Firefox

កម្មវិធីរុករក

  

ធ្វើ​បច្ចុប្បន្នភាពៈ 30-03-2022

កម្មវិធី​រុក​រក​តាម​អ៊ីនធឺណិត​ (​Web​ ​Browse​r) ​គឺជា​ឧបករណ៍​ឌី​ជី​ថល​ដ៏​ចាំបាច់​មួយ​ដែល​យើង​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​នៅពេលដែល​យើង​ ​ចូល​ទៅកាន់​គេហទំព័រ​ណាមួយ​នៅ​លើអ៊ីនធឺណិត​។​ ​ភាគច្រើន​យើង​បាន​ស្គាល់​កម្មវិធីរុករក​មួយ​ចំនួន​ដូចជា​ ​Inter​net​ ​Explore​r, ​Microsoft​ ​Edge​, ​Safari​ ​និង​ ​Goo​g​l​e​ ​Chrome​ ​ជាដើម​ ​ដែល​កម្មវិធី​ទាំងនេះ​ ​កម្មវិធី​ខ្លះ​ត្រូវ​បាន​ត​ម្លើ​ង​ស្រាប់​នៅ​លើ​កុំព្យូទ័រ​ ​និង​កម្មវិធី​ខ្លះទៀត​ត្រូវ​បាន​ត​ម្លើ​ង​នៅពេលដែល​អ្នកទិញ​កុំព្យូទ័រ​ពី​ហាង​កុំព្យូទ័រ​ណាមួយ​។

ដោយសារ​យើង​ពឹងពាក់​ស្ទើរតែ​ទាំងស្រុង​លើ​កម្មវិធីរុករក​ (​Browse​r) ​នៅពេលដែល​យើង​ប្រើ​អ៊ីន​ធឺ​ណិ​ត​ ​ដូច្នេះ​ហើយ​បានជា​កម្មវិធី​រុក​ ​ក៏បាន​ក្លាយ​ជាគោល​ដៅ​នៃ​ការវាយប្រហារ​របស់​ជន​ខិលខូច​ ​ឬ​ ​Hack​e​r ​ទៅកាន់​អ្នកប្រើ​អ៊ីន​ធឺ​ណិ​ត​គ្រប់គ្នា​ផង​ដែរ​។​ ​ការវាយប្រហារ​ទាំងនោះ​ ​មាន​គោលដៅ​ ​និង​ក​ម្រិ​ត​នៃ​ហា​និ​ភ័យ​ខុសគ្នា​ ​ដែល​ទំហំ​នៃ​ការខូចខាត​ ​ឬ​រងគ្រោះ​ក៏​ផ្សេងៗ​គ្នា​ដែរ​។​ ​អ្នកខ្លះ​ជា​បុគ្គល​សំខាន់​ ​ដែល​តែងតែ​ត្រូវ​បាន​តាមដាន​ ​និង​ក្លាយ​ជា​ជន​គោលដៅ​នៃ​ការវាយប្រហារ​ ​ចំណែក​អ្នកខ្លះ​ទៀត​ជា​បុគ្គល​ធម្មតា​ ​ដែល​ភាគច្រើន​នៃ​ពួកគេ​មិនមែន​ជន​គោលដៅ​នៃ​ការវាយប្រហារ​នៃ​ក្រុម​ណាមួយ​ទេ​ ​តែ​ជន​ខិលខូច​នៅ​លើ​អ៊ី​ន​ធឺ​ណិ​ត​ព្យាយាម​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​ប្រមូល​ទិន្នន័យ​ក្នុង​គោលបំណង​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​ឬ​ប្រគល់​ទិន្នន័យ​ទាំងនោះ​ទៅ​ឱ្យ​ជន​ទីបី​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេងៗ​ជាដើម​។​ល​។

នៅ​ក្នុង​អត្ថបទ​នេះ​ ​យើង​នឹង​ប្រា​ប់់​ពី​វិធី​សា​ស្រ្ត​ក្នុង​ការ​អនុវត្ត​មួយ​ចំនួន​ ​ក្នុង​បំណង​ឱ្យ​អ្នកប្រើប្រាស់​ទាំងអស់គ្នា​ ​អាច​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​ ​ឬ​ឯកជន​ភាព​របស់​ខ្លួន​ ​និង​អាច​ជួយការ​ពារ​ឱ្យ​ពួកគេ​អាច​ការពារ​បាន​នូវ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ​នៅពេលដែល​ពួកគេ​ប្រើអ៊ីន​ធឺ​ណិ​ត​តាមរយៈ​កម្មវិធីរុករក​ ​Fire​fox​។

ផ្លាស់​ប្តូរ​កម្មវិធី​រុក​រក​ (​Browse​r) ​ក្នុង​ឧបករណ៍​របស់​អ្នក

ហេតុអ្វី​? មិនមែន​គ្រប់​កម្មវិធីរុករក​តាមអ៊ីន​ធឺ​ណិ​ត​ទាំងអស់​ ​ត្រូវ​បាន​បង្កើត​ដូចគ្នា​ទេ​ ​កម្មវិធី​ខ្លះ​អាច​ការពារ​ឯកជន​ភាព​ ​និង​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​បាន​ល្អ​ប្រសើរ​ជាង​កម្មវិធី​ដទៃទៀត​។​

