ការផ្ទៀងផ្ទាត់ពីរជាន់ (Two Factor Authentication ឬ 2FA)នៅលើបណ្តាញសង្គម

សព្វ​​ថ្ងៃ​នេះ​គេ​ហ​ទំ​ព័រ​ធំ​ៗ​ជួប​ប្រ​ទះ​នូវ​ការ​បំពាន​ទិន្ន​ន័យ​ដ៏​ធំ​ក្នុង​អត្រា​គួរ​ឱ្យ​ព្រួយ​បារម្ភ​។​ គេ​ហ​ទំ​ព័រ​មួយ​ដើម្បី​ត្រួត​ពិ​និត្យ​មើល​ថា​ពាក់​ព័ន្ធ​ជា​មួយ​ការ​រំ​លោភ​បំពាន​ទិន្ន​ន័យ​ដែល​មាន​ឈ្មោះ​ថា​ Have I been Pwned​ ​បាន​កត់​ត្រា​ថា​គេ​ហ​ទំ​ព័រ​ចំនួន​៥៤៣​ដែល​មាន​គ​ណ​នី​ចំនួន​១១,៤​ពាន់​លាន​គ​ណ​នី​នេះ​រួម​បញ្ចូល​ឈ្មោះ​ល្បីៗ​ដូច​ជា​​ Wattpad​,​ MySpace ​និងFacebook។​

  

ការ​រំ​លោភ​បំ​ពាន​នៃ​ពាក្យ​សម្ងាត់​គឺ​ជា​បញ្ហា​មួយ​ដ៏​សំ​ខាន់​ដែល​យើង​ទាំង​អស់​គ្នា​គួរ​ចាប់​អារម្មណ៍​។​ វា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជា​ខ្លាំង​ដល់​សុ​វត្ថិ​ភាព​និង​ឯក​ជន​ភាព​នៃ​លើ​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត​។​យ៉ាង​ណា​មិញ​យើង​ទាំង​អស់​គ្នា​អាច​កាត់​បន្ថយ​ពី​ការ​លួច​ចូល​ទិន្ន​ន័យ​ឬ​ការ​រំ​លោភ​បំ​ពាន​ទិន្ន​ន័យ​របស់​អ្នក​តាម​វិ​ធី​ល្អ​បំ​ផុត​គឺ​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្ទៀង​ផ្ទាត់​ពីរជាន់​(Two​Factor​Authentication)​នៅ​លើ​គ​ណ​នី​ដែល​អ្នក​ប្រើ​ជា​ប្រ​ចាំ​។​ ការ​បន្ថែម​ទម្រង់​ទី​២ ​នៃ​ការ​ផ្ទៀង​ផ្ទាត់​ភាព​ត្រឹម​ត្រូវ​(ជា​ធម្ម​តា​តាម​លេខ​កូដ​ដែល​បង្កើត​ឬ​ផ្ញើ​ទៅ​ឧ​ប​ករណ៍​ដែល​អ្នក​មាន​)​អាច​ធា​នា​ថា​គ្មាន​នរណា​ម្នាក់​ចូល​ប្រើ​គ​ណ​នី​របស់​អ្នក​ទេ​ ទោះ​បី​ពួក​គេ​មាន​លេខ​សម្ងាត់​ក៏​ដោយ​។

អ្វី​ទៅ​ជា​ការ​ផ្ទៀង​ផ្ទាត់​ពីរ​ជាន់ ឬ 2FA?

