DigitalHub101 គឺ​ជា​គេហ​ទំព័រ​ភាសាខ្មែរ ដែល​ត្រូវ​បាន​បង្កើត​ឡើងក្នុង​គោល​បំណង​ចែក​រំ​លែក​ចំណេះ​ដឹង​ទាក់​ទង​នឹង​សុវត្ថិ​ភាពនៅលើប្រព័ន្ធ​ឌី​ជី​ថល ទៅដល់សាធារណៈជន ទូទៅដើម្បីចូលរួមចំនែកកាត់បន្ថយហានិភ័យនានាដែលអាចកើតមានឡើងគ្រប់ពេលវេលា នៅពេលអ្នកប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ និង​  កុំព្យូទ័រ ជាពិសេសតំណភ្ជាប់ជាមួយនឹងអីុនធឺណែត។ ក្នុង​គេហ​ទំព័រ​នេះ​យើង​ធ្វើ​ការ​ជ្រើសរើសយក​វិធី​សាស្រ្ត​ និង​គន្លឹះ​ល្អៗ​ដែល​អ្នករាល់គ្នាគួរតែយកទៅ​​អនុវត្តអោយបានជាប្រចាំ​ ដើម្បីការពារសុវត្ថិភាព និងឯកជនភាពរបស់អ្នក ព្រមទាំងអ្នកនៅជុំវិញខ្លួនអ្នកផងដែរ។ យើង​នឹង​ធ្វើ​បច្ចុប្បន្នភាពគេហទំព័រនេះ​ និងបន្ថែមគន្លឹះថ្មីៗបន្តពីអ្វីដែលបានផលិតរួចទាំងនេះ ដោយបញ្ចូលនូវ​កម្មវិធី​សុវត្ថិភាព​ដែល​អាច​ទុក​ចិត្ត​បាន​មួយ​ចំនួនទៀត​សម្រាប់​ប្រើ​នៅ​លើ​ទូរស័ព្ទ​ និង​កុំ​ព្យូទ័រ​ផង​ដែរ​។ បន្ថែម​ពី​លើ​នេះ ​យើង​ក៏​បាន​ផលិត​ឯក​សារ​គន្លឹះ​សំខាន់ៗ​សម្រាប់អ្នកដែលមានចំណេះដឹងខ្លះៗទាក់ទងនឹងសុវត្ថិភាពនៅលើប្រព័ន្ធឌីជីថល សម្រាប់​ជា​ធន​ធាន​ក្នុង​ការ​ពង្រឹង និងពង្រីក​ចំណេះ​ដឹង​ និង​សមត្ថភាព​លើ​ផ្នែក​ឌី​ជី​ថល​នេះ​។ យើង​សង្ឈឹម​ថា​ អ្នក​ទាំង​អស់​គ្នា​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗបន្ថែមទៀត ​ពី​គេហ​ទំព័រ​នេះ​។ ចុច​ទី​នេះ​ ប្រសិនបើ​អ្នក​ទាំង​អស់​គ្នា​មាន​មតិ​យោបល់ ឬសំណួរ​ផ្សេងៗដើម្បីកែលម្អគេហទំព័រមួយនេះអោយកាន់តែប្រសើរឡើង។

គេហទំព័រនេះបង្កើតឡើងដោយក្រុមអ្នកស្ម័គ្រចិត្តមួយក្រុម មិនយកប្រាក់កម្រៃ។
ក្រុមការងារស្ម័គ្រចិត្តរបស់ពួកយើង កំពុងផលិតគោលការណ៍ណែនាំបន្ថែមទៀតសម្រាប់អ្នកដែលមានបំណងចង់យកចំណេះដឹងទៅបង្រៀនបន្តទៀត ព្រោះនេះក៏ជាគោលបំណងមួយដ៏សំខាន់ក្នុងការ​​បង្កើត​​វេបសាយនេះឡើងផងដែរ។
ប្រាកដជាបាន ! ប្រសិនបើបញ្ជាក់ពីប្រភពថែមទៀត រឹតតែប្រសើរ
សូមចុចទីនេះ ដើម្បីបញ្ចេញមតិយោបល់ក្នុងន័យស្ថាបនា ដើម្បីធ្វើអោយវេបសាយនេះកាន់តែ​​ប្រសើរឡើង។