សូមកុំប្រើ

  • Microsoft Edge
  • Internet Explorer

សូមប្រើ

  • Fire​fox​: ​យើង​សូម​ណែនាំ​កម្មវិធី​ ​Fire​fox​ ​ដែល​បង្កើត​ឡើង​ដោយ​ ​M​o​z​ill​a​។​ ​វា​មាន​សុវត្ថិភាព​ល្អ​​​ជាង​កម្មវិធី​ផ្សេងទៀត​។​ ​Fire​fox​ ​គឺជា​កម្មវិធី​ឥត​គិតថ្លៃ​ ​និង​បើកចំហ​កូ​ដ​ (​Free​ ​and​ ​Open​ ​Source​ ​Soft​ware​)
  • Goo​g​l​e​ ​Chrome​ ​និង​ ​Safari​ ​ក៏មាន​សុវត្ថិភាព​ខ្ពស់​ដែរ​។​ ​កម្មវិធី​នេះ​ ​អាច​ជា​ជម្រើស​មួយផ្សេងទៀត​សម្រាប់​អ្នកប្រើប្រាស់​។​ ​ទោះ​យ៉ាងណាក៏ដោយ​ ​Chrome​ ​និង​ ​Safari​ ​ជា​កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​និង​ ​Apple​ ​ដូច្នេះ​ ​វា​អាច​បញ្ជូន​ទិន្នន័យ​របស់​អ្នក​ទៅ​ ​Goo​g​l​e​ ​និង​ ​Apple​ ​ច្រើនជាង​អ្វី​ដែល​អ្នក​បាន​ដឹង​។​ ​វា​អាច​នឹង​ភ្ជាប់​ប្រវត្តិ​នៃ​ប្រើប្រាស់អ៊ីន​ធឺ​ណិ​ត​របស់​អ្នក​ ​ជាមួយ​គណនីអ៊ីមែ​ល​របស់​អ្នក​ ​និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាច្រើន​ផ្សេងទៀត​របស់​អ្នក​ ​ទៅ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​។

វីឌីអូ​បង្ហាញ​ពី​របៀបក្នុង​ការកំណត់កម្មវិធី​ Firefox ឱ្យ​​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​អ្នក​ប្រើ​អ៊ីន​ធឺណិត

ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Firefox

ជាទូទៅ​កម្មវិធី​ ​Fire​fox​ ​តែងតែ​ធ្វើ​បច្ចុប្បន្នភាព​ដោយខ្លួនឯង​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ត្រួតពិនិត្យមើល​ ​ជំនាន់​ (​version​) ​របស់​កម្មវិធី​នេះ​ ​ឬ​ចង់​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ផ្ទាល់​ ​អ្នក​អាច​ចូល​ទៅកាន់​ ​Men​u > ​Help​ > ​About​ ​Fire​fox​ ​ឬ​ធ្វើ​តាម​ការ​ណែ​នាំ​តាម​វីឌីអូ​ខាង​ក្រោម​នេះ។

លុប និងបិទមុខងារក្សាពាក្យសម្ងាត់នៅលើ Firefox

ហេតុអ្វី​? ​តាមពិត​ ​Fire​fox​ ​អាច​​​រក្សាទុក​ ​និង​ធ្វើ​កូ​ដ​នី​យ​កម្ម​ ​ឬអុីន​គ្រីប​ពាក្យសម្ងាត់​របស់​អ្នក​បាន​។​ ​តែ​ទោះ​យ៉ាងណាក៏ដោយ​ ​យើង​ណែនាំ​អ្នក​ឱ្យ​បិទមុខ​ងារ​នេះ​ ​ហើយ​ប្រើ​កម្មវិធី​គ្រប់គ្រង​ពាក្យសម្ងាត់​ដូចជា​ ​KeeP​ass​XC ​ឬ​កម្មវិធី​គ្រប់គ្រង​ពាក្យសម្ងាត់​ផ្សេងទៀត​ជំនួស​វិញ​។​ ​ការដែល​អនុញ្ញាត​ឱ្យ​កម្មវិធីរុករក​ (​Browse​r) ​អាច​​​រក្សាទុក​ពាក្យសម្ងាត់​របស់​អ្នក​ ​គឺ​មាន​ហា​និ​ភ័យ​ខ្ពស់​ណាស់​ពី​ការវាយប្រហារ​ផ្សេងៗ​នៅ​លើ​អុីន​ធឺ​ណិ​ត​។

១​- ​ពិនិត្យ​ ​និង​លុប​ពាក្យសម្ងាត់​នៅ​លើ​ ​Firefox

Fire​fox​ ​មាន​មុខ​ងារ​ក្នុង​ការ​គ្រប់គ្រង​ពាក្យសម្ងាត់​នៅ​លើ​កម្មវិធី​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា​ ​Firefox Lockwise។​ ​មុខងារ​នេះ​វា​នឹង​ធ្វើការ​រក្សាទុក​ពាក្យសម្ងាត់​ ​និង​ព័ត៌មាន​គណនី​អន​ឡាញ​របស់​អ្នក​នៅពេលដែល​អ្នក​ចូល​ទៅកាន់​គណនី​ណា​មួយ​ជា​លើក​ដំបូង​។​
ដើម្បី​ពិនិត្យមើល​ពាក្យសម្ងាត់​ដែល​ ​Firefox​ ​បាន​រក្សាទុក​ ​សូម​ចូល​ទៅកាន់​ 
1- ​Men​u > 2- ​Password​ ​ដូច​រូប​ខាងក្រោម​។

បន្ទាប់មក​ ​អ្នក​នឹង​ឃើញ​ផ្ទាំង​ ​Firefox Lockwise​ ​បង្ហាញ​ឡើង​ ​ដែល​មាន​បញ្ជី​គណនី​អន​ឡាញ​ទាំងអស់​ ​នៅ​ផ្នែក​ខាងឆ្វេង​។ សូម​មើល​រូប​ខាង​ក្រោមៈ

ដើម្បី​ធ្វើ​ការ​ពិនិត្យ​ ​ថត​ចម្លង និង​លុប​ពាក្យសម្ងាត់​សូម​មើល​រូប​ខាង​លើ ជា​មួយ​នឹង​ការ​ពន្យល់​ដូច​ខាង​ក្រោម​។

  1. រូប​ភ្នែកៈ ​ចុច​លើ​រូប​ភ្នែក​ដើម្បី​ពិនិត្យមើល​ពាក្យសម្ងាត់​
  2. ​ប៊ូតុង​ Copy: ​ចុច​លើ​ប៊ូតុង​ ​Copy​ ​ដើម្បី​ថត​ចម្លង​ពាក្យសម្ងាត់​
  3. ​ប៊ូតុង​ ​Remove​: ​ចុច​លើ​ប៊ូតុង​ ​Remove​ ​ដើម្បី​លុប​ពាក្យសម្ងាត់​ម្តង​មួយៗ​
  4. ​សញ្ញា​ចុច​បី​ដង​ (…): ​ចុច​លើ​ ​សញ្ញា​ចុច​បី​ដង​ > Remove All Logins ​ដើម្បី​លុប​ពាក្យសម្ងាត់​គណនី​ទាំងអស់​ដែល​បាន​រក្សាទុក​លើ​ Firefox

