ឥទ្ធិ​ពល​លើ​ប្រទេស​កំ​ពុង​អភិវឌ្ឍន៍​ពី​ការ​ទិញ​យក ​Twitter ​ដោយ ​Elon​ Musk

ការ​កាន់​កាប់ Twitter របស់ Elon Musk បង្កើត​ឲ្យមាន​ភាព​ច្របូក​ច្របល់​ជា​ច្រើន។ ​ការ​ផ្ទៀង​ផ្ទាត់​Twitter (Twitter Verification) អាច​ទិញ​បាន​ក្នុង​តំលៃ ​8ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ដើម្បីទទួល​បាន​ការ​ផ្ទៀង​ផ្ទាត់​និង​ទទួល​បាន​អត្ថ​ប្រយោជន៍​ដូច​ជា​សញ្ញាធីក​ពណ៌ខៀវ។

  

Photo by Brett Jordan on Unsplash

តាម​ទ្រឹ​ស្ដី​ ការ​ផ្ទៀង​ផ្ទាត់ ​Twitter​ បង្ហាញ​ពី​ព័ត៌​មាន​ដែល​មាន​គុណ​ភាព​ល្អ​ ដើម្បី​ចៀសឆ្ងាយ​ពី​ព័ត៌​មាន​ក្លែង​ក្លាយ​ និង​ព័ត៌​មាន​មិន​ពិត​។ ​ការ​ផ្ទៀង​ផ្ទាត់​ក៏​អាច​រា​រាំង​អ្នក​ប្រើ​ប្រាស់​ពី​ការ​ចែក​រំលែក​ ឬ​ផ​លិត​មា​តិ​កា​ដែល​មិន​ស្រប​តាម​ស្តង់​ដា​ដែល ​Twitter ​បាន​កំ​ណត់​។​ ទាំង​អស់​នេះ​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អ្នក​ប្រើ​ប្រាស់​ Twitter​ ទាំង​អស់ ​រួម​ទាំង​អ្នក​ផ្សាយ​ពា​ណិជ្ជ​កម្ម​ផង​ដែរ​។

ដោយសារ​តែ​វត្ត​មាន​អ្នក​ប្រើ​ប្រាស់ ​Twitter​ មាន​ចំនួន​តិច​ តើ​ការ​ឲ្យ​ទិញ​សញ្ញា​ធីក​ពណ៍​ខៀវ​នេះ​អាច​
បណ្តាល​ឲ្យ​ចំ​នួន​អ្នក​ប្រើ​ប្រាស់​កាន់​តែ​ថយ​ចុះ​ជាង​នេះ​ទៀត​ទេ​?​ អា​ក្រក់​ជាង​នេះ​ទៅ​ទៀត ​តើ​មាន​តែ​អ្នក​មាន​លទ្ធ​ភាព​ក្នុង​ការ​ទិញ​សញ្ញា​ធីក​ខៀវ​ទេ ​ដែល​អាច​ទទួល​បាន​ព័ត៌​មាន​ដែល​មាន​គុណ​ភាព​?

ស្តេច​របស់​ប្រ​ទេស​អា​រ៉ា​ប៊ី​សា​អូ​ឌីត ​និង​មូល​និ​ធិ​អ​ធិប​តេយ្យ​ភាព​កា​តា​ គឺ​ជា​ផ្នែកមួយ​ដ៏​ធំ​នៃ​ក្រុម​អ្នក​វិ​និ​យោគ​ដែល​បាន​ស​ហ​ការ​វិ​និ​យោគ​ជា​មួយ ​Musk​ ដើម្បី​ទិញ ​Twitter​ បាន​។ ​របប​រា​ជា​និ​យម​ផ្តាច់​ការ​គឺ​ឧ​ប​សគ្គ​នៃ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ ​ជា​ពិ​សេស​នៅ​ក្នុង​ស​កល​លោក​ខាង​ត្បូង (Global South)​។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំ​ពោះ​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​ទាក់​ទង​នឹង​សេ​រី​ភាព​នៃ​ការ​បញ្ចេញ​មតិ​?​ តើ​ពល​រដ្ឋ​នៃ ​Global South ​អាច​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​បញ្ចេញ​មតិ​ន​យោ​បាយ​ដោយ​សេ​រី​នៅ​លើ​ Twitter ​ដែរ​ឬ​ទេ​?

ខ​ណៈ​ពេល​ដែល​ Musk​ បាន​អ​នុ​វត្ត​ព្រំ​ដែន​ជាក់​លាក់​អំ​ពី​បញ្ហា​សុ​វត្ថិ​ភាព​កុ​មារ​ អ្នក​រិះ​គន់​បាន​អះ​អាង​ថា​គោល​ន​យោ​បាយ​សម្រប​សម្រួល​មា​តិ​កា ​(Content Moderation) ​របស់​ Twitter​ ឥឡូវ​នេះ​មាន​ភាព​ចម្រូង​ចម្រាស់​គួរ​ឲ្យ​កត់​សម្គាល់​។ ​ប្រ​សិន​បើ​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ឃើញ​ថា បញ្ហានេះវា​ជា​ការ​ពិត នោះ​អាច​ជា​គ្រោះថ្នាក់​ សម្រាប់​តម្លៃ​ប្រ​ជា​ធិប​តេយ្យ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិ​ភព​លោក ​មិន​មែន​ត្រឹម​តែនៅ Global South នោះ​ទេ។

ការ​ទិញ​យក ​Twitter ​របស់ ​Elon ​Musk ​អាច​ធ្វើ​ឲ្យ​មាន​សក្តា​នុ​ពល​ និង​បញ្ហា​ប្រ​ឈម​យ៉ាង​ខ្លាំង​សម្រាប់​ស​ហ​គមន៍​អន្តរ​ជាតិ ​ជា​ពិ​សេស​នៅ​ក្នុង​ Global​South​។​ ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នៃ​អ្នក​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ទំ​នង​ដែល​ភាគ​ច្រើន​មក​ពី ​Global South ​Twitter ​គួរ​តែ​ត្រូវ​កត់​សម្គាល់​និង​រួម​បញ្ចូលគ្រប់​កំ​រិត​នៃ​និន្នា​ការ​ន​យោ​បាយ ​និង​សេដ្ឋ​កិច្ច​របស់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​។

ប្រភព៖
https://www.middleeastmonitor.com/20221201-twitters-acquisition-by-elon-musk-and-the-impact-on-the-global-south/