Microsoft​ ​បញ្ជាក់​ថា​ ​ខ្លួន​នឹង​ផ្តល់​សោ​អ៊ី​ន​គ្រីប​ទិន្នន័យ​របស់​កុំព្យូទ័រ​ ​Windows ​របស់​អ្នក​ទៅ​ ​F​B​I​ ​ប្រសិនបើ​មានការ​ស្នើសុំ

​ការ​តម្រូវ​ឲ្យ​ប្រើ​គណនី​ ​Micro​soft​ ​អន​ឡា​ញ​នៅ​ក្នុង​ ​Window​s 11 ​មានន័យ​ថា​ ​កុំព្យូទ័រ​របស់​អ្នក​កំពុង​បម្រុង​ទុក​សោ​អ៊ី​ន​គ្រីប​ទិន្នន័យ​ ​ទៅ​ក្នុង​អន​ឡា​ញ​ដោយស្វ័យប្រវត្តិ​ ​ហើយ​ ​Micro​soft​ ​និយាយ​ថា​ ​ខ្លួន​នឹង​ប្រគល់​សោ​ទាំងនោះ​ទៅ​ ​F​B​I​ ​ប្រសិនបើ​មានការ​បញ្ជា​តាមច្បាប់​។​

​កុំព្យូទ័រ​ ​Window​s ​នឹង​បម្រុង​ទុក​សោ​អ៊ី​ន​គ្រីប​របស់​ខ្លួន​ទៅ​ក្នុង​អន​ឡា​ញ​ ​ហើយ​ ​Micro​soft​ ​នឹង​ចែករំលែក​សោ​ទាំងនោះ​ជាមួយ​ ​F​B​I​ ​ប្រសិនបើ​មានការ​ស្នើសុំ​។​

​Micro​soft​ ​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ទៅកាន់​ទស្សនាវដ្តី​ ​For​be​s ​ថា​ ​ក្រុមហ៊ុន​នឹង​ផ្តល់​ឱ្យ ​F​B​I​ ​អាច​ចូល​ទៅកាន់​សោ​អ៊ី​គ្រីប​ ​Bit​Lock​e​r ​ប្រសិនបើ​មានការ​បញ្ជា​តាមច្បាប់​ដែល​មាន​សុពលភាព​។​ ​សោ​ទាំងនេះ​អនុញ្ញាត​ឲ្យ​អាច​ដោះ​សោ​សម្ងាត់​ (​decry​p​t​) ​និង​ចូល​ប្រើ​ទិន្នន័យ​នៅ​លើ​កុំព្យូទ័រ​ដែល​ដំណើរការ​ ​Window​s ​ដោយ​ផ្តល់​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​នូវ​មធ្យោបាយ​ក្នុង​ការ​អាច​ចូល​ទៅកាន់​ឧបករណ៍​ ​និង​ចូល​ប្រើ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​បាន​។

​ព័ត៌មាន​នេះ​កើតឡើង​បន្ទាប់ពី​ ​For​be​s ​រាយការណ៍​ថា​ ​Micro​soft​ ​បាន​ផ្តល់​សោ​អ៊ី​ន​គ្រីប​ ​Bit​Lock​e​r ​ទៅ​ ​F​B​I​ ​ដើម្បី​ចូល​ប្រើ​ឧបករណ៍​មួយ​នៅ​កោះ​ ​G​u​am​ ​ដែល​អាជ្ញាធរ​ជឿ​ថា​មាន​ “​ភស្តុតាង​ដែល​អាច​ជួយ​បញ្ជាក់​ថា​ ​បុគ្គល​ដែល​គ្រប់គ្រង​កម្មវិធី​ជំនួយ​សម្រាប់​អត់​ការងារ​ធ្វើ​ពាក់ព័ន្ធ​នឹង​ ​Co​v​i​d​ ​នៅ​លើ​កោះ​នោះ​ ​មាន​ការចូលរួម​ក្នុង​ផែនការ​លួច​ថវិកា​” ​នៅដើម​ឆ្នាំ​ 2025​។​