២​- ​បិទមុខ​ងារ​រក្សាទុក​ពាក្យសម្ងាត់​លើ​ Firefox

បន្ទាប់ពី​អ្នក​បាន​ពិនិត្យ​ ​ថត​ចម្លង​ ​និង​លុប​ពាក្យសម្ងាត់​ចេញពី​ ​Fire​fox​ ​អស់ហើយ​ ​អ្នក​ក៏​អាច​បិទមុខ​ងារ​ដើម្បី​កុំ​ឱ្យ​កម្មវិធី​នេះ​រក្សាទុក​ពាក្យសម្ងាត់​របស់​អ្នក​ទៀត​នៅ​ពេល​ក្រោយ​។​
​ដើម្បី​បិទមុខ​ងារ​រក្សាទុក​ពាក្យសម្ងាត់​ ​សូម​ចូល​ទៅ​កា​ន់ៈ

  • Menu > Settings > Privacy & Security > ស្វែង​រក Logins and Password
  • ដក​ធីក​ចេញ​ពី Ask to save logins and passwords for websites

របៀប​ក្នុង​ការ​ពិនិត្យ និង​គ្រប់​គ្រង​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​មុខងារ​កាមេរ៉ា​ និង​មីក្រូហ្វូន នៅ​លើ Firefox

ហេតុអ្វី​? ​ការអនុញ្ញាត​សិទ្ធិ​នៅ​ក្នុង​កម្មវិធីរុករក​ ​ប្រៀប​ដូច​នឹង​ការ​បើកចំហ​ច្រក​ទ្វារ​ផ្ទះ​អីចឹង​ ​ប្រសិនបើ​គេហទំព័រ​ណាមួយ​អាច​មាន​សិទ្ធ​ប្រើ​មុខងារ​ណាមួយ​ដូចជា​កា​មេ​រ៉ា​ ​ឬ​មីក្រូ​ហ្វូ​ន​ ​ពី​ឧបករណ៍​របស់​អ្នក​ ​នោះ​គេហទំព័រ​ផ្សេងៗ​ទៀត​ ​ក៏​ប្រហែលជា​អាច​ប្រើ​មុខងារ​នោះ​បាន​ដូចគ្នា​។​

សូម​ប្រាកដ​ថា​ ​មានតែ​គេហទំព័រ​ដែល​អ្នក​ស្គាល់​ ​និង​ទុកចិត្ត​ប៉ុណ្ណោះ​ ​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ប្រើ​មុខងារ​សំខាន់​ៗ​ដូចជា​ ​កា​មេ​រ៉ា​ ​ឬ​មីក្រូ​ហ្វូ​ន​ ​ឬ​ទីតាំងនៅ​ក្នុង​ឧបករណ៍​របស់​អ្នក​។​ ​សូម​បញ្ជាក់​ថា​ ​មេរោគ​ខ្លះ​អាច​ប្រើ​សិទ្ធិ​ទាំងនោះ​ ​ដើម្បី​បើក​ច្រក​អនុញ្ញាត​ឱ្យ​អ្នក​ផ្សេង​ ​ឬ​នរណា​ម្នាក់​អាច​មើលឃើញ​ ​ស្តាប់​សំឡេង​ ​ឬ​ដឹង​ថា​អ្នក​កំពុង​នៅកន្លែង​ណា​ជាដើម​។

នៅ​លើ Firefox អ្នក​អាច​អនុញ្ញាត ឬ​មិន​អនុញ្ញាត​គេហទំព័រ​ណា​មួយ​ពី​ការ​ចូល​ទៅ​ប្រើ​កាមេរ៉ា​ឬ​មីក្រូហ្វូន​នៅ​លើ​ឧបករណ៍​របស់​អ្នក។ មាន​វិធី​សាស្ត្រ​ច្រើន និង​ផ្សេងៗ​គ្នា​ក្នុង​ការ​កំណត់​សិទ្ធិ​នៃ​ការ​ប្រើ​ប្រាស់​មុខ​ងារ​នេះ​ដោយ​អាស្រ័យ​លើ​ប្រភេទ​ឧបករណ៍​ដែល​អ្នក​ប្រើ​ប្រាស់​ផង​ដែរ។

១- ប្រើ​ប្រាស់​មុខងារ Prompt
ដើម្បី​អាច​ប្រើ​មុខងារ​នេះ​បាន ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​កាន់ គេហ​ទំព័រ​ណា​មួយ ដែល​ទាម​ទារ​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​កាមេរ៉ា និង​មីក្រូហ្វូន​ជា​មុន​សិន ឧទាហរណ៍​ដូច​ជា​គេហទំព័រ​ដើម្បី​ប្រ​ជុំ​អន​ឡាញ  Zoom, Google Meet, ឬ Jitsi Meet ជា​ដើម។ល។

  • បើក​កម្មវិធី Firefox បន្ទាប់​មកចូល​ទៅ​កាន់​គេហទំព័រ​ដែល​ទារ​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​កាមេរ៉ា និង​មីក្រូហ្វូន។
  • អ្នក​នឹង​ឃើញ​ផ្ទាំង​តូច​មួយ​លោត​ឡើង ដូច​រូប​ខាង​ក្រោម សួរ​អ្នក​ថា តើ​អ្នក​អនុញ្ញាត​ឱ្យ​គេហទំព័រ​នោះ​ប្រើ​កាមេរ៉ា និង​មីក្រូហ្វូន​ចេញ​ពី​ឧបករណ៍​អ្នក​ដែរ​ឬ​ទេ?
  1. ធីក​ក្នុង​ប្រអប់ Remember this decision ប្រសិន​បើ​អ្នក​ចង់​ឱ្យ Firefox ចង​ចាំ​នូវ​ជម្រើស​របស់​អ្នក​សម្រាប់​គេហទំព័រ​នេះ នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​កាន់​គេហទំព័រ​នេះ​ម្តង​ទៀត​នៅ​ពេល​ក្រោយ នោះ​ជម្រើស​នេះ​នឹង​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ស្វ័យ​ប្រវត្តិ។
  2. ចុច​លើ​ប៊ូតុង Allow ប្រសិន​បើ​អ្នក​អនុញ្ញាត​ឱ្យ​គេហទំព័រ​នេះ​អាច​ប្រើ​មុខងារ​កាមេរ៉ា និង​មីក្រូហ្វូន​ចេញ​ពី​ឧបករណ៍​របស់​អ្នក។
  3. ចុច​លើ​ប៊ូតុង Block ប្រសិន​បើ​អ្នក​មិន​អនុញ្ញាត​ឱ្យ​គេហទំព័រ​នេះ​ប្រើ​មុខងារ​កាមេរ៉ា និង​មីក្រូហ្វូន​ចេញ​ពី​ឧបករណ៍​របស់​អ្នក។

