គន្លឹះសុវត្ថិភាពនៅលើប្រព័ន្ធឌីជីថលនៅពេលអ្នកធ្វើការពីផ្ទះ

April 8th, 2020 | អីុនធឺណិត

តើធ្វើដូចម្តេចខ្លះដើម្បីឲ្យអ្នកមានសុវត្ថិភាពលើប្រព័ន្ធឌីជីថលនៅពេលអ្នកធ្វើការពីផ្ទះ?

  

ការ​រាត​ត្បាត ​ជា​សកល​នៃ ​COVID19 ​គឺ​ជា​ស្ថាន​ភាព​ថ្មី​មួយ​ សម្រាប់​យើង​ទាំង​អស់​ គ្នា​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។ យើង​ភាគ​ច្រើន​ប្រហែល​ជា ​ត្រូវ​បង្ខំ​ចិត្ត​ចាប់​ផ្តើម​ធ្វើ​ការ​ពី​ចម្ងាយ​។​ ហើយ​ប្រហែល​ជា​មនុស្ស​ជា​ច្រើន ​នឹង​ប្រើ​ផ្ទះ​របស់​ ពួក​គេ​ជា​កា​រិ​យា​ល័យ​ផង​ដែរ​។ ​ស្រប​ពេល​នេះ​បញ្ហា​ជា​ច្រើន​ត្រូវ​បាន​កើត​ឡើង​ ជា​ពិ​សេស ​នៅ​លើ​ប្រព័ន្ធ​ឌី​ជី​ថល​។​ ដូច​នេះ​ខាង​ក្រោម​នេះ​ គឺ​ជា​គន្លឹះ​មួយ​ចំនួន​ដើម្បី​បង្កើត​ឯក​ជន​ភាព ​និង​សុវត្ថិភាព​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​។

១- ការ​ពារ​បណ្តាញ​សេ​វា​អ៊ីន​ធឺ​ណិត​(Wifi​ Network)  
– កំ​ណត់​ពាក្យ​សម្ងាត់​ wi-fi របស់​អ្នក​ ហើយពាក្យសម្ងាត់​នោះ​ត្រូវ​រឹង​មាំ​។
– លាក់ឈ្មោះ ​wi-fi ​របស់​អ្នក​ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​​អាច​ស្វែង​រកឃើញ។
– ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់លើ​ឧ​បករណ៍​ wi-fi របស់​អ្នក (change default username and password of your router) ។

២- ត្រូវ​ប្រាកដ​ថា​កុំព្យូទ័រ​ និង​ទូរស័ព្ទ​របស់​អ្នក​មាន​សុវត្ថិភាព
– ធ្វើ​បច្ចុប្បន្ន​ភាព​ប្រព័ន្ធ​ប្រ​តិ​បត្តិ​ការ​គ្រប់​កម្មវិធី​(updating ​operating ​systems​ and apps​)។
– ចាក់​សោរ​ Hard ​Drive ​របស់​អ្នក ​(MS​Windows​:​Bit Locker​, ​Mac​OS​:​File​Vault​, ​Linux: LUKS​)។
– ចាក់​សោរ​ម៉ាស៊ីន​ទូរស័ព្ទ​របស់​អ្នក ​Android: ​(Setting>Security>Encrypt)​។​ ចំពោះ​ iOS ​វា​បាន​ចាក់​សោរ​ម៉ា​ស៊ីន​ជា​ស្រេច​នៅ​ពេល​អ្នក​ចាក់​សោរ​ទូរ​ស័ព្ទ​របស់​អ្នក​។
– មាន​ពាក្យ​សម្ងាត់​រឹង​មាំ ​ឬ​ PIN ​វែង​ដើម្បី​ជា​ពាក្យ​សម្ងាត់​ចូល​ទៅ​ក្នុង​ទូរ​ស័ព្ទ​របស់​អ្នក​។
– ប្រើ​ប្រាស់​កម្ម​វិធី​កម្ចាត់​មេរោគ​។
ស្វែង​យល់​បន្ថែម​ពី​៖
របៀប​​ក្នុងការ​ធ្វើ​បច្ចុប្ប​ន្នភាពលើ​ទូរស័ព្ទ​ Android
គន្លឹះ​ធ្វើ​ឱ្យ​កុំព្យូទ័រ​របស់​អ្នក​មាន​សុវត្ថិភាព
គន្លឹះ​ធ្វើ​ឱ្យ​ទូរស័ព្ទ​របស់​អ្នក​មាន​សុវត្ថិភាព​

