តាមរយៈគេហទំព័ររបស់ខ្លួន Signal បានបញ្ជាក់ថា មុខងារនេះគឺ អាចប្រើបានដោយសេរី សម្ងាត់ និងមានសុវត្ថិភាពខ្ពស់ជាមួយនឹងមុខងារកូដនីយកម្ម (end-to-end encrypted) ដែលដូចនឹងមុខងារផ្សេងៗទៀតដែលមាននៅលើ Signal។
ដើម្បីអាចខលជាក្រុមបាន អ្នកត្រូវចូលទៅកាន់ក្រុមណាមួយដែលមាននៅលើ Signal ជាមុនសិន បន្ទាប់មកអ្នកនឹងឃើញនិមិត្តសញ្ញា វីឌីអូខល នៅផ្នែកខាងលើនៃក្រុមនោះ។
នៅពេលដែលអ្នកចាប់ផ្តើមខល សមាជិកដែលមាននៅក្នុងក្រុម នឹងទទួលបានសារជូនដំណឹង (notification) ដើម្បីឱ្យសមាជិកទាំងអស់នៅក្នុងក្រុមដឹងថា អ្នកបានខលទៅកាន់ក្រុមទាំងមូល។
ពេលដែលអ្នកចាប់ផ្តើមខល Signal និងបង្ហាញសមាជិកដែលចូលរួមទាំងអស់ជាទម្រង់ក្រឡាចត្រង្គនៅលើអេក្រង់ អ្នកអាចអូសទៅឡើងលើដើម្បីបង្ហាញអ្នកដែលកំពុងនិយាយ។
ទោះបីជាយ៉ាងណាក៏ដោយ Signal បានបញ្ជាក់ថា ការហៅជាក្រុមនេះ ត្រូវបានកំណត់ចំនួនអ្នកចូលរួមចំនួន ៥ នាក់ប៉ុណ្ណោះ។ ក្រុមការងាររបស់ Signal កំពុងតែបន្តធ្វើការលើមុខងារនេះ ដើម្បីអនុញ្ញាតឱ្យ អាចទទួលអ្នកចូលរួមកាន់តែច្រើនបន្ថែមទៀត។
លក្ខខណ្ឌតម្រូវ៖
- សមាជិកនៃក្រុមម្នាក់ៗ ត្រូវប្រើ Signal ជំនាន់ជំនាន់ចុងក្រោយគេបង្អស់នៅលើឧបករណ៍របស់ខ្លួន៖
- ទូរស័ព្ទ Android ចាប់ពីជំនាន់ v5.0.3 ឡើងទៅ
- ទូរស័ព្ទ iOS ចាប់ពីជំនាន់ v5.0.០ ឡើងទៅ
- កុំព្យូទ័រ ចាប់ពីជំនាន់ v1.39.2 ឡើងទៅ
- សមាជិកម្នាក់ៗត្រូវតែស្ថិតនៅក្នុងក្រុមថ្មី (Signal New Group) ដូចគ្នា
Signal បែងចែកក្រុម (Group) ជាពីរធំៗគឺ New Group និង Legacy Group - សមាជិកនៃក្រុមត្រូវបានកំណត់ចំនួនតែ៥នាក់ប៉ុណ្ណោះ
របៀបប្រើ Encrypted Group Call
- ចូលទៅកាន់ Group
- ចុចលើ និមិត្តសញ្ញា វីឌីអូខល
- ចុចលើពាក្យ Start Call ឬ Join Call
- សារជូនដំណឹងនឹងផ្ញើទៅកាន់សមាជិកនៃក្រុម។ សារជូនដំណឹងនោះនឹងបង្ហាញនៅក្នុង group chat history។
សូមធ្វើបច្ចុប្បន្នភាពកម្មវិធី Signal ដើម្បីទទួលបានមុខងារថ្មីនេះ។
ប្រភព៖- https://signal.org/blog/group-calls/
- https://support.signal.org/hc/en-us/articles/360052977792-Group-Calling-Voice-or-Video#group_call_requirements
ស្វែងយល់បន្ថែមពីកម្មវិធី Sigal៖ https://digitalhub101.com/signal/