Image by Gerd Altmann from Pixabay
ឯកសារនេះជាការស្ទង់មតិរបស់ក្រុមប្រឹក្សាអឺរ៉ុប អំពីទស្សនៈរបស់ប្រទេសសមាជិកស្តីពីបទប្បញ្ញត្តិអ៊ីនគ្រីបសិន។ ច្បាប់ដែលបានស្នើឡើងនឹងតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាស្កេនមាតិកា រួមទាំងសាររបស់អ្នកប្រើប្រាស់ដើម្បីស្វែងរកមាតិការខុសច្បាប់នានា។ ទោះជាយ៉ាងណាក៏ដោយសំណើរពី YlvaJohansson ដែលជាស្នងការសហភាពអឺរ៉ុបបានទទួលការរិះគន់ពីអ្នកបច្ចេកវិទ្យានិងអ្នកតស៊ូមតិលើបញ្ហាឯកជនភាពជាច្រើន។
ក្នុងចំណោមប្រទេសទាំង២០ របស់សហភាពអឺរ៉ុបភាគច្រើនបាននិយាយថាពួកគេពេញចិត្តនឹងទម្រង់មួយចំនួននៃការស្កេនសារដែលបានអ៊ិនគ្រីប។ ជាក់ស្តែងអ្នកតំណាងជនជាតិអេស្ប៉ាញ បាននិយាយនៅក្នុងឯកសារថា”តាមទស្សនៈរបស់យើង វាជារឿងល្អណាស់ដែលយើងគួរតែមានច្បាប់ ដើម្បីធ្វើការគ្រប់គ្រងក្រុមហ៊ុនដែលអនុវត្តបច្ចេកវិទ្យាអ៊ីនគ្រីបសិន”។
IvernaMcGowan អគ្គលេខាធិការនៃសាខាអឺរ៉ុប នៃមជ្ឈមណ្ឌលប្រជាធិបតេយ្យនិងបច្ចេកវិទ្យាបាននិយាយថា”ការបំបែកបច្ចេកវិទ្យាអ៊ីនគ្រីបសិនសម្រាប់មនុស្សគ្រប់គ្នានឹងមិនត្រឹមតែមិនមានភាពសមាមាត្រតែប៉ុណ្ណោះទេ ហើយវានិងគ្មានប្រសិទ្ធិភាពក្នុងការសម្រេចបាននូវគោលដៅដើម្បីការពារកុមារនោះទេ”។
យោងតាមឯកសារបានបង្ហាញថា មានការគាំទ្រយ៉ាងខ្លាំងចំពោះសំណើរបស់ Johansson ក្នុងការស្កេនទំនាក់ទំនងឯកជនដែលបានអ៊ីនគ្រីបសម្រាប់មាតិកាខុសច្បាប់។ក្នុ ងចំណោមប្រទេសចំនួន ២០ ដែលរួមបញ្ចូលក្នុងឯកសារនោះមាន១៥ ប្រទេស បានសម្តែងការគាំទ្រចំពោះគំនិត នៃការស្កេនទំនាក់ទំនងដែលបានអ៊ីនគ្រីប។ មនុស្សជាច្រើនបានចាត់ទុកការស្កែនប្រភេទនេះថាជាឧបករណ៍ដ៏សំខាន់ដែលអាចឲ្យអាជ្ញាធរឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានលើកុមារ។
អ្នកជំនាញផ្នែកសន្តិសុខបាននិយាយថាការបំបែកបច្ចេកវិទ្យាអ៊ីនគ្រីបសិន នឹងធ្វើឱ្យខូចប្រព័ន្ធសុវត្ថិភាពទាំងមូលនៃបច្ចេកវិទ្យាអ៊ីនគ្រីបសិន។ ប្រសិនបើមន្ត្រីអនុវត្តច្បាប់មានវិធីក្នុងការដោះកូដសារនោះពួក Hacker ឬឧក្រិដ្ឋជន អាចទាញយក មធ្យោបាយមួយនោះក្នុងការបំផ្លាញប្រព័ន្ធសុវត្ថិភាពរបស់អ៊ីនគ្រីបសិនបានដូចគ្នា។
ទោះបីជាមានការគាំទ្រក្នុងការបំបែកបច្ចេកវិទ្យាអ៊ីនគ្រីបសិនពីប្រទេសមួយចំនួនក៏ដោយ ក៏ប្រទេសជាច្រើនក៏ហាក់ដូចជាគាំទ្រយ៉ាងខ្លាំងដល់បច្ចេកវិទ្យាអ៊ីនគ្រីបសិនផងដែរ។ ប្រទេសអ៊ីតាលីបានពណ៌នាសំណើរសម្រាប់ប្រព័ន្ធថ្មីមួយនេះថាមិនមានភាពសមាមាត្រទេ។