សូម​ចង​ចាំ​ថា អ្នក​អាច​នឹង​មិន​អាច​ប្រើ​មុខងារ​មួយ​ចំនួន​នៅ​លើ​គេហទំព័រ​នេះ ប្រសិន​បើ​អ្នក​មិនអនុញ្ញាត​ឱ្យ​គេហទំព័រ​ទាំង​នោះ​អាច​ប្រើ​មុខ​ងារ​ដែល​បាន​ស្នើ​សុំ។ ឧ.​ ប្រសិន​បើ​អ្នក​ធ្វើ​ការ​ប្រជុំ​អនឡាញ ហើយ​បិទ​មុខ​ងារ​កាមេរ៉ា នោះ​អ្នក​មិន​អាច​បើ​កាមេរ៉ា​បាន​ទេ ដូច​គ្នា​នឹង​មុខ​ងារ​មីក្រូហ្វូន ប្រសិន​បើ​អ្នក​បិទ នោះ​ពេល​អ្នក​និយាយ អ្នក​ផ្សេង​ក៏​មិន​អាច​លឺ​សំឡេង​របស់​អ្នក​បាន​នោះ​ទេ។

២- ប្រើ Firefox Settings
កំណត់​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​កាមេរ៉ា

  • ចូល​ទៅ​កាន់ Menu > Privacy & Setting > អូស​ចុះ​ក្រោម ស្វែង​រក Permissions
  • ចុច​លើ Settings… ត្រង់​ផ្នែក​នៃ​កាមេរ៉ា (Camera)។​ សូម​មើល​រូប​ខាង​ក្រោមៈ
  • បន្ទាប់​មក អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ដែល​អាច​ឱ្យ​អ្នក​កំណត់​សិទ្ធិ​កាមេរ៉ា​ដូច​រូប​ខាង​ក្រោមៈ
  1. ជ្រើស​រើស​យក Allow ប្រសិន​បើ​អ្នក​អនុញ្ញាត​ឱ្យ​គេហទំព័រ​នោះ​ប្រើ​កាមេរ៉ា​ចេញ​ពី​ឧបករណ៍​អ្នក
  2. ជ្រើស​រើស​យក Block បើ​អ្នក​មិន​អនុញ្ញាត
  3. ចុច​លើ Remove Website លុប​គេហទំព័រ​ណា​មួយ​ចេញ​ពី​បញ្ជី​នៃ​ការ​ប្រើ​ប្រាស់​មុខ​ងារ​កាមេរ៉ា​លើ​ឧបករណ៍​របស់​អ្នក
  4. ចុច Remove all Websites ប្រសិន​បើ​អ្នក​ចង់​លុប​គេហទំព័រ​ទាំង​អស់​ចេញ​ពី​បញ្ជី​នៃការ​ប្រើ​ប្រាស់​មុខ​ងារ​កាមេរ៉ា​នេះ
  5. ធីក​លើ Block new requests asking to access your camera ប្រសិន​បើ​អ្នក​មិន​ចង់​ឱ្យ​គេហទំព័រ​ណា​ផ្សេង​អាច​មាន​សិទ្ធិ​ប្រើ​កាមេរ៉ា​ចេញ​ពី​ឧបករណ៍​របស់​អ្នក។
  6. ចុច Save Changes ដើម្បី​រក្សា​ទុក​អ្វី​ដែល​អ្នក​បាន​កំណត់​ខាង​លើ។

កំណត់​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​មីក្រូហ្វូន

  • ចូល​ទៅ​កាន់ Menu > Privacy & Setting > អូស​ចុះ​ក្រោម ស្វែង​រក Permissions
  • ចុច​លើ Settings… ត្រង់​ផ្នែក​នៃ​មីក្រូហ្វូន (Microphone)។​ សូម​មើល​រូប​ខាង​ក្រោមៈ

ចំពោះ​ការ​ផ្លាស់​ប្តូរ​សិទ្ធិ​នៃ​ការ​ប្រើ​ប្រាស់​មីក្រូហ្វូន​គឺ​អនុវត្ត​ដូច​គ្នា​នឹង​មុខ​ងារ​កាមេរ៉ា​ដូច​បាន​បង្ហាញ​ខាង​លើ។

៣- ប្រើ​អាសយ​ដ្ឋាន​នៅ​លើ Firefox (Firefox’s Address bar)

  1. ចុច​លើ​និមិត្ត​សញ្ញា​ដូច​ដែល​បាន​បង្ហាញ​ដូច​រូប​ខាង​លើ
  2. ចុច​លើ​សញ្ញា​ខ្វែង (X) ដើម្បី​លុប​សិទ្ធិ​របស់​គេហទំព័រ​ដែល​អ្នក​កំពុង​ប្រើ​ពី​ការ​ប្រើ​ប្រាស់​កាមេរ៉ា ​និង​មីក្រូហ្វូន​ចេញ​ពី​ឧបករណ៍​របស់​អ្នក។ បន្ទាប់​ពី​អ្នក​បាន​ចុច​លើ​សញ្ញា​ខ្វែង (X) រួច​ហើយ​ នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​កាន់​គេហទំព័រ​នេះ​ម្តង​ទៀត គេហទំព័រ​ដដែល​នេះ នឹង​សុំ​សិទ្ធិ​ដើម្បី​ប្រើប្រាស់​កាមេរ៉ា និង​មីក្រូហ្វូន​សា​ជា​ថ្មី។

