Photo by Solen Feyissa on Unsplash
ការដាក់ឱ្យប្រើមុខងារនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើការផ្លាស់ប្តូរផ្នែកឯកជនភាព ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone និង iPad របស់ខ្លួនអាចបដិសេធការតាមដានការផ្សាយពាណិជ្ជកម្មពីកម្មវិធីដែលមានលើប្រព័ន្ធប្រតិបត្តិការ iOS ចាប់ពីជំនាន់១៤.៥ (iOS 14.5) ឡើងទៅ។
នៅពេលដែលគោលការណ៍នេះត្រូវបានដាក់ឱ្យអនុវត្ត ក្រុមហ៊ុន Google នឹងមិនអនុញ្ញាតឱ្យអ្នកបង្កើតកម្មវិធីចូលទៅកាន់ Advertising IDs ដែលជាកន្លែងពិសេសមួយអាចកំណត់អត្តសញ្ញាណឧបករណ៍របស់អ្នកប្រើប្រាស់ ដើម្បីតាមដានពីសកម្មភាពនៃការប្រើកម្មវិធីនៅលើទូរស័ព្ទរបស់ពួកគេ។ ជាទូទៅអ្នកបង្កើតកម្មវិធីអាចយកទិន្នន័យពី Advertising IDs នេះទៅប្រើ ដើម្បីកំណត់គោលដៅនៃការផ្សាយពាណិជ្ជកម្មឱ្យបានប្រសើរ និងមានប្រសិទ្ធភាពតាមយុទ្ធសាស្រ្តទីផ្សាររបស់ពួកគេ។
នៅពេលដែលអវត្តមាន Advertising IDs ក្រុមហ៊ុន Google បានណែនាំទៅអ្នកបង្កើតកម្មវិធីនៅលើប្រព័ន្ធប្រតិបត្តិការ Android ទាំងអស់ថា ពួកគេអាចប្រមូលទិន្នន័យពីអ្នកប្រើប្រាស់បានលុះត្រាតែ ការប្រមូលទិន្នន័យទាំងនោះ អនុលោមតាមគោលការណ៍ឯកជនភាពរបស់កម្មវិធី ហើយក៏ត្រូវស្របតាមកិច្ចព្រមព្រៀងនៃការចែកចាយទិន្នន័យរបស់អ្នកអភិវឌ្ឍកម្មវិធី (Developer Distribution Agreement) ផងដែរ។
ការផ្លាស់ប្តូរដ៏ធំផ្នែកឯកជនភាពរបស់ Google នេះ ធ្វើឡើងមុនផែនការរបស់ក្រុមហ៊ុនដែលបានគ្រោងទុក និងយកលំនាំតាមក្រុមហ៊ុន Apple ដែលបានតម្រូវឱ្យគ្រប់កម្មវិធីនៅលើ iOS ត្រូវបង្ហាញព័ត៌មានទាំងអស់ដែលកម្មវិធីបានប្រមូលពីអ្នកប្រើប្រាស់ និងត្រូវទទួលបានការអនុញ្ញាតពីអ្នកប្រើប្រាស់ជាមុនសិនមុននឹងកម្មវិធីទាំងនោះអាចប្រមូលទិន្នន័យពីពួកគេបាន។
ប្រភព៖ https://thehackernews.com/2021/06/google-to-let-android-users-opt-out-to.html