Photo by ROBIN WORRALL on Unsplash
ដំណឹងនេះ គឺជាព័ត៌មានចុងក្រោយបង្អស់នៃការរំលោភលើទិន្នន័យ ការលាតត្រដាង និងការលួចចូលជាច្រើនដែលប៉ះពាល់មកពី Stalkerware ដែលផលិតផលនេះ ត្រូវបានប្រើប្រាស់ជាញឹកញាប់ដោយដៃគូ ឬបង្ហាញទិន្នន័យរសើបរបស់កុមារ។ ខណៈពេលដែលការប្រើប្រាស់ Stalkerware គឺជាការលុកលុយនៃឯកជនភាពរបស់អ្នក ការលុកលុយនេះគឺកាន់តែអាក្រក់ទៅៗ ដោយសារតែក្រុមហ៊ុនជាច្រើនដែលធ្វើទីផ្សារ និងលក់កម្មវិធីនេះ អនុវត្តមិនបានល្អនូវការគ្រប់គ្រងសុវត្ថិភាពតាមអ៊ីនធឺណិត។
TheTruthSpy គឺអាចស្ទាក់ចាប់ការហៅទូរសព្ទ នៅពេលវាត្រូវបានតម្លើងចូលនៅលើទូរសព្ទរបស់ជនរងគ្រោះ វាអាចអានសារក្នុងកម្មវិធី WhatsApp អាចតាមដានទីតាំង GPS របស់ទូរសព្ទ ជាដើម។ បន្ទាប់មករូបថតទាំងនោះ ត្រូវបានបង្ហោះទៅកាន់ម៉ាស៊ីនមេរបស់ TheTruthSpy ដែលអ្នកប្រើប្រាស់ Stalkerware អាចចូលមើលទិន្នន័យដែលប្រមូលបាន។
TheTruthSpy គឺជាផ្នែកមួយនៃបណ្តាញនៃកម្មវិធី Stalkerware ដែលប្រើហេដ្ឋារចនាសម្ព័ន្ធ ដែលរក្សាដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសវៀតណាម មានឈ្មោះថា1Byte។ ដូចដែល TechCrunch បានរាយការណ៍នៅក្នុងខែកុម្ភៈថា 1Byte កំពុងបង្ហាញទិន្នន័យនៃកម្មវិធី Stalkerware ទាំងមូល។
នេះមិនមែនជាលើកទីមួយទេដែលទិន្នន័យ TheTruthSpy ត្រូវបានគេលួចចូល ឬមានការលាតត្រដាងទិន្នន័យ។ នៅក្នុងឆ្នាំ2018 អ្នកលួចចូលម្នាក់បានប្រាប់ Motherboard ថាពួកគេទទួលបានសិទ្ធិចូលប្រើ Servers របស់ក្រុមហ៊ុន ហើយមានទិន្នន័យអតិថិជន TheTruthSpy ជាង10,000នាក់។