សៀវភៅណែនាំសម្រាប់គ្រូបណ្តុះបណ្តាលនេះត្រូវបានបកប្រែជាភាសាខ្មែរដោយក្រុមការងារ DigitalHub101 នៅក្នុងខែមីនា ឆ្នាំ២០២០។ សៀវភៅនេះផ្តល់នូវគន្លឹះផ្សេងៗទាក់ទងនឹង វិធីសាស្ត្រនៃការចែករំលែកចំណេះដឹង ចំពោះប្រធានបទជាក់លាក់អោយបានត្រឹមត្រូវ និងមានប្រសិទិ្ធភាព និងប្រាប់ពីរបៀបក្នុងការប្រើប្រាស់ និងគ្រប់គ្រងពេលវេលាចំពោះប្រធានបទនីមួយៗ។ វាជួយសម្រួលអោយគ្រូបណ្តុះបណ្តាលដឹងពីរបៀបធ្វើផែនការបង្រៀន ច្បាស់លាស់ ជាពិសេសយល់កាន់តែច្បាស់នូវចំនុចដែលគួរឬមិនគួរបង្ហាញទៅកាន់ អ្នកចូលរូម។
សុវត្ថិភាពឌីជីថលៈ សៀវភៅណែនាំសម្រាប់គ្រូបណ្តុះបណ្តាល
សៀវភៅណែនាំនេះ ត្រូវបានរៀបរៀង និងនិពន្ធឡើងដោយ Natasha Msonza ជនជាតិហ្សីមបាវេ ជាអ្នកឯកទេសផ្នែកសុវត្ថិភាពប្រព័ន្ធឌីជីថល ដោយផ្អែកតាមបទពិសោធន៍ជាក់ស្តែងរបស់គាត់ដែលជាគ្រូបណ្តុះបណ្តាលជាច្រើនឆ្នាំ និងទទួលបានការគាំទ្រពីអ្នកជំនាញ និងអង្គការជាច្រើនមានដូចជា អង្គការ Internews, Safe Sister, ISC, Defend Defenders ជាដើម។