មុខ​ងារ​ ​«​ការពារ​ពី​ការ​តាមដាន​»​ ​ឬ​ ​Enhance​d​ ​Track​in​g​ ​Protection​s​

ហេតុអ្វី​? ខុឃីស៍ (​Cookie​s) ​និង​កម្មវិធី​តាមដាន​ផ្សេងទៀត​ ​បាន​ប្រមូល​ព័ត៌មាន​លម្អិត​ពី​អ្នក​ ​ពួកគេ​អាច​ដឹង​ថា​អ្នកជា​នរណា​ ​នៅឯណា​ ​និង​បាន​ចូ​លមើល​គេហទំព័រ​ណាខ្លះ​នៅ​លើ​អ៉ី​ន​ធឺ​ណិ​ត​។​ ​សាក​គិត​មើល​ថា​ ​នឹង​មាន​បញ្ហា​អ្វីខ្លះ​អាច​កើតឡើង​ ​ប្រសិនបើ​ព័ត៌មាន​ទាំងនេះ​ធ្លាក់​ក្នុង​ដៃ​ជន​ខិលខូច​ ​ឬ​ក្រុម​មនុស្ស​ដែល​កំពុងតែ​ចង់​តាមដាន​អ្នក​។

ចូល​ទៅកាន់​ ​Setting​s > ​Privacy​ & ​Security​ ​នោះ​អ្នក​នឹង​ឃើញ​ ​Enhance​d​ ​Track​in​g​ ​Protection​។​ ​យ៉ាងហោចណាស់​ ​កំណត់​មុខងារ​នេះ​យក​ត្រឹម​ ​Standard​។​ ​អ្នក​អាច​ពិចារណា​កំណត់​យក​ S​trick​ ​ដែល​វា​នឹង​អាច​ជួយការ​ពារ​ការ​តាមដាន​នៅ​លើ​អុី​ធឺ​ណិ​ត​បាន​ប្រសើរ​ ​ប៉ុន្តែ​នៅពេលដែល​អ្នក​ជ្រើសរើស​យក​ S​trick​ ​មុខងារ​ខ្លះ​នៅ​លើ​គេហទំព័រ​ជាច្រើន​នឹង​មិន​ដំណើរការ​។​ ​ចុច​លើ​តំណ​ភ្ជាប់​នេះ​ដើម្បី​ស្វែងយល់​បន្ថែម​ https://support.mozilla.org/kb/enhanced-tracking-protection-firefox-desktop#w_adjust-your-global-enhanced-tracking-protection-settings

បើក​មុខ​ងារ​ DNS Over HTTPS (DoH)

ទោះ​បី​គេហទំព័រ​ដែល​អ្នក​ចូល​មើល​មាន HTTPS ក៏​ដោយ ក៏​អ្នក​មិន​អាច​ការ​ពារ​អាស័យ​ដ្ឋាន ឬ​ឈ្មោះ​គេហទំព័រ (Domain Name) ដែល​អ្នក​បាន​ចូល​មើល​ពី អ្នក​គ្រប់​គ្រង​អ៊ីន​ធឹណិត ក្រុម​ហ៊ុន​អ៊ីន​ធឺណិត និង​ក្រុម​ ផ្សេង​ទៀត​ដូច​ជា​ក្រុម​អ្នក​វាយ​ប្រហារ​លើ​អ៊ីន​ធឺណិត​បាន​ដែរ។ DNS over HTTPS​ (DoH) ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

ដើម្បី​ចូល​ទៅ​បើក​មុខ​ងារ​នេះ សូម​មើល​តាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោម៖

  1. ចុច​លើ Menu > Settings
  2. ចូល​ទៅ​កាន់ General > ស្វែង​រក Network Settings
  3. ចុច Settings ត្រង់ Network Settings > បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង Connection Settings បង្ហាញ
  4. អូស​ចុះ​ក្រោម​ ទៅ​កាន់ Enable DNS over HTTPS
  5. ធីក​លើ​ប្រអប់​នៅ​ខាង​មុខ Enable DNS over HTTPS ដូច​រូប​ខាង​ក្រោម > បន្ទាប់​មក​ចុង OK

ស្វែងយល់បន្ថែមពី DNS over HTTPS (DoH) តាមរយៈអត្ថបទ​អំពី «កំណត់​មិន​ឱ្យ​ក្រុម​ហ៊ុន​អ៊ីនធឺណិត (ISP) ដឹង​ពី​គេហទំព័រ​ដែល​អ្នក​ចូល​មើល​តាម​រយៈ DoH»។

ផ្លាស់​ប្តូរ Search Engine

ហេតុអ្វី​? ​Search​ ​Engine​ ​មាន​ដូចជា​ ​Goo​g​l​e​ ​Bin​g​ ​ជាដើម​ ​ប្រមូល​ទិន្នន័យ​ជាច្រើន​ពី​អ្នក​ ​ហើយ​ពួកគេ​ស្គាល់​ច្បាស់​ពី​អ្នក​នៅពេលដែល​អ្នកប្រើ​សេវាកម្ម​របស់​ពួកគេ​។​ ​Search​ ​Engine​ ​ទាំងនេះ​តាមដាន​ឧបករណ៍​ដែល​អ្នក​កំពុង​ប្រើ​ ​និង​ចែករំលែក​ព័ត៌មាន​ផ្ទាល់​របស់​អ្នក​ ​ជាមួយនឹង​ភាគី​ផ្សេងទៀត​។​ ​គ្រប់​កម្មវិធីរុករក​ (​Browse​r) ​ដែល​អ្នក​កំពុង​ប្រើ​ ​គឺ​កំពុង​ប្រើ​ ​Search​ ​Engine​ ​ណាមួយ​ដោយស្វ័យប្រវត្តិ​ដើម្បី​អាច​ឱ្យ​អ្នក​អាច​ធ្វើ​ការស្រាវជ្រាវ​នៅ​លើ​អុីន​ធឺ​ណិ​ត​បាន​។​ ​ដូច្នេះ​ ​សូម​ផ្លាស់ប្តូរ​ ​និង​ប្រើ​ ​Search​ ​Engine​ ​ណា​ដែល​មិន​ធ្វើការ​តាមដាន​អ្នក​។​

