មាន​ជំនួយ​តាម​រយៈ​បច្ចេកវិទ្យា​ថ្មីរបស់​ Apple ដោយ​ចាប់​ផ្តើម​ជា​មួយប្រព័ន្ធប្រតិបត្តិការ​ iOS​16។