ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 08/02/2021 ទាញយកអត្ថបទនេះជា PDF អ៊ីមែលដែលយើងប្រើសព្វថ្ងៃគឺនៅមិនទាន់មានសុវត្ថិភាពល្អនោះទេ។ នៅពេលដែលអ្នកផ្ញើអ៊ីមែល សារបានធ្វើដំណើរឆ្លងកាត់កន្លែងជាច្រើន ដើម្បីធ្វើការតភ្ជាប់រវាងអ្នកផ្ញើ និងអ្នកទទួល។ ការតភ្ជាប់នេះនៅមានចន្លោះប្រហោងជាច្រើន ដែលអនុញ្ញាតឱ្យជនទី៣ អាចស្នាក់ចាប់អាន ឬផ្លាស់ប្តូរសារអ៊ីមែលរបស់អ្នកបាន។ នៅពេលដែលអ្នកអ៊ីនគ្រីបសារអ៊ីមែលរបស់អ្នក នោះអ្នកនឹងមានអត្តសញ្ញាណច្បាស់លាស់សម្រាប់អ៊ីមែលរបស់អ្នក ហើយអ្នកក៏ទទួលបានអត្តសញ្ញាណពិតប្រាកដមួយជាមួយនឹងមនុស្សដែលអ្នកទាក់ទងតាមរយៈអ៊ីមែលនោះដែរ។ អត្តសញ្ញាណរវាងអ្នកផ្ញើសារ និងអ្នកទទួលសារនេះគេឱ្យឈ្មោះថា Digital Signature ។ Digital Signature ជាវីធីសាស្រ្តមួយដែលអាចធានាថា អ្នកពិតជាទទួលបានសារពីអ្នកដែលបានផ្ញើអ៊ីមែលមកកាន់អ្នកមែន ហើយមនុស្សដែលទទួលអ៊ីមែលរបស់អ្នក ក៏ដឹងច្បាស់ថា អ្នកជាម្ចាស់នៃអ៊ីមែលដែលបានផ្ញើប្រាកដមែន។ ចំណែកឯការអ៊ីនគ្រីបអ៊ីមែល គឺការធានាថាសារមិនត្រូវបានអាន ឬផ្លាស់ប្តូរកំឡុងពេលបញ្ជូននៅលើអ៊ីនធឺណិត។ អ្វីជាកម្មវិធី Mozilla Thunderbird? Mozilla Thunderbird ត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងតាំងពីថ្ងៃទី ២៨ មិថុនា ឆ្នាំ២០០៣ ដោយមូលនិធិ Mozilla (Mozilla Foundation) ដែលជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិក។ Mozilla Thunderbird ជាកម្មវិធីដែលមិនគិតថ្លៃ និងបើកចំហរ (Free and open-source software)។ អ្នកអាចតម្លើងកម្មវិធីនេះចូលទៅក្នុងកុំព្យូទ័ររបស់អ្នក និងភ្ជាប់អ៊ីមែលផ្ទាល់ខ្លួន … Continue reading “Mozilla Thunderbird”