សម្រាប់​គ្រប់​កម្មវិធីរុករក​ (​Browse​r) ​ទាំងអស់
សូម​ជ្រើសរើស​ ​Search​ ​Engine​ ​មួយ​ក្នុងចំណោម​ខាងក្រោមៈ​

  • DuckDuckGo: ជា​ ​Search​ ​Engine​ ​ដែល​យើង​សូម​ធ្វើ​ការណែនាំ​ឱ្យ​ប្រើ​
  • StartPage
  • Disconnect

សម្រាប់ Firefox

របៀប​ក្នុង​ការផ្លាស់ប្តូរ​ ​Search​ ​Engine​: ​https://support.mozilla.org/kb/change-your-default-search-settings-firefox#w_default-search-engine

របៀប​ក្នុង​កា​រដាក់​ ​ឬ​លុប​ ​Search​ ​Engine​:https://support.mozilla.org/kb/change-your-default-search-settings-firefox#w_remove-or-add-search-engines

សម្រាប់ Chrome
ចូល​ទៅកាន់​តំណ​ភ្ជាប់​នេះ​ ​ https://support.google.com/chrome/answer/95426

តម្លើង​កម្មវិធី​បន្ថែម​ (Plugin​/ Add-on)

ហេតុអ្វី​? ​នៅពេលដែល​អ្នក​ចូល​ទៅកាន់​អ៉ី​ន​ធឺ​ណិ​ត​ ​មានន័យ​ថា​ ​អ្នក​កំពុងតែ​ចូល​ទៅកាន់​កន្លែង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កូ​ដ​ (​code​) ​ដែល​អ្នក​មិន​ដឹង​ថា​អ្នកណា​ជា​អ្នក​សរសេរ​កូ​ដ​ ​ហើយ​ពួកគេ​មាន​ប្រភព​មកពី​ណាខ្លះ​នោះ​ទេ​។​ ​នេះ​ជាហេតុ​ផល​មួយ​ ​ដែល​មេរោគ​ ​និង​ការ​តាមដាន​ភាគច្រើន​ឆ្លង​ចេញ​មកពី​គេហទំព័រ​ដែល​មាននៅ​លើ​អុី​ន​ធឺ​ណិ​ត​។​ ​លើស​ពីនេះទៅ​ទៀត​ ​អ្នក​ដែល​ធ្វើការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​គេហទំព័រ​ ​ពួកគេ​បាន​ប្រើ​ ខូឃីស៍ (​Cookie​s) ​ដែល​ជា​ផ្នែក​មួយ​នៃ​កូ​ដ​ ​មាន​នាទី​ក្នុង​ការ​តាមដាន​អ្នកប្រើ​អ៉ី​ន​ធឺ​ណិ​ត​។​ ​ចំណុច​មួយ​ដែល​កាន់តែ​សំខាន់​ទៅទៀត​នោះ​គឺ​ ​មិនមែន​គ្រប់​គេហទំព័រ​ទាំងអស់​ដែល​អ្នក​បាន​ចូ​លមើល​ ​ធ្វើការ​អ៊ីន​គ្រីប​ ​ឬ​ធ្វើ​កូ​ដ​នី​យ​កម្ម​រាល់​ទិន្នន័យ​របស់​អ្នក​នៅ​លើ​គេហទំព័រ​របស់​ពួកគេ​ទេ​ ​ឬ​មិនមែន​គ្រប់​គេហទំព័រ​មាន​ ​H​T​T​P​S ​នោះ​ទេ​។​
យើង​លើកទឹកចិត្ត​ឱ្យ​អ្នក​ទាំងអស់គ្នា​ ​ត​ម្លើ​ង​ ​Plug​in​ ​ឬ​ ​Add​-on ​ដូច​ខាងក្រោម​ ​ដើម្បី​ការពារ​ពី​បញ្ហា​សុវត្ថិភាព​ ​និង​ឯកជន​ភាព​ទាំងនេះ

HTTPS Everywhere:
ហេតុអ្វី​? ​វា​នឹង​ជួយការ​ពារ​អ្នក​ ​ពី​ជន​ដែល​ព្យាយាម​លួច​នូវ​ព័ត៌មាន​សំខាន់​ៗ​ពី​អ្នក​ ​ដូចជា​ ​ពាក្យសម្ងាត់​ អ៉ី​មែ​ល​ ​ព័ត៌មាន​ពី​គណនី​ធនាគារ​ ​ជាដើម​ពី​គេហទំព័រ​ដែល​អ្នក​កំពុង​ប្រើប្រាស់​។​ ​ការបញ្ជូន​ឬ​ ​ទទួល​ទិន្នន័យ​នៅ​លើ​គេហទំព័រ​ដែល​មាន​ ​H​T​T​P​S ​និង​ត្រូវ​បាន​អ៉ី​ន​គ្រីប​ ​ឬ​ធ្វើ​កូ​ដ​នី​យ​កម្ម​ ​ដែល​អាច​ធានា​បាន​ពី​សុវត្ថិភាព​ក្នុង​ការ​ចរាចរណ៍​ទិន្នន័យ​នៅ​លើ​អុី​ន​ធឺ​ណិ​ត​។​

Privacy Badger: ហេតុអ្វី​? ​វា​នឹង​ជួយ​រារាំង​អ្នកតា​ម​ដាន​ ​ដែល​ព្យាយាម​ប្រមូល​ទិន្នន័យ​ពី​អ្នក​នៅ​លើ​អ៉ី​ន​ធឺ​ណិ​ត​។​ ​កម្មវិធី​នេះ​នឹង​ពិនិត្យ​ ​និង​ធ្វើ​ការរារាំង​គេហទំព័រ​ដែល​ព្យាយាម​ប្រមូល​ទិន្នន័យ​ពី​អ្នក​ដោយស្វ័យប្រវត្តិ​។​

uBlock Origin: ហេតុអ្វី​? ​រារាំង​ការផ្សាយពាណិជ្ជកម្ម​ ​និង​ការ​តាមដាន​អ្នក​នៅ​លើ​អ៉ី​ន​ធឺ​ណិ​ត​ ​
https://ublockorigin.com/

