គួររំលឹកដែរថា Windows 7 ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០០៩ ដែលនៅពេលនោះក្រុមហ៊ុនបានសន្យាថានឹង បន្តគាំទ្រ ជួសជុលចំនុចខ្សោយ និងបញ្ហាផ្សេងៗសម្រាប់ Windows នេះរយះពេល១០ឆ្នាំ។
តើការឈប់គាំទ្រពីក្រុមហ៊ុនមានន័យយ៉ាងដូចម្តេច?
ការឈប់គាំទ្រមានន័យថា សម្រាប់កុំព្យូទ័រដែលដំណើរការដោយ Windows 7 នឹងលែងទទួលបានការជួសជុលផ្នែកសុវត្ថិភាព និងចំនុចខ្វះខាតផ្សេងៗទៀត។ ប៉ុន្តែមិនមែនមានន័យថា អ្នកប្រើ Windows នេះ ប្រើលែងបាននោះទេ។ អ្នកនៅតែអាចប្រើវាបានធម្មតា គ្រាន់តែថាអ្នកអាចជួបនូវហានិភ័យផ្សេងៗជាច្រើន ពីមេរោគ ឬពីការវាយប្រហារថ្មីៗនៅលើអ៊ីនធឺណិត។
តើគួរធ្វើដូចម្តេច?
សម្រាប់អ្នកដែលកំពុងប្រើ Windows 7 គួរតែសម្រេចចិត្តប្តូរទៅ Windows 10 ដែលជាជំនាន់ចុងក្រោយរបស់ Widows។ ប្រសិនបើស្ថាប័នអ្នកជាស្ថាប័នមិនស្វែងរកប្រាក់ចំនេញ ឬជាអង្គការមិនមែនរដ្ឋាភិបាល ហើយបានចុះឈ្មោះត្រឹមត្រូវស្របច្បាប់នៅប្រទេសកម្ពុជា នោះអ្នកអាច ស្នើសុំទិញ Windows និងកម្មវិធីផ្សេងៗជាច្រើនទៀតពីក្រុមហ៊ុន TechSoup Cambodia។ ដែលតម្លៃកម្មវិធីនៅ TechSoup ខុសគ្នាច្រើននឹងតម្លៃលក់ធម្មតានៅលើទីផ្សារ។
ព័ត៌មានបន្ថែម៖ https://support.microsoft.com/en-us/help/4057281/windows-7-support-ended-on-january-14-2020