វិធី​ការ​ពារ​ឧបករណ៍​​ Android ​របស់​កូន​អ្នក

ហានិភ័យ​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ឧបករណ៍ Android (ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​របស់ Google) ដែល​ដាក់​លក់​លើ​ទីផ្សារ​សម្រាប់​កុមារ។ ដូច​នេះ មាន​កិច្ចការ​ជា​ច្រើន ដែល​ឪពុក​ម្តាយ គួរ​ធ្វើ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​របស់​កូន​ក្នុង​ការ ប្រើ​ប្រាស់​ឧបករណ៍ Android ។

  

Photo by Ron Lach

មាន​ឧបករណ៍ ការកំណត់ (Setting) និង កម្មវិធី ដែល​អាច​ជួយ​រក្សា​សុវត្ថិភាព ឧបករណ៍​របស់​កូន​អ្នក ឲ្យ​បាន​ប្រសើរ​ជាង​មុន អា​ស្រ័យ​លើ​តម្រូវ​ការ​របស់​ពួក​គេ​។ នេះ​ជា​កត្តា​ទាំង​បួន​ក្នុង​ការ​ការ​ពារ៖ ការ​ត្រួត​ពិ​និត្យ​ពី​មា​តា​បិ​តា សន្តិសុខ សុវត្ថិភាព និង​ឯក​ជន​ភាព​។

ចំណាំ៖ ប្រ​សិន​បើ​អ្នក​មិន​ឃើញ ការ​កំ​ណត់​ទាំង​នេះ​នៅ​ក្នុង​ឧបករណ៍ Android របស់​អ្នក​ទេ វា​អាច​នឹង​ហួស​ស​ម័យ​។ ការ​កំ​ណត់​ទាំង​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ Android ជំនាន់​ទី ១៤។

ការត្រួតពិនិត្យពីមាតាបិតា

Google មាន​កម្ម​វិធី​ឥត​គិត​ថ្លៃ សម្រាប់​ការ​គ្រប់​គ្រង ដោយ​មា​តា​បិ​តាហៅ​ថា Family Link ដែល​ផ្តល់​ឱ្យ​អ្នក នូវ​កម្ម​វិ​ធីដើម្បី​កំ​ណត់​រយៈ​ពេល​កំ​ណត់ ក្នុង​ការ​ប្រើ​ប្រាស់​នៅ​លើ អេ​ក្រង់​កូន​របស់​អ្នក​។ ជួន​កាល Family Link ត្រូវ​បាន​តម្លើង​ស្រាប់​ប៉ុន្តែ​វា​ក៏​មាន​នៅ​ក្នុង​ហាង Google Play សម្រាប់​ការ​តម្លើង​ផង​ដែរ​។ ដូច​គ្នា​នេះ​ផង​ដែរ ការ​ពិ​ភាក្សា​ជា​មួយ​កូន​របស់​អ្នក​អំ​ពីការ​គ្រប់​គ្រង​ទាំង​នេះ​អាច​ផ្តល់​អ្វី​មួយ​ដែល​បច្ចេក​វិទ្យា​មិន​អាច​ផ្តល់​ឱ្យ​បាន​៖ ការ​ជឿ​ទុក​ចិត្ត និង​ការ​យល់​ដឹង​។

សន្តិសុខ

មូល​ដ្ឋាន​សន្តិ​សុខ​មួយ​ចំ​នួន​ដែល​អ្នក​អាច​អ​នុ​វត្ត​បាន​ទាំង​គណ​នី Google ផ្ទាល់​ខ្លួន​របស់​អ្នក និង​ឧបករណ៍​របស់កូនអ្នក ដើម្បី​បង្កើន​សុវត្ថិភាព​របស់​ពួក​គេ​។

  1. ប្រសិនបើអ្នកគ្រប់គ្រងគណនី Google របស់កូនអ្នកដោយខ្លួនអ្នកផ្ទាល់ អ្នកគួរតែចាក់សោគណនីផ្ទាល់ខ្លួនរបស់អ្នកឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ ការតម្លើងការផ្ទៀងផ្ទាត់ពីរកត្តា (two-factors-authentication) គឺជារឿងសាមញ្ញដែលអ្នកអាចធ្វើបាន ដើម្បីជៀសវាងការចូលប្រើគណនីរបស់កូនអ្នកដោយចេតនាណាមួយ។
  2. ចាក់សោរអេក្រង់ទូរស័ព្ទ

សុវត្ថិភាព

អ្នកក៏អាចបើកការកំណត់ សុវត្ថិភាពដែលកូនរបស់អ្នកអាចប្រើបានដែរ ប្រសិនបើពួកគេធ្វើដំណើរជាមួយឧបករណ៍របស់ពួកគេ។

  1.  ការត្រួតពិនិត្យសុវត្ថិភាព (safety check)

ការត្រួតពិនិត្យសុវត្ថិភាព (safety check) អនុញ្ញាតឱ្យអ្នកប្រើឧបករណ៍ ទាក់ទងដោយស្វ័យប្រវត្តិ ទៅលេខទំនាក់ទំនងសង្គ្រោះបន្ទាន់ដែលបានបង្កើតឡើង (ដូចជាលេខទូរស័ព្ទរបស់ ឪពុកម្តាយជាដើម) ប្រសិនបើពួកគេមានអារម្មណ៍ថាពួកគេស្ថិតក្នុងស្ថានភាពមិនមានសុវត្ថិភាព។ ប្រសិនបើពួកគេសម្គាល់ខ្លួនឯងថាមិនមាន “សុវត្ថិភាព” បន្ទាប់ពីរយៈពេលនៃការត្រួតពិនិត្យសុវត្ថិភាពបានបញ្ចប់ ការចែករំលែកទីតាំងសង្គ្រោះបន្ទាន់ជាមួយលេខទំនាក់ទំនងសង្គ្រោះបន្ទាន់នឹងចាប់ផ្តើម។

ឯកជនភាព

មានការកំណត់រចនាសម្ព័ន្ធមួយចំនួន ដែលអ្នកក៏អាចតម្លើង ដើម្បីរារាំងពីការតាមដានសកម្មភាពរបស់កូនអ្នក នៅលើអ៊ីនធឺណិតដោយបណ្តាញផ្សាយពាណិជ្ជកម្ម និងឈ្មួញកណ្តាលទិន្នន័យនានា។

  1. លុបលេខសម្គាល់ AD របស់ឧបករណ៍
  2. តម្លើងកម្មវិធីរុករកដែលរក្សាភាពឯកជនទាំងមូលដូចជា Firefox, DuckDuckGo ឬ Brave
  3. ពិនិត្យមើលការអនុញ្ញាតឯកជនភាពនៅលើឧបករណ៍ ដើម្បីធានាថាគ្មានកម្មវិធី ណាមួយចូលប្រើមុខងារសំខាន់ៗដូចជា កាមេរ៉ា មីក្រូហ្វូន ឬទីតាំងដោយមិនដឹងខ្លួន។

វាអាចបង្កើតជាភាពតានតឹង ក្នុងការតម្លើងឧបករណ៍ថ្មី សម្រាប់កូនរបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ការចំណាយពេលខ្លះដើម្បីរៀបចំការកំណត់ឯកជនភាព និងសុវត្ថិភាពអាចជួយអ្នក និងកូនរបស់អ្នក ក្នុងការពិភាក្សាអំពីបច្ចេកវិទ្យា និង ទស្សនៈដែលបង្កើនការយល់ដឹងកាន់តែច្រើនសម្រាប់អ្នកទាំងពីរ។

ប្រភព៖ eff.org