កំណត់​ឱ្យ​ធ្វើការ​លុប​ ខុឃីស៍ (​Cookie​s) ​ដោយស្វ័យប្រវត្តិ​
​ហេតុអ្វី​? ​លុប​ការ​តាមដាន​ ​ដែល​ប្រមូល​ទិន្នន័យ​ពី​អ្នក​នៅ​លើ​អន​ឡា​ញ​

Facebook Container: ប្រើ​បានតែ​នៅ​លើ​ ​Fire​fox​ ​តែប៉ុណ្ណោះ​
ហេតុអ្វី​? ​រារាំង​ហ្វេសប៊ុក​ពី​ការ​ប្រមូល​ទិន្នន័យ​ពី​អ្នក

គ្រប់គ្រង​កម្មវិធី​បន្ថែម​ (​Add​-on) ​និង​ផ្ទាំង​ដែ​លលោត​ឡើង​ (​Pop​-​up​) ​ផ្សេងៗ

ហេតុអ្វី​? ​ជន​ខិលខូច​ ​អាច​ព្យាយាម​បញ្ឆោត​អ្នក​ ​ដោយ​ឱ្យ​អ្នក​ត​ម្លើ​ង​មេរោគ​ចូល​ទៅ​ក្នុង​ឧបករណ៍​របស់​អ្នក​ ​តាមរយៈ​ការដែល​ឱ្យ​អ្នក​ត​ម្លើ​ង​កម្មវិធី​ ​Add​-on ​ណាមួយ​។​ ​ពួកគេ​អាច​ធ្វើ​បែប​នេះ​តាម​ទម្រង់​នៃ​ការ​បង្ហាញ​ ​ផ្ទាំង​ឱ្យ​លោត​ឡើង​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​ ​ប្រសិនបើ​អ្នក​មិន​ប្រយ័ត្ន​ ​ឬ​មិន​យកចិត្តទុកដាក់​ ​អ្នក​អា​ចចុច​ត​ម្លើ​ង​មេរោគ​ទាំងនោះ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​។​ ​ដើម្បី​ការពារ​ករណី​នេះ​ ​អ្នក​ត្រូវ​ប្រាកដ​ថា​ ​កម្មវិធីរុករក​របស់​អ្នក​ ​ត្រូវ​បាន​កំណត់​ឱ្យ​ការពារ​ចំពោះ​បញ្ហា​នេះ​។​ ​បន្ថែម​លើស​ពី​នេះ​ ​ត្រូវ​ប្រាកដ​ថា​ ​កម្មវិធី​បន្ថែម​ដែល​អ្នក​បាន​ត​ម្លើ​ង​ ​គឺ​តែងតែ​បាន​ធ្វើ​បច្ចុប្បន្នភាព​។​ ​អ្នក​គួរតែ​លុប​ ​Add​-on ​ណា​ដែល​អ្នក​មិន​ស្គាល់​ ​ឬ​មិនដែល​ប្រើ​ចេញពី​កម្មវិធីរុករក​របស់​អ្នក​។​ ​ប្រៀប​ដូចជា​អាហារ​ដែល​ទុក​យូរ​តែងតែ​ខូចគុណភាព​ កូ​ដ​ចាស់ៗ​តែងតែ​មាន​ចន្លោះ​ប្រហោង​ ​និង​ធ្វើ​ឱ្យ​អ្នកមាន​ហា​និ​ភ័យ​។

ត្រូវ​ប្រាកដ​ថា​ ​Fire​fox​ ​ត្រូវ​បាន​កំណត់​ឱ្យ​បិទ​ផ្ទាំង​ដែ​លលោត​ឡើង​ទាំងនោះ​ ​និង​បង្ហាញ​សារ​ព្រមាន​អ្នក​នៅពេលដែល​ ​Add​-on ​ណាមួយ​ប្រុងនឹង​តម្លើង​។​ https://support.mozilla.org/kb/pop-blocker-settings-exceptions-troubleshooting#w_pop-up-blocker-settings

​របៀប​ក្នុង​ការ​ ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​បន្ថែម​ផ្សេងៗ​ ​ដោយស្វ័យប្រវត្តិ​
https://support.mozilla.org/kb/how-update-add-ons

​របៀប​ក្នុង​កា​រលុប​ ​Add​-on ​ដែល​អ្នក​មិនដែល​បាន​ប្រើ​
https://support.mozilla.org/kb/disable-or-remove-add-ons

លុប​ប្រវត្តិ​នៃ​ការស្រាវជ្រាវ​ ​ (Browsing History)

