ប្រភពធនធានដើម្បីទប់ស្តាត់ និងការពារពីមេរោគ Ransomware

ថ្មីៗ​នេះ​មេរោគ​ចាប់​ជំរិត​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​លើ​សកលលោក។ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ជា​ច្រើន។​ ជា​លទ្ធផល​ទឹក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ត្រូវ​បាន​បាត់​បង់​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ វា​ពិត​ជា​មិន​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ​ក្នុង​ការ​តតាំង​ជា​មួយ​មេរោគ​មួយ​នេះ។ ដូចនេះ​ហើយ​បាន​ជា​អង្គភាព​ជា​ច្រើន​នៅ​លើ​ពិភព​លោក​បាន និង​កំពុង​ចូល​រួម​ផលិត ចង​ក្រង​ឯកសារ​នា​នា ​ព្រម​ទាំង​ផ្តល់​ជា​វគ្គ​បណ្តុះ​បណ្តាល​ និង​ធ្វើ​សកម្មភាព​​ផ្សេងៗ​ទៀត​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ផល​ប៉ះ​ពាល់​ និង​ការ​រីក​រាល​ដាល​នៃ​មេរោគ​នេះ។​

  

១.​ StopRansomware.gov

StopRansomware.gov ​គឺ​ជា​គេ​ហ​ទំ​ព័រ​ផ្លូវ​ការ​មួយ​របស់​រដ្ឋា​ភិ​បាល​ស​ហ​រដ្ឋ​អា​មេ​រិក ​បង្កើត​ឡើង​ក្នុង​គោល​បំ​ណង​ដើម្បី​ជា​ទុន​សម្រាប់​បុគ្គល ​ស្ថា​ប័ន​រដ្ឋ ​ឯក​ជន​ និង​អង្គ​ការ​មិន​រក​ប្រាក់​កម្រៃ​ ដើម្បី​ទប់​ស្កាត់​ជា​មួយ​នឹង​មេ​រោគ ​Ransomware​។

StopRansomware.gov​ ក៏​ជា​មជ្ឈមណ្ឌល​កណ្តាល​ដំ​បូង ​ដែល​ប្រ​មូល​ផ្តុំធន​ធាន​ស្តី​ពី ​Ransomware​ ដែល​ក្នុង​នោះ​រួម​មាន ​សេចក្តី​ណែ​នាំ​ប​ច្ចុប្បន្ន​ភាព​ស្តី​ពី​មេរោគ ​និង​ព័ត៌​មាន​ផ្សេងៗ​ទៀត ​ដើម្បី​លុប​បំ​បាត់​ពី​កង្វះ​ខាត​ព័ត៌​មាន​ពី​ការ​វាយ​ប្រហារ​របស់​មេ​រោគ​មួយ​នេះ​។

StopRansomware.gov​ បាន​បង្កើត​ឡើង​ក្នុង​កិច្ច​ស​ហ​ការ​រវាង​ភ្នាក់​ងារ​សន្តិ​សុខ​អ៊ីន​ធឺ​ណិត​និង​ស​ន្តិ​សុខ​ហេដ្ឋា​រចនា​សម្ព័ន្ធ​(CSIA) ​វិទ្យា​ស្ថាន​ជាតិ​ស្តង់​ដារ​ និង​ប​ច្ចេក​វិទ្យា​(NIST)​ និង​នា​យក​ដ្ឋាន​រ​ត​នា​គារ ​ សុ​ខ​ភាព ​និង​សេ​វា​កម្ម​។

ខាង​ក្រោម​នេះ​គឺ​ជា​តំ​ណភ្ជាប់​ដើម្បី​ចូល​ទៅ​កាន់​គេ​ហ​ទំ​ព័រ​មួយ​នេះ​ https://www.cisa.gov/stopransomware

