រូបភាពៈ Jonathan Raa/NurPhoto via Getty Images
នេះមិនមែនជាបញ្ហាទីមួយទេ៖ កាលពីខែមុន អ្នកប្រើប្រាស់ជុំវិញពិភពលោក មិនអាចបង្ហោះ ធ្វីត ផ្ញើសារ ឬតាមដានគណនីរបស់ពួកគេ អស់រយៈពេលជាច្រើនម៉ោង។ បញ្ហាទាំងនេះបានធ្វើឲ្យ Twitter កំពុងរងផលអវិជ្ជមានជាច្រើន។
ឧទាហរណ៍មួយចំនួន៖ពាក់ព័ន្ធជាមួយរឿង សេរីភាពបញ្ចេញមតិ Musk បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Twitter និយាយពីអ្វីក៏បានដោយគ្មានព្រំដែនកំណត់។ Musk ក៏បានស្ដារគណនីរបស់អ្នកប្រើប្រាស់រាប់ពាន់នាក់ ដែលត្រូវបានព្យួរពីមុនរួមទាំងគណនី Neo Nazi និង QAnon ផងដែរ (គណនី Neo-Nazi និង QAnon គឺជាគណនីដែលមានភាពជាតិនិយមនិងបញ្ហាការស្អប់ខ្ពើម ដល់ពូជសាសន៏ និងជនជាតិដទៃ)។ នេះគឺជាកត្តាជំរុញមួយ ដែលក្រុមអ្នកស្រាវជ្រាវ បានប្រាប់កាសែត NewYork Times ថានៅពីក្រោមការដឹកនាំរបស់ Musk មានការកើនឡើងនៃការនិយាយបែបស្អប់ខ្ពើម រើសអើង និងមើលងាយពូជ
សាសន៏ដទៃជាច្រើនករណី។ ឧទាហរណ៍ មានការកើនឡើងជាង ២00ភាគរយ នៃការប្រឆាំងនឹងជនជាតិស្បែកខ្មៅនៅពេលដែល Musk ចូលកាន់តំណែងជាប្រធានក្រុមហ៊ុន Twitter។
លើសពីនេះទៀត Musk បានបង្កើតគម្រោងមួយដែលហៅថា “Twitter Blue” ជាផ្នែកមួយនៃកម្មវិធីដែលអ្នកប្រើប្រាស់Twitter អាចទិញ “BlueTick” ដើម្បីកំណត់អត្តសញ្ញាណរបស់ខ្លួនឲ្យកាន់តែច្បាស់។ ប៉ុន្តែដំណាក់កាលក្នុងការបង្កើតផ្នែកនេះ បង្កបញ្ហាជាច្រើន ដោយក្នុងនោះគេឃើញថា Twitter មាន Spam ជាច្រើនហើយពួកគេបានទិញ Twitter Blueដើម្បីក្លែងអត្តសញ្ញាណបុគ្គលល្បីៗ ដែលបង្កឲ្យមានភាពយល់ច្រលំ ដល់អ្នកប្រើប្រាស់។
បន្ថែមពីលើនេះទៀតចាប់តាំងពី Musk ចូលកាន់តំណែង លោកបានបញ្ឈប់ ឬបណ្តេញបុគ្គលិក ជាងពាក់កណ្តាលនៃក្រុមហ៊ុនTwitter ទាំងមូល។ ក្នុងនោះរួមមានក្រុមសំខាន់ៗ មួយចំនួន ដូចជាក្រុមដោះស្រាយការកែកំហុស ក្រុមសម្របសម្រួលមាតិកា និង អ្នកផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។
នៅលើផ្នែកអាជីវកម្ម ចំណូលសំខាន់ៗរបស់ Twitter កំពុងស្ថិតក្នុងគ្រោះថ្នាក់ ខណៈដែលអ្នកផ្សាយពាណិជ្ជកម្មធំៗ
ប្រហែល ៥00 បានផ្អាកការចំណាយលើ Twitter ចាប់តាំងពី Musk ចូលកាន់តំណែង។ នេះបង្ហាញពីក្តីព្រួយបារម្ភ អំពី
អាកប្បកិរិយាខុសឆ្គងទូទៅរបស់ Musk និងការកើនឡើងនូវអ្វីដែលអ្នកស្រាវជ្រាវនិយាយថា”ការកើនឡើងនៃការនិយាយបែបស្អប់ខ្ពើម និងរើងអើងពូជសាសន៍ នៅលើបណ្តាញសង្គមមួយនេះ ដែលមិនធ្លាប់មានពីមុនមក។ អ្នកផ្សាយពាណិជ្ជកម្ម កំពូលទាំង ៣0 របស់ Twitter បានទម្លាក់ការចំណាយរបស់ពួកគេលើ Twitter ចាប់ពីពេលដែល Musk បានកាន់កាប់រហូតដល់ចុងឆ្នាំ២០២២ នេះបើយោងតាម Reuters។
ក្នុងប៉ុន្មានខែថ្មីៗនេះ អតីតនាយកប្រតិបត្តិ Twitter និងជាសហស្ថាបនិក Jack Dorsey ដែលកាលពីខែមេសាបានគាំទ្រMusk ជាអ្នកស្នងតំណែង បានចាប់ផ្តើមរិះគន់ការដឹកនាំរបស់Musk ពាក់ព័ន្ធជាមួយបញ្ហាបច្ចេកទេសថ្មីៗមួយ
ចំនួន។