ការ​ផ្ទៀង​ផ្ទាត់​ពីរ​ជាន់ ​(Two Factor Authentication)​ ឬ 2FA គឺ​ជាស្រ​ទាប់​សុ​វត្ថិ​ភាព​បន្ថែម​ដែល​ត្រូវ​បាន​ប្រើ ​ដើម្បី​ធ្វើ​ឲ្យ​ប្រា​កដ​ថា​មនុស្ស​ដែល​ចូល​ទៅ​គ​ណ​នី​របស់​អ្នក​គឺ​ជា​អ្នក​ប្រា​កដ​ពិត​មែន​។​ ដំ​បូង​ អ្នក​ត្រូវ​ការ​ឈ្មោះ​សម្គាល់​(Username)​ និង​ពាក្យ​សម្ងាត់​(Password)​ដើម្បី​ចូល​ទៅ​គ​ណ​នី​របស់​អ្នក​។​ បន្ទាប់​មក​ជំ​នួស​ឲ្យ​ការ​ចូល​ភ្លាមៗ​ទៅ​កាន់​គ​ណ​នី​របស់​អ្នក​អ្នក​ត្រូវ​ការ​ព័ត៌​មាន​បន្ថែម​ដើម្បី​ចូល​ទៅ​កាន់​គ​ណ​នី​របស់​អ្នក​ដែល​ក្នុង​នោះ​រួម​មាន​លេខ​សម្ងាត់​ជា​ដើម​។

អត្ថបទ​ខាងក្រោម​នេះ យើង​នឹងបង្ហាញ​ពីរបៀបក្នុង​ការ​ដាក់​ការ​ផ្ទៀង​ផ្ទាត់​ពីរ​ជាន់ ​ឬ2FA តាមរយៈសារ SMS ចំពោះទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ។

របៀប​បើក​មុខងារ 2FA លើ Facebook

ជំហាន​ទី១៖
1- ចុចលើ​និមិត្តសញ្ញា និមិត្តសញ្ញា Settings ( ) 2- ចុចលើ Settings & Privacy → 3- ចុចលើ Settings

ជំហានទី២៖
4- ចុចលើ Password and Security 5- អូស​ចុះ​ក្រោម​ ស្វែងរក Two-Factor Authentication បន្ទាប់​មក​ចុច​លើ Use two-factor authentication

ជំហានទី៣៖
ត្រង់​កន្លែង​នេះ​ មានជម្រើស​៣​ក្នុងការបើកមុខងារ 2FA ដែល​ទី១​គឺការបើក​មុខងារនេះ​តាមរយៈ កម្មវិធី Authentication ឬ Authentication app ដែលកម្មវិធីទាំងនោះ​មាន​ដូចជា កម្មវិធី Google Authenticator ជាដើម។ល។ ការប្រើ​ Authentication app ជា​វិធីសាស្រ្តមួយដែល​មានសុវត្ថិភាព​ខ្ពស់ និង​មិនសូវស្មុគ​ស្មាញ​ក្នុង​ការ​ប្រើប្រាស់ ហើយ​តែង​តែត្រូវ​បាន​ណែនាំឱ្យ​ប្រើប្រាស់​។ ទី២គឺ ការប្រើ​មុខងារសារ SMS ឬ Text message (SMS) ដែលមុខងារនេះ លេខ​កូដ 2FA នឹងផ្ញើ​ចូល​ទៅ​កាន់សារ SMS នៃលេខទូរស័ព្ទ​របស់អ្នក។ និងវិធីសាស្រ្តទី៣​ គឺការប្រើ ឧបករណ៍ផ្នែករឹង ឬគេហៅថា Security Key។ វីធីសាស្រ្ត​ចុងក្រោយនេះ គឺតម្រូវឱ្យ​អ្នក​មានឧបករណ៍នោះ​ រួច​ដោត​ភ្ជាប់ជាមួយកុំព្យូទ័រ ឬទូរស័ព្ទ ឬប្រើ Bluetooth ជាដើម នោះ​ទើប​អាចចូលទៅ​កាន់​គណនីរបស់អ្នកបាន។

ទោះ​ជាយ៉ាងណាក៏ដោយ ​ក្នុងអត្ថបទនេះ យើងជ្រើស​រើសយក​ការបើកមុខងារ 2FA ជាមួយ​សារ SMS ដែលដែលងាយស្រួល និងដែល​គ្រប់គ្នាអាចអនុវត្តបាន។