២. ​ស​មា​គម​ឧ​ស្ម័ន​អា​មេ​រិក​

នៅ​ស​ហ​រដ្ឋ​អា​មេ​រិក ​វិ​ស័យ​ឧស្ម័ន​ជា​វិ​ស័យ​មួយ​ដែល​រង​ការ​ប៉ះ​ពាល់​ខ្លាំង​ពី​ការ​វាយ​ប្រ​ហារ​តាម​រយៈ​មេ​រោគ ​Ransomware​។ ​ដូច​នេះ​ស​មា​គម​ឧ​ស្ម័ន​អា​មេ​រិក​បាន​រៀប​ចំ​បង្កើត ​និង​ប្រ​មូល​ផ្តុំ​ឯក​សារ​ស្តី​ពី​បញ្ហា​នេះ​។

ស​មា​គម​ឧ​ស្ម័ន​អា​មេ​រិក​បាន​កំ​ណត់​អត្ត​សញ្ញាណ​ ឧ​ប​ករណ៍​ធន​ធាន​ និង​ឯក​សារ​ណែ​នាំ​មួយ​ចំ​នួន ​ដែល​អាច​មាន​ប្រ​យោជន៍​ដល់​ស​ហ​គមន៍​របស់​គេ​ផ្ទាល់​ នៅពេល​ប្រ​តិ​បត្តិ​ការ​ការ​ពារ​ខ្លួន​ប្រ​ឆាំង​នឹង​ការ​គំ​រាម​កំ​ហែង​នៃ​មេ​រោគ​មួយ​នេះ​។

ខាង​ក្រោម​នេះ​គឺ​ជា​តំ​ណ​ភ្ជាប់​ដើម្បី​ចូល​ទៅ​កាន់​គេ​ហ​ទំ​ព័រ​មួយ​នេះ
https://www.aga.org/safety/security/cybersecurity/ransomware-tools-and-resources/

៣. ​មជ្ឈ​មណ្ឌល​ជាតិ​ស​ន្តិ​សុខ​អ៊ីន​ធឺ​ណិត​

មជ្ឈមណ្ឌល​ជាតិ​ស​ន្តិ​សុខ​អ៊ីន​ធឺ​ណិត​ គឺ​ជា​អង្គ​ការ​មួយ​របស់​រដ្ឋា​ភិ​បាល​ចក្រ​ភព​អង់​គ្លេស ​ដែល​ផ្តល់​ការ​ប្រឹក្សា​និង​ការ​គាំ​ទ្រ​ដល់​វិ​ស័យ​សា​ធារ​ណៈ ​និង​ឯក​ជន​អំ​ពី​វិធី​ជៀស​វាង​ពី​ការ​គំ​រាម​កំ​ហែង​ផ្នែក​សុ​វត្ថិ​ភាព​កុំ​ព្យូ​ទ័រ​។

មជ្ឍ​មណ្ឌល​នេះ​បាន​បង្កើត​ការ​ណែ​នាំ​ដើម្បី​ជួយ​ដល់​ស្ថា​ប័ន​ឯក​ជន​ និង​សា​ធារណៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​ជា​មួយ​មេ​រោគ​Ransomware។​ ស្ថា​ប័ន​មួយ​នេះ​ក៏​បាន​បង្កើត​ជា​គន្លឹះ​ និង​វិ​ធី​សាស្ត្រ​ក្នុង​ការ​ការ​ពារ​ពី​ការឆ្លង​មេរោគហើយ​ថែម​ចាត់​វិធាន​ការ​និង​ផ្តល់​ជា​ដំ​ណោះ​ស្រាយ​ក្នុង​ករណី​អ្នក​បាន​ឆ្លង​មេ​រោគ​នេះ​ហើយ​។

ខាង​ក្រោម​នេះ​គឺ​ជា​តំណ​ភ្ជាប់​ដើម្បី​ចូល​ទៅ​កាន់​គេ​ហ​ទំ​ព័រ​មួយ​នេះ​https://www.ncsc.gov.uk/guidance/mitigating-malware-and-ransomware-attacks