កម្មវិធី​សុវត្ថិភាព

ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​កើត​ឡើង​នៅ​លើ​អ៊ីន​ធឺណិត ការ​ប្រើ​ប្រាស់​កម្មវិធី ​(Software / App) ជា​ផ្នែក​មួយ​ដ៏​សំខាន់ មិន​អាច​កាត់​ផ្តាច់​បាន។ កម្មវិធី​ខាង​ក្រោម​នេះ ភាគ​ច្រើន​ជា​កម្មវិធី​បើក​ចំហ​ អាច​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​មិន​គិត​ថ្លៃ (Free and Open Source) និង​ត្រូវ​បាន​ណែ​នាំ​ដោយ​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ឌីជីថល​ គ្រូ​បណ្តុះ​បណ្តាល​ ក្រុម និង​ស្ថាប័ន​ដែល​ធ្វើ​ការ​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ការ​ពារ​សុវត្ថិភាព​ និង​ឯក​ជន​ភាព​ដល់​មនុស្ស​ទូទៅ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ កម្មវិធី​សុវត្ថិភាព​តែង​តែ​ផ្លាស់​ប្តូរ​ជា​ញឹក​ញាប់​ ដូច្នេះ ​អ្នក​ប្រើ​ប្រាស់​ត្រូវ​តែ​ធ្វើ​ការ​តាម​ដាន នឹង​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​មុន​នឹង​សម្រេច​ចិត្ត​ដំឡើង​កម្មវិធី​ណា​មួយ​ប្រើ ឬ​ប្រឹក្សា​ជា​មួយ​អ្នក​ជំនាញ​ប្រសិន​បើ​នៅ​មិន​ទាន់​ច្បាស់​លាល់។ ការ​ពឹង​ផ្នែក​តែ​លើ​កម្មវិធី​សុវត្ថិភាព​តែ​មួយ​មុខ មិន​អាច​អាច​ឱ្យ​អ្នក​មាន​សុវត្ថិភាព​ទាំង​ស្រុង​នោះ​ទេ អ្នក​ត្រូវ​តែ​ស្វែង​យល់​ពី​ហានិភ័យ​ដែល​អាច​កើត​ឡើង អនុវត្ត​ទម្លាប់​ល្អៗ​ក្នុង​ការ​ប្រើ​ឧបករណ៍ និង​ការ​ប្រើ​អ៊ីនធឺណិត​ឱ្យ​បាន​ជា​ប្រចាំ។

Cloudflare WARP

កម្មវិធី VPN មិនគិតថ្លៃ

Psiphon

​ចូល​ទៅ​កាន់​មាតិកា​ដែល​បាន​​បិទ​​ខ្ទប់​​លើ​អ៊ីន​ធឺណិត

OONI

​តាម​ដាន​ការ​រឹត​ត្បិត​ការ​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត

Firefox

កម្មវិធីរុករក

Have I Been Pwned (HIBP)

ពិនិត្យការបែកធ្លាយគណនីអនឡាញ

Thunderbird

សុវត្ថិភាពលើអ៊ីមែល

KeePassXC

កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់

HTTPS Everywhere

សុវត្ថិភាពលើកម្មវិធីរុករក

Privacy Badger

ទប់ស្កាត់ការតាមដាននៅលើអ៊ីនធឺណិត

Jitsi Meet

កម្មវិធីប្រជុំតាមអនឡាញ

Signal

កម្មវិធីផ្ញើសារដែលមានសុវត្ថិភាព