ហេតុអ្វី​? ​ប្រវត្តិ​នៃ​ការស្រាវជ្រាវ​ ​ជា​បញ្ជី​នៃ​គេហទំព័រ​ទាំងអស់​ដែល​បាន​ចូ​លមើល​។​ ​Fire​fox​ ​នឹង​ជ្រើសរើស​ប្រើ​មុខងារ​ “​Remember​ ​m​y​ ​brow​sing​ ​and​ ​down​load​ ​history​” ​នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន​ដោយស្វ័យប្រវត្តិ​ ​ដែល​មុខងារ​នេះ​ ​វា​អាច​ចងចាំ​ប្រវត្តិ​នៃ​ការរុករក​ ​ឬ​ចូល​ទៅកាន់​គេហទំព័រ​ណាមួយ​ ​ប្រវត្តិ​នៃ​ការ​ទាញ​យក​ឯកសារ​ ​ឬ​កម្មវិធី​ចេញពី​គេហទំព័រ​ណាមួយ​ ​ចងចាំ​ប្រវត្តិ​នៃ​ការ​បំពេញ​ព័ត៌មាន​ចូល​ទៅ​ក្នុង​ទម្រង់​ ​ឬ​ការស្ទង់មតិ​ (​Form​) ​លើ​គេហទំព័រ​ណាមួយ​ ​និង​ប្រវត្តិ​នៃ​ការស្រាវជ្រាវ​នៅ​លើ​កម្មវិធី​នេះ​។​ ​Fire​fox​ ​ក៏​នឹង​ធ្វើ​ការអនុញ្ញាត​ឱ្យខុឃីស៍ (​Cookie​) ​ដែល​ជា​ផ្នែក​នៃ​កូ​ដ​បង្កើត​ឡើង​ដើម្បី​ប្រមូល​ទិន្នន័យ​ពី​សកម្មភាព​នៃ​ការ​ប្រើ​អុី​ន​ធឺ​ណិ​ត​របស់​អ្នក​ ​អាច​ដំណើរការ​បាន​នៅ​លើ​គេហទំព័រ​ដែល​អ្នក​បាន​ចូ​លមើល​។​ ​Cookie​ ​ទាំងនេះ​អនុញ្ញាត​ឱ្យ​ម្ចាស់​គេហទំព័រ​អាច​ធ្វើការ​ប្រមូល​ទិន្នន័យ​ចេញពី​ឧបករណ៍​ដែល​អ្នក​កំពុង​ប្រើប្រាស់​ ​ដើម្បី​សិក្សា​ពី​អ្នក​ ​នឹង​ផ្តល់​ត្រលប់​មកវិញ​នូវ​ផ្ទាំង​ពាណិជ្ជកម្ម​ដែល​អាច​នឹង​ចាប់អារម្មណ៍​ ​ឬ​ផ្តល់​ទិន្នន័យ​ពី​អ្នក​ទៅកាន់​ដៃគូ​ពាណិជ្ជកម្ម​របស់​ពួកគេ​ជាដើម​។​

ប្រវត្តិ​កម្មវិធីរុករក​អាច​មានប្រយោជន៍​ចំពោះ​អ្នក​ ​ព្រោះ​កម្មវិធីរុករក​នឹង​ណែនាំ​អ្នក​ទៅកាន់​ទំព័រ​ដែល​អ្នក​ធ្លាប់​បាន​ចូ​លមើល​ពីមុន​ ​ដោយ​អ្នក​មិន​ចាំបាច់​វាយ​អាសយដ្ឋាន​ឡើងវិញ​នោះ​ទេ​។​ ​ប៉ុន្តែ​វា​ក៏មាន​គុណវិបត្តិ​ដែរ​ ​ប្រសិនបើ​មាន​នរណា​ម្នាក់​ដឹង​ថា​ពី​ប្រវត្តិ​នៃ​ការ​ប្រើ​អុី​ន​ធឺ​ណិ​ត​របស់​អ្នក​ ​ពួកគេ​អាច​ធ្វើ​ការសិក្សា​ស្វែងយល់​ពី​អ្នក​ ​ពី​ក្រុម​មនុស្ស​ដែល​អ្នកធ្វើការ​ជាមួយ​ ​និង​ពី​មាតិកា​ផ្សេងៗ​ដែល​អ្នក​កំពុង​អាន​ ​ឬ​ស្រាវជ្រាវ​នៅ​លើ​អុី​ន​ធឺ​ណិ​ត​។​

Firefox

Chrome

  • ​ជ្រើសរើស​មុខងារ​បិទ​ខូឃីស៍​ទាំ​អស់​ (​Block​ ​all​ ​cookie​s) ​និង​កំណត់​ឱ្យ​លុប​ខុឃីស៍​នៅ​បន្ទាប់ពី​អ្នក​បិទ​កម្មវិធី​ Chrome​ (Clear cookies when you quit Chrome)
    https://support.google.com/chrome/answer/95647

លុប​ប្រវត្តិ​នៃ​ការ​ចូល​ទៅកាន់​ទំព័រ​នៃ​គេហទំព័រ​ណាមួយ​
https://support.google.com/chrome/answer/95589?hl=en&co=GENIE.Platform=Desktop

ប្រើ​មុខងារ​ ​Private​ ​Brow​sing

ហេតុអ្វី​? ​Private​ ​Brow​sing​ ​ជា​មុខងារ​មួយ​ដែល​ ​កម្មវិធីរុករក​នឹង​មិន​ធ្វើការ​តាមដាន​ខុឃីស៍ ​និង​មិន​រក្សាទុក​ប្រវត្តិ​នៃ​ការស្រាវជ្រាវ​របស់​អ្នក​។​ ​ប្រើ​មុខងារ​នេះ​ ​ជា​វិធី​សា​ស្រ្ត​ដ៏​រហ័ស​ ​មិន​ងាយស្រួល​មួយ​ ​ដែល​អាច​ជួយ​លាក់​សកម្មភាព​ភាព​មួយ​ចំនួន​របស់​អ្នក​នៅ​លើ​អុី​ន​ធឺ​ណិ​ត​។​ ​វា​អាច​មានប្រយោជន៍​សម្រាប់​ការពារ​មិន​ឱ្យ​អ្នក​ដែល​មាន​សិទ្ធិ​ប្រើ​ឧបករណ៍​របស់​អ្នក​ ​អាច​ពិនិត្យ​ដឹង​ពី​ប្រវត្តិ​នៃ​ការ​ចូល​ទៅកាន់​គេហទំព័រ​ណាមួយ​នៅ​លើ​ឧបករណ៍​របស់​អ្នក​។

  • ​ស្វែងយល់​បន្ថែម​អំពីអ្វី​ដែល​ ​Private​ ​Brow​sing​ ​នឹង​មិន​ការពារ​អ្នក​បាន​ ​ឧទាហរណ៍​ដូចជា​ ​វា​មិន​អាច​ការពារ​មិន​ឱ្យ​អ្នកដទៃ​ដឹង​ថា​អ្នក​បាន​បង្ហោះ​អ្វី​នៅ​លើ​បណ្តាញ​សង្គម​ ​ឯកសារ​​​ដែល​អ្នក​ទាញ​យក​ពី​អ៊ីនធឺ​ណិ​ត​ ​ឬ​មិន​អាច​ការពារ​មេរោគ​មិន​ឱ្យ​ឆ្លង​ចូលក្នុង​ឧបករណ៍​របស់​អ្នក​បានទេ​។
    https://support.mozilla.org/kb/common-myths-about-private-browsing

Firefox

ប្រភពៈ https://securityinabox.org/en/guide/firefox/windows/