1. NextCloud
NextCloud គឺជាសេវាកម្មដែលផ្តល់ដោយ ក្រុមហ៊ុនឯកជនមួយ ដែលអ្នកប្រើប្រាស់អាចប្រតិបតិ្តការ (Host) នៅលើ Server ខ្លួនឯងបាន។ ភាពពិសេសនេះ អាចធ្វើឲ្យអ្នកគ្រប់គ្រងទិន្នន័យរបស់អ្នកនៅក្នុងដៃផ្ទាល់ខ្លួនអ្នកបាន គឺមិនមែនក្រុមហ៊ុនឡើយ។ ប៉ុន្តែអ្នកក៏អាចឲ្យក្រុមហ៊ុនជួយផ្ទុកទិន្នន័យនៅលើ Server របស់គេបានដែរ។ ម្យ៉ាងវិញទៀត NextCloud មានកូដបើកជំហរ (Open Source)។
2. Crypt.ee
Crypt.ee រក្សាទុករូបភាពវីដេអូ និងឯកសារផ្សេងៗទៀតរបស់អ្នកនៅ Server នៅក្នុងប្រទេសអេស្តូនៀ (Estonia)។ វាប្រើប្រាស់កូដបើកជំហរ (OpenSource) ហើយអ្នកគ្រាន់តែត្រូវការ Username តែប៉ុណ្ណោះដើម្បីប្រើប្រាស់កម្មវិធីនេះបាន។ កម្មវិធីនេះមិនត្រូវការព័ត៍មានផ្ទាល់ខ្លួនរបស់អ្នកដូចជា លេខទូរស័ព្ ទឬអ៊ីម៉ែលដើម្បីបង្កើតគណនីឡើយ។ ភាពពិសេសរបស់ Crypt.ee គឺធ្វើប្រត្តិបត្តិការតាម Browser ដោយសារវាមិនមានកម្មវិធី (App) ឡើយ។
3. Tresorit
Tresorit គឺភ្ជាប់ជាមួយបច្ចេកទេស Zero Knowledge និង End-to-End encryption ដោយប្រើប្រាស់ Microsoft Azure ហើយផ្ទុកទិន្នន័យនៅក្នុង ប្រទេសអៀកឡង់ (Ireland) និង ហូឡង់ (Netherland)។ កម្មវិធីនេះមានគម្រោងជាច្រើនដែលអ្នកអាចជ្រើសរើសបានដោយគម្រោងនោះចាប់ផ្តើមពី 200GB ទៅ1TB។ ចំនុចពិសេសមួយរបស់កម្មវិធីនេះគឺវាធ្វើការតាមដានក្នុងការកែសម្រួលឯកសាររបស់អ្នកហើយវាក៏អាចទាញយកឯកសារចាស់របស់អ្នកមកវិញបានផងដែរ។
4. Sync
ចំនុចពិសេសរបស់ Sync គឺវាមានលទ្ធភាពក្នុងការផ្ញើឯកសារគ្រប់ទំហំទាំងអស់ទៅកាន់បុគ្គលណាម្នាក់ទោះបីជាបុគ្គលនោះមិនមានកម្មវិធីនេះក៏ដោយ។ កម្មវិធីនេះធ្វើការបម្រុងទុកទិន្នន័យរបស់អ្នកហើយវាមានការងាយស្រួលក្នុងការយកទិន្នន័យដែលអ្នកលុបចោលពីមុន។ កម្មវិធីនេះមានគម្រោងដែលមានតំលៃសមរម្យដែលអ្នកចំណាយ8ដុល្លារក្នុងមួយខែអ្នកទទួលបាន 3TB។
ប្រភពៈ https://www.macobserver.com/tips/quick-tip/5-encrypted-cloud-storage/