ទោះបីជារុស្សីព្យាយាមរឹតត្បិតលើបណ្តាញអ៊ីនធឺណិតក៏ដោយ ក៏អ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសរុស្ស៊ីកាន់តែច្រើនងាកទៅរកបច្ចេកវិទ្យាដែលជួយឲ្យពួកគេ មានលទ្ធភាពក្នុងការទទួលយកព័ត៌មាន។ ដែលក្នុងនោះរួមមានកម្មវិធី VPN និងប្រព័ន្ធទំនាក់ទំនងដែលមានសុវត្ថិភាព។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Sensor Tower បានឱ្យដឹងថាអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសរុស្ស៊ីបានទាញយកកម្មវិធី VPN លើ Apple និង Google សរុបចំនួន២.៧លានដង ដែលជាការកើនឡើងជិតបីដងនៃតម្រូវការធៀបនឹងពីរសប្តាហ៍មុន នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សា Sensor Tower។
ការទាញយកកម្មវិធី Signal ក៏មានការកើនឡើងជាគំហុកផងដែរ។ Sensor Tower បាននិយាយថា Signalត្រូវបានទាញយក ចំនួន១៣២,000ដងក្នុងប្រទេស កាលពីពីរសប្តាហ៍មុនដែលកើនឡើងជាង២៨% ពីសប្តាហ៍មុន។ Cloudflare បានប្រាប់ CNN Businessថា ចរាចរណ៍អ៊ីនធឺណិតរបស់រុស្ស៊ីទៅកាន់Signalបានឃើញ «កំណើនគួរឱ្យកត់សម្គាល់» ចាប់តាំងពីថ្ងៃទី១ ខែមីនាមកម្ល៉េះ។
Sensor Tower បាននិយាយថាកម្មវិធីផ្ញើសារឯកជនផ្សេងទៀតដូចជា Telegram បានឃើញការថយចុះទាក់ទងនៃកំណើនក្នុងសប្តាហ៍នោះ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសរុស្ស៊ីក៏ហាក់ដូចជាពឹងផ្អែកលើTorផងដែរ។ កម្មវិធីនេះបានផ្តល់ភាពជាអនាមិកការរុករកអ៊ីនធឺណិត។
Sascha Meinrath សាស្ត្រាចារ្យផ្នែកទំនាក់ទំនងនៅសាកលវិទ្យាល័យ PennState និងជាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនLantern បាននិយាយថា Lantern ដែលជាកម្មវិធីបញ្ជូនចរាចរណ៍អ៊ីនធឺណិតបានចាប់ផ្តើមឃើញការទាញយកកាន់តែច្រើនពីប្រទេសរុស្ស៊ីដែលចាប់ផ្តើមប្រហែលពីរខែមុន។
លោក Meinrath បាននិយាយថា Lantern បានឃើញការកើនឡើង២,000%នៃការទាញយកពីប្រទេសរុស្ស៊ីក្នុងរយៈពេលពីរខែកន្លងមកនេះ ដោយសេវាកម្មនេះកើនឡើងពី៥,000នាក់ទៅ១២0,000នាក់។ តាមការប្រៀបធៀបលោក Meinrath បាននិយាយថា Lantern មានអ្នកប្រើប្រាស់ចន្លោះពី២លានទៅ៣លាននាក់នៅទូទាំងពិភពលោកដែលភាគច្រើននៅក្នុងប្រទេសចិន និងអ៊ីរ៉ង់។
Meinrath បាននិយាយថាអ្នកប្រើប្រាស់ដែលយល់ដឹងអំពីបច្ចេកវិទ្យា និងឯកជនភាពបានប្រើប្រាស់កម្មវិធីផេ្សងៗបញ្ចូលគ្នាដើម្បីបង្កើនការការពាររបស់ពួកគេអោយបានខ្ពស់បំផុត។ឧទាហរណ៍ពួកគេប្រើLantern ជុំវិញការប្លុករបស់រដ្ឋាភិបាល ខណៈពេលដែលប្រើប្រាស់ Tor ដើម្បីធ្វើមានភាពជាអនាមិកនៅលើអ៊ីនធឺណិត។
អ្នកជំនាញផ្នែកសិទ្ធិឌីជីថលមួយចំនួននិយាយថាវាមានសារៈសំខាន់ណាស់សម្រាប់ឧបករណ៍និងកម្មវិធីទាំងនេះដែលត្រូវប្រើលើសកម្មភាពអ៊ីនធឺណិតប្រចាំថ្ងៃ។ ការអនុវត្ត ដូចជាការពិនិត្យអ៊ីមែល ការចូលមើលភាពយន្ត ឬការនិយាយជាមួយមិត្តភក្តិដោយប្រើបច្ចេកវិទ្យាទាំងនេះ ធ្វើឱ្យប្រទេសរុស្សីកាន់តែពិបាកក្នុងការរឹតត្បិត។
ប្រភព៖ https://edition.cnn.com/2022/03/12/tech/russia-internet-censorship-circumvention/