ProtonMail គឺជាក្រុមហ៊ុនស្វីសដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៣ តាមគំនិតផ្តួចផ្តើមរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពី CERN នៅទីក្រុងហ្សឺណែវ និងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត(MIT) ដែលមានមូលដ្ឋាននៅបូស្តុន។ ចាប់តាំងពីការចាប់ផ្តើមមកក្រុមហ៊ុនបានផ្តោតលើឯកជនភាពនិងសុវត្ថិភាពអ្នកប្រើប្រាស់ដែលយោងតាមច្បាប់ឯកជនភាពប្រទេសស្វីសដែលមានភាពតឹងរ៉ឹងនិងមានការប្តេជ្ញាចិត្តការពារ សេរីភាពលើបណ្តាញអ៊ីនធឺណិត។
ProtonMail ក៏បានធានាផងដែរថាពួកគេនឹងមិនរក្សាទុកអាស័យដ្ឋានIP (IP Address)ណាមួយដែលអាចភ្ជាប់ទៅគណនីអ៊ីមែលរបស់អ្នកប្រើប្រាស់ឡើយ។
ទោះយ៉ាងណាក៏ដោយយោងតាមនីតិរដ្ឋរបស់ប្រទេសស្វីសក្រុមហ៊ុន ProtonMail ត្រូវបង្ខំចិត្តផ្តល់ទិន្នន័យនិងអត្តសញ្ញាណអ្នកប្រើប្រាស់និងសកម្មជនម្នាក់នៃចលនា“យុវជនដើម្បីបរិស្ថាន”ទៅឲ្យប្រទេសបារាំង។
លោក Andy Yen នាយកប្រតិបត្តិក្រុមហ៊ុន ProtonMail បានសង្កត់ធ្ងន់ថាក្រុមហ៊ុនគាំទ្របុព្វហេតុសកម្មជនដែលប្រើប្រាស់សេវាកម្មរបស់ខ្លួន ប៉ុន្តែពួកគេមិនអាចរំលោភច្បាប់ប្រទេសស្វីស និងមិនអើពើនឹងបញ្ជារបស់តុលាការបានឡើយ។ តាមពិត ProtonMail ត្រូវតែអនុវត្តតាមដីការបស់តុលាការស្វីសដែលបានកើតឡើងបន្ទាប់ពីប៉ូលីសបារាំងបានស្នើសុំកិច្ចសហប្រតិបត្តិការពីប្រទេសស្វីសតាមរយៈ Europol ដោយប្រើប្រាស់ជំនួយផ្នែកយុត្តិធម៌អន្តរជាតិ។
គ្មានទេពាក្យថាឯកជននៅលើអ៊ីនធឺណិត?
ទោះបីជាមានបញ្ហានេះក៏ដោយ ក៏ក្រុមហ៊ុន ProtonMail ត្រូវបានសាធារណៈជនរិះគន់ចំពោះការខ្វះតម្លាភាព និងភាពច្បាស់លាស់ក្នុងការលើកកម្ពស់សេវាកម្មដែលសន្យាជាចម្បងនូវភាពអនាមិក និងការគោរពចំពោះឯកជនភាពរបស់អ្នកប្រើប្រាស់។
យោងតាមរបាយការណ៍តម្លាភាពរបស់ ProtonMail ការកត់ត្រាអាស័យដ្ឋានIP ត្រូវបានអនុញ្ញាតតែនៅក្នុង“ករណីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ” ប៉ុណ្ណោះ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនបានបញ្ជាក់ថា “មិនត្រូវការព័ត៌មានដើម្បីបង្កើតគណនីអ៊ីមែលដែលមានសុវត្ថិភាពរបស់អ្នកទេ”។
លោក Andy Yen បានឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ដោយបញ្ជាក់ថាអ៊ិនធឺណិតមិនមែនមានភាពអនាមិកមួយរយភាគរយនោះទេ។ ទោះយ៉ាងណានាយកប្រតិបត្តិបានសង្កត់ធ្ងន់ថា“មិនមានលទ្ធភាពប្តឹងឧទ្ធរណ៍ចំពោះសំណើរពិសេសនេះទេ”។
តើច្បាប់ស្វីសទាមទារអ្វីខ្លះ?
យោងតាមមេធាវីស្វីសលោកហ្វ្រង់ស្វ័រឆាតឆាល បាននិយាយថាបទល្មើសព្រហ្មទណ្ឌដែលត្រូវបានចោទប្រកាន់ប្រឆាំងនឹងជនជាតិបារាំងដែលត្រូវបានកាត់ទោសមានលក្ខណៈធ្ងន់ធ្ងរ ហើយកិច្ចសហការជាមួយបារាំងគឺមានភាពយុត្តិធម៌ ដូចដែលមានចែងក្នុងច្បាប់សហព័ន្ធស្តីពីជំនួយអន្តរជាតិក្នុងបញ្ហាឧក្រិដ្ឋកម្មខាងក្រៅ។ លើសពីនេះអ្នកផ្តល់សេវាកម្មទូរគមនាគមន៍ត្រូវមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងករណីស៊ើបអង្កេតពាក់ព័ន្ធនឹងការឃ្លាំមើលចរាចរណ៍ប្រៃសណីយ៍។
សកម្មជនដែលប្រើប្រាស់អាស័យដ្ឋានអ៊ីមែលនេះ ត្រូវបានកាត់ទោសពីបទរំលោភបំពានការលួច និងការខូចខាតទ្រព្យសម្បត្តិឧក្រិដ្ឋកម្ម បើយោងតាមលោកឆាតឆេលដែលជាអ្នកឯកទេសខាងបច្ចេកវិទ្យាឧក្រិដ្ឋកម្ម និងសន្តិសុខ។
សហព័ន្ធការពារទិន្នន័យ និងព័ត៌មានសហព័ន្ ធ(អេហ្វភីឌីអាយ) ក៏បានបញ្ជាក់ពីភាពស្របច្បាប់នៃសកម្មភាពផ្លូវច្បាប់ដោយអាជ្ញាធរស្វីសដោយអនុលោមតាមច្បាប់ការពារទិន្នន័យ។ស្នងការបាននិយាយថាវាបង្ហាញថាការលាតត្រដាងនេះត្រូវបានធ្វើឡើងស្របតាមតម្រូវការច្បាប់”។
អ្វីជាជម្រើសរបស់ក្រុមហ៊ុន ProtonMail?
ដូច្នេះក្រុមហ៊ុន ProtonMail គ្មានជម្រើសអ្វីក្រៅពីសហការ។ មេធាវីនិយាយថា ProtonMail អាចមានកំហុសចំពោះការទំនាក់ទំនងមិនច្បាស់លាស់ជាមួយអ្នកប្រើប្រាស់របស់ខ្លួន”ប៉ុន្តែនេះមិនមានន័យថាវាអាចគេចផុតពីការស្នើសុំជាក់លាក់ និងត្រឹមត្រូវពីអាជ្ញាធរស្វីសនោះទេ។
លោកAndyYenបាននិយាយថា “មានច្បាប់អាក្រក់ជាងច្បាប់ស្វីសទៅទៀត”។
ប្រភពៈ