៣- កម្ម​វិធី​រុក​រក​នៅ​លើ​អ៊ីន​ធឺ​ណិត​ (internet​ browser)​ ត្រូវ​មាន​សុវត្ថិ​ភាព
– ប្រើ​ប្រាស់​កម្មវិធី​រុក​រក​នៅ​លើ​អ៊ីន​ធឺ​ណិត​ដូច​ជា ​Firefox​ ឬ​ Chrome​ ដោយ​ភ្ជាប់​ជា​មួយ ​Extension ​ឬ Add​ on​ ដូចជា ​HTTPS ​Everywhere ​និង ​Privacy​Badger​
– ប្រើ​កម្ម​វិធី​គ្រប់​គ្រង​ពាក្យ​សម្ងាត់​ និង​រក្សា​ពាក្យ​សម្ងាត់​ដូច​ជា​ KeePass​ ជាដើម។

៤- ប្រើ​ប្រាស់ ​VPN ​ដើម្បី​ការ​ពារ​សកម្ម​ភាព​របស់​អ្នក​នៅ​លើ​អ៊ីន​ធឺ​ណិត
– ប្រើ​ប្រាស់ ​VPN ​ដែល​មិន​គិត​ថ្លៃ​ដូច​ជា ​Psiphon,​ Riseup​VPN,​ Proton​VPN, ​TunnelBear,​Hideme, ​Hoxx​, ​Speedify​,​ Lantern​,​ HolaVPN​, ​Intra​,​Windscribe​, ​SecurityKiss​,​Calyx​VPN​។  

៥- ប្រើ​ប្រាស់​ Cloud​storage ​ដែល​មាន​អ៉ី​គ្រីប​ស៊ីន​(​encrypted​ cloud ​storage​)
Sync.com (Free 5GB)
Mega.nz (Free 15GB)
Share.riseup.net ​អាច​ជួយ​អ្នក​ក្នុង​ការ​ផ្ញើ​ឯក​សារ​រហូត​ដល់​50MB​។ ​វា​នឹង​លុប​ឯក​សារ​របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​បន្ទាប់​ពី​១២​ម៉ោង​ក្រោយ​ពី​អ្នក​ផ្ញើ​រួច​។
Send.firefox.com ​អាច​ជួយ​អ្នក​ក្នុង​ការ​ផ្ញើ​ឯក​សារ​រហូត​ដល់​1GB​។ ​វា​នឹង​លុប​ឯក​សារ​របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​បន្ទាប់​ពី​២៤​ម៉ោង​ក្រោយ​ពី​អ្នក​ផ្ញើ​រួច​។អ្នក​អាច​ដាក់​លេខ​សម្ងាត់​នៅ​លើ​នោះ​ផង​ដែរ​ដើម្បី​ឲ្យ​វា​កាន់​តែ​មាន​សុវត្ថិភាព​បន្ថែម​ទៀត​។
Share.tresorit.com​ អាច​ជួយ​អ្នក​ក្នុង​ការ​ផ្ញើ​ឯក​សារ​រហូត​ដល់​5GB​។ ​វា​នឹង​លុប​ឯក​សារ​របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​បន្ទាប់​ពី​៧​ថ្ងៃ​ក្រោយ​ពី​អ្នក​ផ្ញើ​រួច​។

៦- ធ្វើ​ការ ​Backup​ ទិន្ន​ន័យ​របស់​អ្នក​ឲ្យ​បាន​ទៀត​ទាត់
– អ្នក​អាច​ធ្វើ​ការ ​Backup ​ទិន្ន​ន័យ​សំខាន់ៗ​ពី​ក្នុង​កុំព្យូទ័រ​របស់​អ្នក​តាម​រយះ​ Cloud​storage​ ដែល​បាន​រៀប​រាប់​ខាង​លើ​។​ បន្ថែម​ពី​លើ​នេះ​អ្នក​គួរ​ធ្វើ​ការ ​Backup ​ឯក​សារ​សំខាន់​ទៅ​ក្នុង ​External Hard Disk​ ផង​ដែរ​។
ស្វែង​យល់​បន្ថែម​ពី​រៀប​ក្នុង​ការ​ Backup ទិន្នន័យ​ឱ្យ​មាន​ប្រសិទ្ធភាព​