6- ដើម្បី​ជ្រើស​រើសប្រើមុខងារសារ SMS អ្នកត្រូវ​ជ្រើស​រើស​យក Text Message (SMS) 7- ចុចលើ​ប៊ូតុង Continue8- ជ្រើសរើស​លេខទូរស័ព្ទ ដែលមានស្រាប់ ឬអ្នកអាចដាក់លេខទូរស័ព្ទថ្មី ដែលអ្នកកំពុងប្រើប្រាស់។ សូមចាំថា អ្នកត្រូវ​មានទូរស័ព្ទ ដែលមានលេខទូរស័ព្ទ ដែលអ្នក​បាន​ជ្រើស​រើស ឬ​ដាក់​បញ្ជូល​នោះ​នៅជិតខ្លួនអ្នក ព្រោះ​ Facebook នឹងផ្ញើសារលេខកូដ ទៅកាន់លេខទូរស័ព្ទនោះ​ បន្ទាប់ពីអ្នក​ចុច​លើ Continue។ 9- ចុច​លើ​ប៊ូតុង Continue

ជំហានទី៤៖
10- ហ្វេស​ប៊ុក និង​ផ្ញើលេខកូដ៦ខ្ទង់ ទៅកាន់លេខ​ទូរស័ព្ទ​ដែល​អ្នក​បានជ្រើស​រើស ឬដាក់​បញ្ចូលនៅក្នុងជំហានទី៣។ សូមពិនិត្យមើល​ប្រអប់សារ ក្នុងទូរស័ព្ទ​របស់អ្នក ស្វែង​រកលេខកូដ ៦ខ្ទង់នោះ។ 11- បំពេញលេខកូដ​នោះ​ចូល​ក្នុង​ប្រអប់ Enter code 12- ចុច​លើ​ប៊ូ​តុង​ Continue

ជំហានទី៥៖
13- ផ្ទាំងនេះ​បញ្ជាក់​ថា អ្នក​បាន​បើក​មុខងារ​ 2FA បានដោយ​ជោគជ័យ (Two-Factor Authentication is On) ។ សូមចុច​លើ ប៊ូតុង Done។ 14- Recovery Codes ជាកន្លែង​ដែល​អ្នក​អាច​ ទទួលបាន​លេខកូដ ចំនួន១០ជួរបន្ថែម ដែលអ្នកអាចប្រើ​បានចំនួន១០ដង ក្នុង​ករណីដែលអ្នក​មិនមានទួរស័ព្ទ​របស់អ្នកនៅជិតខ្លួន ឬក្នុងករណីដែល​អ្នក​ធ្វើដំណើរទៅ​ក្រៅប្រទេស ដែលមិនអាចប្រើ​លេខទូរស័ព្ទរបស់អ្នកបាន ឬក្នុងករណីដែលអ្នកបាត់ ឬខូចទូរស័ព្ទជាដើម។ល។ សូម​រក្សាទុកលេខកូដចំនួន១០ជួរនេះ​ នៅកន្លែង​ដែល​មានសុវត្ថិភាព។ 15- ក្នុងករណី​ដែល​អ្នក​គិតថា​ មាន​អ្នកផ្សេងដឹងលេខកូដរបស់អ្នក ឬអ្នក​បានប្រើ​លេខកូដ​ទាំង១០ជួរនេះ​អស់ហើយ អ្នកក៏អាច​បង្កើតលេខកូដ​ចំនួន១០ ជួរបន្ថែមទៀតបានដែរ ដោយចុច​លើ Get New Codes។ ចុច​លើ​ប៊ូតុង Copy Codes រួចធ្វើការ​ Paste កូដទាំង​នោះ​ នៅលើ​កម្មវិធី​ណាមួយ ដូចជាលើ Microsoft Word ជាដើម។

របៀបបើក​មុខងារ 2FA លើ TikTok

ជំហានទី១៖
1- ចុច​លើរូប Profile របស់​អ្នក 2- ចុច​លើ​និមិត្តសញ្ញា Settings (≡) 3- ចុច​លើ Security and login

