រូបភាព៖ Jaap Arriens | Nurphoto | Getty Images
ក្រុមហ៊ុន XCorp.បានចោទប្រកាន់ថា CCDH បានធ្វើ “ការអះអាងមិនពិតឬបំភាន់អំពី Twitter” ក្នុងចេតនា ”ដើម្បីជំរុញអ្នកផ្សាយពាណិជ្ជកម្មចេញពី Twitter ដោយការជេរប្រមាថក្រុមហ៊ុន និងម្ចាស់គឺលោក Elon Musk ផ្ទាល់”។
ក្នុងខែកក្កដានេះ Elon Musk បាននិយាយថា លំហូរសាច់ប្រាក់របស់ X នៅតែអវិជ្ជមាន ចំពេលដែលមានការធ្លាក់ចុះជិត 50% នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។
បណ្តឹងពី X បានកើតមានឡើងនៅពេល CCDH ចេញរបាយការណ៍ស្រាវជ្រាវមួយដែលរកឃើញថាក្រុមហ៊ុន XCorp. បានបរាជ័យប្រមាណ៩៩%ក្នុងការប្រឆាំងពីបញ្ហាការស្អប់ខ្ពើមដែលកើតមាននៅលើបណ្តាញសង្គមមួយនេះ។
ការស្រាវជ្រាវ CCDH ផ្សេងទៀតបានរកឃើញថា ក្រុមហ៊ុនXCorp. បានបរាជ័យប្រហែល៨៩% លើបញ្ហាការស្អប់ខ្ពើមប្រឆាំងនឹងសាសន៍ជ្វីសនិង៩៧%ទៀតនៃពាក្យស្អប់លើអ្នកកាន់សាសនាមូស្លីម។
នៅក្នុងការចេញផ្សាយមួយរបស់លោក Imran Ahmed នាយកប្រតិបត្តិ នៃ CCDH បាននិយាយថា សកម្មភាពរបស់ Musk ព្យាយាម ”បំបិទមាត់ការរិះគន់ដោយស្មោះត្រង់ និងការស្រាវជ្រាវឯករាជ្យ”។
ប្រភព៖ cnbc.com