បញ្ហានៃការបាត់បង់គណនី និងទំព័រហ្វេសប៊ុកតែងតែកើតឡើងជាប្រចាំ។ ថ្មីៗនេះនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក (TVK) និងនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការបាត់បង់ទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបញ្ជាក់ថាមានជនខិលខូចបានលួចយកទៅគ្រប់គ្រងបានដោយជោគជ័យ។ កន្លងមកក៏មានករណីជាច្រើនពីការលួចយកគណនី និងទំព័រហ្វេសប៊ុកជាច្រើនផងដែរ។