​រឿង​នេះ​អាច​កើតឡើង​បាន​ ​ព្រោះ​ឧបករណ៍​នោះ​បាន​រក្សាទុក​សោ​អ៊ី​ន​គ្រីប​ ​Bit​Lock​e​r ​របស់​ខ្លួន​នៅ​លើ​អន​ឡា​ញ​។​ ​តាម​លំនាំដើម​ ​Windows 11 ​បង្ខំឲ្យ​ប្រើ​គណនី​ ​Micro​soft​ ​ហើយ​ប្រព័ន្ធប្រតិបត្តិការ​ (OS) ​នឹង​ភ្ជាប់​សោ​អ៉ី​ន​គ្រីប​ ​Bit​Lock​e​r ​របស់​អ្នក​ទៅ​គណនី​អន​ឡា​ញ​របស់​អ្នក​ដោយស្វ័យប្រវត្តិ​ ​ដើម្បីឲ្យ​អ្នកប្រើ​អាច​ស្តារ​ទិន្នន័យ​បាន​យ៉ាង​ងាយស្រួល​ ​ប្រសិនបើ​ពួកគេ​ត្រូវ​បាន​ចាក់សោ​ចេញពី​ឧបករណ៍​។​

​អ្នក​អាច​បិទមុខ​ងារ​នេះ​ ​និង​ជ្រើសរើស​រក្សាទុក​សោ​នៅ​ក្នុង​ឧបករណ៍​ ​ដោយ​មិន​ភ្ជាប់​អ៊ី​ន​ធឺ​ណិ​ត​ (​local​) ​បាន​ ​ប៉ុន្តែ​គេ​រចនា​វា​ឡើង​ ​ដើម្បី​រក្សាទុក​សោ​នៅ​លើ​អន​ឡា​ញ​របស់​ ​Micro​soft​ ​នៅ​ពេល​ភ្ជាប់​កុំព្យូទ័រ​ជាមួយ​គណនី​ ​Micro​soft​។​

​លោក​ ​Char​l​e​s ​Chamber​lay​n​e​ ​អ្នកនាំពាក្យ​ ​Micro​soft​ ​បាន​និយាយ​ក្នុង​សេចក្តីថ្លែង​ការណ៍​ទៅកាន់​ ​For​be​s ​ថា​៖​

“​ខណៈ​ដែល​ការ​ស្តារ​សោ​ផ្តល់​ភាព​ងាយស្រួល​ ​វា​ក៏មាន​ហា​និ​ភ័យ​នៃ​ការ​ចូល​ប្រើ​ដែល​មិន​ចង់បាន​ផង​ដែរ​ ​ដូច្នេះ​ ​Micro​soft​ ​ជឿ​ថា​ ​អតិថិជន​ស្ថិតនៅ​ក្នុង​ទីតាំង​ល្អ​បំផុត​ក្នុង​ការ​សម្រេច​ចិត្ត​… ​អំពី​របៀបគ្រប់គ្រង​សោ​របស់​ពួកគេ​។​”

​ពិនិត្យមើល​ថា​តើ​សោ​អ៉ី​ន​គ្រីប​ ​Bit​Lock​e​r ​របស់​កុំព្យូទ័រ​អ្នក​ ​ត្រូវ​បាន​រក្សាទុក​នៅ​លើ​អន​ឡា​ញ​របស់​ ​Micro​soft​ ​ឬ​អត់​

​Micro​soft​ ​បាន​ប្រាប់​ ​For​be​s ​ថា​ ​ខ្លួន​ទទួល​បាន​ប្រហែល​ ​២​០​ ​សំណើ​ក្នុង​មួយ​ឆ្នាំ​ពី​ ​F​B​I​ ​សម្រាប់​យក​សោ​អ៊ី​ន​គ្រីប​ ​Bit​Lock​e​r ​ប៉ុន្តែ​ភាគច្រើន​នៃ​សំណើ​ទាំងនោះ​មិន​អាច​បំពេញ​បានទេ​ ​ព្រោះ​សោ​អ៊ី​ន​គ្រីប​ ​មិនដែល​ត្រូវ​បាន​រក្សាទុក​នៅ​លើ​អន​ឡា​ញ​របស់​ក្រុមហ៊ុន​។​

