ការ​ចាក​ចេញ​បុគ្គ​លិក​ជា​ច្រើន​របស់ ​Twitter ​បង្កើតជា​មន្ទិលសង្ស័យ​របស់​បណ្តាញ​សង្គម​មួយ​នេះ

កាល​ពី​ល្ងាច​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន ​មាន​អ្នក​ប្រើប្រាស់ Twitter ជា​ច្រើន​នាក់ ​បាន​ប្រើ Hashtag #RIPTwitter ហើយ​ក្លាយ​ជា​និន្នាការ​ឈាន​មុខ​គេ​នៅ​ទូទាំង​ពិភពលោក។ អ្នក​ប្រើប្រាស់​បាន​សរសេរ​នូវ​អ្វីដែល​ពួក​គេ​ខ្លាច​ថា​អាច​ជា​ការ​បង្ហោះ​ចុង​ក្រោយ​របស់​ពួក​គេ នៅ​លើ​បណ្តាញសង្គម​នេះ។

  

Photo: elportaluco.com

បុគ្គ​លិក​ដែល​នៅ​សេស​សល់​ជា​ច្រើន​នាក់​នៅ​ក្រុម​ហ៊ុន​Twitter ​ហាក់​ដូច​ជា​ប​ដិ​សេដ​សំ​ណើរ​របស់​ម្ចាស់ក្រុមហ៊ុនថ្មី លោក ​Elon​​ Musk ​ក្នុង​ការ​ធ្វើ​ការ​ហួស​កំរិត ​ដោយ​អាច​ឲ្យ​ក្រុម​ហ៊ុន​នេះ​មាន​ភាព​ច្រ​បូក​ច្រ​បល់ ​និង​ចោទ​ជា​សំណួរ​ធ្ងន់​ធ្ងរ​ថា​ តើ​ក្រុម​ហ៊ុន​នេះ​នឹង​រស់​បាន​យូរ​ប៉ុណ្ណា​។ 

ការ​ស្លាប់​របស់​ Twitter ​នឹង​មាន​ផល​វិ​បាក​យ៉ាង​ធ្ងន់​ធ្ងរ ​ដោយ​សារ​តែ​បណ្តាញ​សង្គម​នេះ​មាន​សារៈ​សំ​ខាន់​ចំ​ពោះ​ទំ​នាក់​ទំ​នង​ស​កល​។​ បណ្តាញ​សង្គម​នេះ​ជា​រឿយៗ​ ត្រូវ​បាន​គេ​ប្រៀប​ធៀប​ទៅ​នឹង​ទី​ក្រុង​ឌី​ជី​ថល​មួយ​។ ​មេ​ដឹក​នាំ​ពិ​ភព​លោក​ប្រើ​ប្រាស់​ Twitter ​ដើម្បី​ទំ​នាក់​ទំនង ​អ្នក​សារ​ព័ត៌​មាន​ប្រើ​ប្រាស់ ​Twitter​ ដើម្បី​ប្រ​មូល​ព័ត៌​មាន ​ អ្នក​ប្រ​ឆាំង​នៅ​ក្នុង​ប្រ​ទេស​ដែល​គាប​សង្កត់​ប្រើ​ Twitter ​ដើម្បី​រៀប​ចំ​ប្រ​មូល​ផ្តុំ​គ្នា​។ 

នៅ​ក្នុង​ក្រុម​ហ៊ុន ​ការ​លា​លែង​ពី​តំ​ណែង​ដ៏​ច្រើន​បាន​កើត​ឡើង​។ ​បុគ្គ​លិក​រាប់​រយ​នាក់​បាន​ចាក​ចេញ ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់​បំ​ណាច់​រយៈ​ពេល​បី​ខែ​។​ Musk​ បាន​ជម្រុះ​ចោល​បុគ្គ​លិក​ 50%​ នៃ​កម្លាំង​ការ​ងារ​របស់​ក្រុម​ហ៊ុន​នៅ​ពេល​នោះ​មាន​ប្រ​មាណ​ជា​7,500​នាក់​។ 

បុគ្គ​លិក​ពីរ​នាក់ ដែល​បាន​សម្រេច​ចិត្ត​បដិសេដ​ការ​សម្រេច​របស់ ​Musk ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន ​បាន​និ​យាយ​ថា​«ខ្ញុំ​មិន​ចង់​នៅ​ផុងខ្លួននៅធ្វើការជាមួយក្រុមហ៊ុន ​ដែលកំពុង​ត្រូវ​បាន​បំ​ពុល​ពី​ខាង​ក្នុង​ និង​ខាង​ក្រៅ​ទេ​» ​ដោយ​បន្ថែម​ថា ​គាត់​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​សម្រេច​ចិត្ត ​«ខ្ញុំ​នូវ​តែ​ប្រ​កាន់​នូវ​តម្លៃ​ និង​ជំ​ហរ​របស់ខ្ញុំ​ជា​និច្ច​»។ 

បុគ្គ​លិក​ដែល​ទើបត្រូវបានបញ្ឈប់​​ពី​ការងារ​បាន​និ​យាយ​ថា ​«បុគ្គលិក​មិន​ចង់​បូជាទាំង​សុខ​ភាព​ផ្លូវ​ចិត្ត ​និង​ជីវិត​គ្រួសារ ​ដើម្បី​ធ្វើការ​ឱ្យ​បុរស​មាន​បំផុត​ក្នុង​ពិ​ភព​លោក ​ក្លាយ​ជា​អ្នកមានជាងហ្នឹង​នោះ​ទេ»។

ប្រភពៈ
https://edition.cnn.com/2022/11/17/media/twitter-exodus-reliable-sources/index.html