៧- ធ្វើ​ការ​ពី​ចម្ងាយ​អ្នក​ប្រា​កដ​ថា​ការ​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ដទៃ​គឺ​មាន​សុវត្ថិភាព​  
– អ្នក​គួរ​តែ​ជ្រើស​រើស​កម្មវិធី​ Signal ​ដើម្បី​ការ​សន្ទនា​ជា​អក្សរ​រូបភាព​សម្លេង​។ ​បន្ទាប់​មក​ដើម្បី​ឲ្យ​កាន់​តែ​មាន​សុវត្ថិភាព​ជាង​នេះ​ទៅ​ទៀត​អ្នក​គួរ​កំណត់​សុវត្ថិភាព​នៅ​លើ​ Signal​(Settings>Privacy>Screen lock, Screen security​ និង ​registration lock។​ លើស​ពី​នេះ​អ្នក​ក៏​គួរ​តែ​កំណត់ ​Disappearing ​Messages ​នៅ​លើ​ Signal​ ផង​ដែរ​។  

៨- នៅ​ពេល​អ្នក​ទំនាក់​ទំនង​ជា​ក្រុម​តាម​រយះ​ Video ​Conference ​អ្នក​ត្រូវ​ធ្វើ​ដូច​ជា​  
– តែង​តែ​ពិនិត្យ​មើល​អត្ត​សញ្ញាណ​របស់​មនុស្ស​ទាំង​អស់​ដែល​ចូល​រួម​ដោយ​ស្នើ​សុំ​ឱ្យ​ពួក​គេ​និ​យាយ​។ – កុំ​សន្មត​ថា​អ្នក​ដឹង​ថា​អ្នក​ណា​​បាន​ភ្ជាប់​ដោយ​គ្រាន់​តែ​អាន​ឈ្មោះ​ដែល​បាន​កំណត់​។
– គួរ​ប្រើ​ប្រាស់​កម្ម​វិធី​ដែល​មាន​អឺគ្រីបស៊ីន​ជា​ពិ​សេស​កម្ម​វិធី ​Jitsi Meet ​ឬ​អ្នក​អាច​តំ​ឡើង​កម្ម​វិធី​នេះ​នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​ទាំង ​Android​ និង​iOS​។

៩- ដាក់​លេខ​កូដ​សម្ងាត់​ពីរ​ជាន់​នៅ​លើ​បណ្តាយ​សង្គម​សំខាន់ៗ​របស់​អ្នក​ដូចជា ​Facebook Gmail ​ឬ​Twitter
– អ្នក​គួរ​ដាក់​លេខ​កូដ​សម្ងាត់​ពីរ​ជាន់​នៅ​លើ​បណ្តាញ​ទាក់​ទង​សំខាន់ៗ​របស់​អ្នក​ដែល​មាន​ដូច​ជា​ Gmail​ Facebook​ ឬ​ Twitter​ជា​ដើម​។ ​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​ Setting​ និង​ឆែក​មើល​ Security​ features​ នៅ​លើ​កម្ម​វិធី​ទាំង​នោះ​។
– គួរ​តែ​ភា្ជប់​លេខ​កូដ​សម្ងាត់​ពីរ​ជាន់​ជាមួយ ​Microsoft ​Authenticator​ ដែល​អ្នក​អាច​ស្វែង​រក​បាន​នៅ​លើ ​Google ​Play​ store​ និង ​App​ store ​ជៀស​វាង​ប្រើ​សារ​ដើម្បី​ទទួល​បាន​លេខ​កូដ​នោះ​។
ស្វែង​យល់​បន្ថែម​ពីរបៀប​​ក្នុងការ​ដាក់​លេខ​កូដ​សម្ងាត់​២​ជាន់​នៅលើ Facebook និង Gmail

ប្រភព https://www.frontlinedefenders.org/en/statement-report/physical-emotional-and-digital-protection-while-using-home-office-times-covid-19