​រឿង​នេះ​គួរឲ្យ​ចាប់អារម្មណ៍​ ​ព្រោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងៗ​ដូចជា​ ​Apple​ ​មាន​ប្រវត្តិ​បដិសេធ​មិន​ផ្តល់​អាជ្ញាធរ​ចូល​ប្រើ​ទិន្នន័យ​ដែល​បាន​អ៊ី​ន​គ្រីប​នៅ​លើ​ផលិតផល​របស់​ខ្លួន​។​ ​Apple​ ​បាន​ប្រយុទ្ធ​ផ្លូវច្បាប់​ជាមួយ​ ​F​B​I​ ​កាលពី​អតីតកាល​ ​នៅ​ពេល​ត្រូវ​បាន​ស្នើ​ឲ្យ​បង្កើត​ច្រក​ខាងក្រោយ​ (​back​door​) ​ចូល​ទៅ​ ​i​Phone​ ​មួយ​។​ ​ក្រុមហ៊ុន​ធំ​ៗ​ផ្សេងទៀត​ដូចជា​ ​Me​t​a​ ​ក៏​រក្សាទុក​សោ​អ៊ី​ន​គ្រីប​នៅ​លើ​ប្រព័ន្ធ​អន​ឡា​ញ​របស់​ខ្លួន​ដែរ​ ​ប៉ុន្តែ​ប្រើ​ស្ថាបត្យកម្ម​ ​zero​-​knowledge​ ​និង​អ៊ី​ន​គ្រីប​សោ​នៅ​ក​ម្រិ​ត​ម៉ាស៊ីន​មេ​ (​server​-​side​) ​ដើម្បីឲ្យ​មានតែ​អ្នកប្រើ​ប៉ុណ្ណោះ​អាច​ចូល​ប្រើ​បាន​។

​ជាក់ស្តែង​ ​វា​គួរឲ្យ​ភ្ញាក់ផ្អើល​ដែល​សោ​អ៊ី​ន​គ្រីប​ដែល​ត្រូវ​បាន​រក្សាទុក​នៅ​លើ​ ​Micro​soft​ ​មិន​ត្រូវ​បាន​អ៊ី​ន​គ្រីប​នៅ​លើ​ប្រព័ន្ធ​អន​ឡា​ញ​ផង​ដែរ​។​ ​ប្រសិនបើ​អ៊ី​ន​គ្រីប​ ​នោះ​វា​នឹង​រារាំង​ ​Micro​soft​ ​មិន​ឲ្យ​មើលឃើញ​សោ​ទាំងនោះ​បាន​ ​ប៉ុន្តែ​បើ​តាម​ស្ថានភាព​បច្ចុប្បន្ន​ ​សោ​ទាំងនេះ​មាន​ស្ថានភាព​មិន​អ៊ី​ន​គ្រីប​ ​ហើយ​វា​ជា​អន្តរាយ​ធំ​ចំពោះ​ឯកជន​ភាព​របស់​អតិថិជន​។​

​ការ​មើលឃើញ​ ​Micro​soft​ ​ប្រគល់​សោ​ទៅ​កុំព្យូទ័រ​ ​Window​s ​ដែល​បាន​អ៊ី​ន​គ្រីប​យ៉ាង​ងាយស្រួល​បែប​នេះ​ ​គឺជា​រឿង​គួរឲ្យ​ព្រួយបារម្ភ​ ​ហើយ​គួរឲ្យ​អ្នក​ទាំងអស់​ដែល​ប្រើ​កុំព្យូទ័រ​ ​Window​s ​សម័យ​ទំនើប​ ​គិត​ម្តងទៀត​មុននឹង​បម្រុង​ទុក​សោ​របស់​ពួកគេ​ទៅ​ក្នុង​ប្រព័ន្ធ​អន​ឡា​ញ​របស់​ក្រុមហ៊ុន​។​ ​អ្នក​អាច​ពិនិត្យមើល​ថា​តើ​កុំព្យូទ័រ​ណាខ្លះ​ដែល​មាន​សោ​ ​Bit​Lock​e​r ​រក្សាទុក​នៅ​លើ​ម៉ាស៊ីន​មេ​ ​Micro​soft​ ​តាមរយៈ​គេហទំព័រ​គណនី​ ​Micro​soft​ ​ហើយ​អ្នក​អាច​លុប​សោ​ទាំងនោះ​ចេញ​បាន​ ​ប្រសិនបើ​វា​មាន​។

ប្រភព៖ windowscentral.com

អត្ថបទផ្សេងៗទៀត