បណ្តាញ​មេ​រោគ​តាម​ដាន​ឃ្លាំ​មើល​ក្នុង​ទ្វីប​អឺ​រ៉ុប

ក្រុមហ៊ុន​ដែល​បង្កើត​មេរោគ​តាម​ដាន​ឃ្លាំ​មើល​របស់​ប្រទេស​អ៊ីតាលី​មួយ​កំពុង​តាម​ដាន​មនុស្សទូទាំង​ពិភព​លោក​ក្នុង​ទ្រង់​ទ្រាយ​ធំ​។ ភាគ​ច្រើន​អតិថិជន​របស់​ពួក​គេ​គឺ​ជា​ប្រទេស​ដែល​មាន​ប្រវត្តិ​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្សជាដើម​។ មេរោគ​តាម​ដាន​ឃ្លាំ​មើល​(Spyware)​ដ៏​មាន​អានុភាព​នេះ​បាន​និង​កំពុង​ធ្វើសកម្មភាព​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​និង​រូម៉ានី។សមាជិក​សភាអឺរ៉ុប​បាន​បញ្ចេញ​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​អំពី​ឧស្សាហកម្មឃ្លាំ​មើល​ដែល​មិន​មាន​ការ​គ្រប់​គ្រង​ហើយ​អំពាវ​នាវ​ឱ្យវា​ត្រូវ​បាន​គ្រប់​គ្រង។​

  

រូបភាពៈ lighthousereports.nl

ទិន្ន​ន័យ​សម្ងាត់​ដែល​ចេញ​ដោយ​ Lighthouse​ Reports​ បង្ហាញ​ថា​ក្រុម​ហ៊ុន​នេះ​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​រ៉ូម​មាន​ឈ្មោះ​ថា​ Tykelab​ បាន​និង​កំ​ពុង​ប្រើ​ប្រាស់​បណ្តាញ​ទូរ​ស័ព្ទ​រាប់​សិប​ដែល​ជា​រឿយៗ​នៅ​លើ​កោះ​ប៉ា​ស៊ី​ហ្វិក​ដាច់​ស្រ​យាល​ដើម្បី​បញ្ជូន​”​កញ្ចប់​តាម​ដាន​”​(Tracking Pockets)​សម្ងាត់​រាប់​ម៉ឺន​នៅ​ជុំ​វិញ​ពិ​ភព​លោក​ដូចជា​​លី​ប៊ី​នី​កា​រ៉ា​ហ្គា​ម៉ា​ឡេ​ស៊ី​កូស្តារីកា​អ៊ី​រ៉ាក់​ម៉ាលី​ក្រិច​និង​ព័រ​ទុយ​ហ្គាល់​– ក៏​ដូច​ជា​នៅ​ក្នុង​ប្រ​ទេស​អ៊ី​តា​លី​ផង​ដែរ​។

ក្រុមហ៊ុន​ចាប់​យកឳកាសពីភាព​ទន់​ខ្សោយ​របស់​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ជា​ស​កល​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មើល​ឃើញ​ទី​តាំង​រ​បស់​អ្នក​ប្រើ​ទូរ​ស័ព្ទ​និង​អាច​ស្ទាក់​ការ​ហៅ​ទូរ​ស័ព្ទ​របស់​ពួក​គេ​ដោយ​មិន​មាន​កំ​ណត់​ត្រា​នៃ​ការ​សម្រប​សម្រួល​ណា​មួយ​ត្រូវ​បាន​ទុក​នៅ​លើ​ទូរ​ស័ព្ទ​ឡើយ​។

​ក្រុម​ហ៊ុន​មេ​របស់ ​Tykelab ​គឺ​ RCS​Lab ​បាន​បង្កើត​ឧបករណ៍ ​hack ​ទូរ​ស័ព្ទ​មួយ​គឺ​ Hermit​ផងដែរ។​ Hermit នៅ​ពេល​ដែល​ដំ​ឡើង​នៅ​លើ​ឧ​ប​ករណ៍​របស់​ជន​រង​គ្រោះ​ហើយ​ វា​អាច​ប្រើ​ដើម្បី​ធ្វើ​ស​កម្ម​ភាព​បើក​មី​ក្រូហ្វូន​របស់​ទូរ​ស័ព្ទ​ពី​ចម្ងាយ​ក៏​ដូច​ជា​ការ​កត់​ត្រា​ការ​ហៅ​ចូល ​ការ​ចូល​ប្រើ​សារ ​ការ​ហៅ​ចូល​ ព្រមទាំង​ទំនាក់​ទំ​នង ​រូប​ថត ​និង​ទិន្ន​ន័យ​រ​សើប​ផ្សេង​ទៀត​។ 

នៅ​ពេល​ដែល​ស​ហ​ភាព​អឺ​រ៉ុប​មានការប្រុងប្រយ័ត្ន​ចំ​ពោះ​ការ​គំ​រាម​កំ​ហែង​ដែល​បង្ក​ឡើង​ដោយ​ឧស្សា​ហ​កម្ម​ឃ្លាំមើល​ដែល​មិន​មាន​ការ​គ្រប់​គ្រង​ជាមួយ​នឹង​ NSO​ Group ​ដ៏​ល្បី​ល្បាញ​រ​បស់​អ៊ី​ស្រា​អែល​និង​កម្ម​វិ​ធី​Pegasus​។​ឥ​ឡូវ​នេះ​មេ​រោគ​តាម​ដាន​ឃ្លាំ​មើល​បាន​បង្ហាញ​ពី​វិ​សាល​ភាព​និង​ទំ​ហំ​របស់​ពួក​គេ​នៅ​ក្នុង​ស​ហ​ភាព​អឺ​រ៉ុប​ផង​ដែរ​។

ប្រភព៖
https://www.lighthousereports.nl/investigation/revealing-europes-nso/