ជំហានទី២៖
4- ចុច​លើ 2-step verification 5- ជ្រើស​រើសយក​ជម្រើសណាមួយ​ក្នុង​ចំណោម SMS និង Email។ ក្នុង​ការ​បង្ហាញ​នេះ យើង​ជ្រើសរើសយក SMS ដែលមានន័យ ថា TikTok នឹងផ្ញើ​លេខកូដ​ 2FA ចូលទៅក្នុងសារ SMS ក្នុង​ទូរស័ព្ទ​របស់អ្នក។ 6- ចុច​លើ​ប៊ូតុង Turn on

ជំហានទី៣៖
7- បន្ទាប់​អ្នក​បាន​ចុច​លើ​ប៊ូតុង Turn on រួចរាល់ហើយ អ្នកនឹងឃើញ​ផ្ទាំង​មួយនេះ​លោត​ឡើង ដែល​មាន​ន័យ​ថា អ្នក​បានបើក​មុខងារ​ 2FA រួចរាល់ហើយ។ 8- អ្នក​អាច​សាកល្បង​ចាក​ចេញពី គណនី​ TikTok របស់​អ្នក និងចូលទៅ​កាន់គណនី​នេះ​ម្តងទៀត។ ការ​ចូល​ទៅ​ប្រើ​ គណនី​របស់អ្នក​ម្តងទៀត​ បន្ទាប់​ពីអ្នក​បានបើក​មុខងារ 2FA នោះ​វានឹងទាមទារ​លេខកូដ 2FA មួយ​ទៀត​ បន្ថែម​ពី​លេខ​ពាក្យ​សម្ងាត់​របស់អ្នក។ 9- សូម​ចូលទៅ​ស្វែង​រកលេខកូដ 2FA នេះ​នៅក្នុង សារSMS ក្នុង​ទូរស័ព្ទ​របស់អ្នក។ 10- បន្ទាប់​ពីអ្នក​ទទួល​បានលេខកូដហើយ សូម​បំពេញលេខកូដ​នោះ​ចូល។ 11- បន្ទាប់​មក​ចុច​ Next

របៀបបើក​មុខងារ 2FA លើ Instagram

ជំហានទី១1- ចុចលើរូប Profile 2- ចុច​លើ​និមិត្ត​សញ្ញា Settings (≡) 3- ចុច​លើ Settings

ជំហានទី២
4- ចុច​លើ Security 5- ចុច​លើ Two-Factor Authentication

ជំហានទី៣
6- ចុចលើ Get Started ជ្រើស​រើស​ជម្រើស​ក្នុងការ​បើកមុខងារ 2FA។ 7- ក្នុងឧទាហរណ៍នេះ យើងជ្រើស​រើស​យក ការបើក​ដំណើរ​ការ​មុខងារ 2FA ជា​មួយ​នឹង សារ SMS ដោយ​ជ្រើស​រើស​យក Text Message

ជំហានទី៤
8- បន្ទាប់​មក​ អ្នក​នឹងឃើញ​ ផ្ទាំង​មួយ​ទៀត​លោតឡើង​ ដើម្បីឱ្យអ្នកបំពេញលេខ​កូដ​៦ខ្ទង់​ ដែល​បាន​ផ្ញើទៅកាន់​លេខទូរស័ព្ទរបស់អ្នក។ 9- សូម​ពិនិត្យ​មើល​សារ​ទូរស័ព្ទ​របស់អ្នក ស្វែងរក​លេខកូដ​៦ខ្ទង់។ 10 បំពេញ​លេខ​កូដ៦ខ្ទង់ បន្ទាប់មកចុច Next

ជំហានទី៥ៈ
11- ចុច Done12 បន្ទាប់ពី ចុច Done អ្នកនឹងឃើញ​ផ្ទាំងមួយ​ទៀត​លោត​ឡើង ដែលអនុញ្ញាតឱ្យ​អ្នកអាច​រក្សាទុក​លេខ​កូដដែល​អាច​ប្រើ​បាន​ចំនួន​៥ដង។ លេខ​កូដ​ទាំងនេះ មានសារៈសំខាន់​ណាស់​ ព្រោះ​អ្នក​អាចប្រើ​វាបាន​ ក្នុងករណី​ដែលអ្នក​មិនអាច ប្រើលេខទូរស័ព្ទអ្នក​បាន។ ប្រសិន​បើ​អ្នក​ ប្រើ​លេខ​កូដ​ទាំង៥នោះអស់ ឬ​ប្រសិន​បើអ្នកគិត​ថា អ្នក​មាន​អ្នក​ផ្សេងដឹង​លេខកូដ​ដែលអ្នកបាន​រក្សា​ទុក អ្នក​អាចបង្កើតលេខកូដថ្មីបាន​ ដោយចុច​លើ Get New Codes

របៀបបើក​មុខងារ 2FA លើ Twitter

ជំហានទី១
1- ចុច​នៅ​លើរូប​ Profile របស់​អ្នក 2- បន្ទាប់​មក​ចុច​លើ Settings and privacy

ជំហានទី២៖
3- ចុច​លើ Privacy and safety 4- បន្ទាប់​មក​ចុច​លើ Security

ជំហានទី៣៖
5- ចុច​លើ Two-factor authentication 6- បន្ទាប់​មក​ធីក យកជម្រើស​ណា​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំងបី​។ ​សម្រាប់​ការបង្ហាញនេះ យើង​ជ្រើស​រើស​យក​ Text message ដែលមានន័យ​ថា យើង​នឹងទទួល​បាន​លេខកូដ 2FA នៅ​ក្នុងប្រអប់សារ SMS តាមរយៈលេខ​ទូរស័ព្ទ​របស់យើង។

ប្រសិន​បើអ្នក​ជ្រើសរើស​យក Authentication app នោះ​អ្នកនឹង​ត្រូវ​តម្លើង​កម្មវិធី Authentication ណាមួយ​ចូលទៅក្នុងទូរស័ព្ទ​របស់អ្នក​ជាមុន ហើយអ្នកប្រើ​លេខកូដ​ចេញពីកម្មវិធីនោះ។ សម្រាប់ Security key វា​គឺជាឧបករណ៍មួយដែល ត្រូវឱ្យអ្នកដោតចូលទៅ​ក្នុងកុំព្យូទ័រ ឬទូស័ព្ទជំនួសឱ្យការ​វាយ​បញ្ជូលកូដ។

ជំហានទី៤៖
7- ចុច​លើ​ប៊ូតុង Get started 8- បន្ទាប់មកវាយបញ្ចូលពាក្យសម្ងាត់របស់​អ្នក​ឱ្យ​បាន​ត្រឹម​ត្រូវ រួចចុចលើប៊ូតុង Verify

ជំហានទី៥៖
9- វាយ​បញ្ចូល​លេខ​ទូរស័ព្ទ​របស់អ្នកឱ្យបានត្រឹម​ត្រូវ 10- បើក​មើលសារ SMS នៅក្នុងទូរស័ព្ទ​របស់​អ្នក ស្វែងរកសារពី Twitter ជាមួយ​នឹងលេខ​កូដ៦ខ្ទង់ 11- បំពេញ​លេខ​កូដ​៦ខ្ទង់​នោះ​ បន្ទាប់មក​ចុច Next

ជំហានទី៦៖
12- អ្នក​នឹង​ឃើញ​លេខកូដដែលគេ​ឱ្យឈ្មោះថា Single-use backup code ដែល​លេខនេះ ​អ្នកអាច​ប្រើ​បាន​ម្តង​ ជំនួសលេខ​កូដ​នៅក្នុង SMS ក្នុងករណី​ដែលអ្នក​ មិនអាច​ប្រើ​ទូរស័ព្ទអ្នកបាន។ សូម​រក្សាទុកលេខ​កូដសម្ងាត់នេះ នៅកន្លែង​ដែល​មានសុវត្ថិភាព។

13- សញ្ញាធីក​នៅលើ Text message បញ្ជាក់ថា អ្នកបាន​បើក​មុខងារ 2FA រួច​រាល់ហើយ​ ជាមួយនឹង Text message។