ស​មា​ជិក​ស​ភា​អា​មេ​រិក​ជា​គោល​ដៅ ​នៃ​ការ​វាយ​ប្រ​ហារ​របស់​ Predator ​Spyware​

មាន​ការ​សង្ស័យ​ថា ភ្នាក់​ងារ​រដ្ឋាភិបាល​វៀត​ណាម​ប៉ុន​ប៉ង ដើម្បី​ធ្វើ​ការ​តាម​ដាន​ទូរស័ព្ទ​របស់​សមាជិក​សភា​សហរដ្ឋអាមេរិក​ និង​បុគ្គល​សំខាន់ៗ នៃ​សភា​អាមេរិក​ផ្សេង​ទៀត​ជា​មួយ​នឹង​កម្មវិធី​មេរោគ​តាម​ដាន​ទំនើប​មួយ ដែល​មានឈ្មោះ​ថា​Predator Spyware។

  

រូប​ភាព៖ techreport.com

បុគ្គល​សំ​ខាន់ៗ ​ដែល​ត្រូវ​បាន​វាយ​ប្រ​ហារ​ដោយ ​Predator​​ Spyware​ មាន​ដូច​ជា ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​បរ​ទេស​ នៃ​ស​ភា​លោក​ Michael​ McCaul ​និង​ប្រ​ធាន​ព្រឹទ្ធ​ស​ភា​និង​ស​ន្តិ​សុខ​មា​តុ​ភូមិ​ និង​កិច្ច​ការ​រដ្ឋា​ភិ​បាល​លោក Gary​ Peters។

បណ្តាញ​ស​ហ​ការ​ស៊ើប​អង្កេត​អ៊ឺ​រ៉ុប ​និង​មន្ទីរ​ពិ​សោធន៍​ស​ន្តិ​សុខ ​នៃ​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​នៃ​ការ​វាយ​ប្រ​ហារ​នេះ​។

​ដំបូង​យុទ្ធ​នា​ការ​នៃ​ការ​វាយ​នេះ ​ត្រូវ​បាន​រក​ឃើញ​និង​រាយ​ការណ៍​ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ដោយ ​Google​។ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​មិន​មាន​ភស្តុ​តាង​ជាក់​ស្តែង​ណា​មួយ​បង្ហាញ​ថា ​Predator ​Spyware ​ត្រូវ​បាន​បញ្ចូល​ដោយ​ជោគ​ជ័យ​លើ​ទូរ​ស័ព្ទ​គោល​ដៅ​ណា​មួយ​នោះ​ទេ​។​ អ្នក​រាល់​គ្នា​ដែល​ឆ្លើយ​តប​នឹង​ឧបទ្ទវហេតុ​ បាន​អះអាង​ថា​ពួកគេ​មិន​ដែល​ជួប​ប្រទះ​នឹង​តំណ​ភ្ជាប់ក្លែង​ក្លាយ​នោះ​ទេ។​ពួក​គេ​ក៏​មិន​ជឿ​ថា​ពួក​គេ​បាន​ចុច​លើ​តំ​ណ​ភ្ជាប់​ទាំង​នោះ​ដែរ​។

ការ​វាយ​ប្រ​ហារ​នេះ​ធ្វើ​ឡើង​តាម​រយះ​ការ​ប្រើ​គ​ណ​នី​អ​នា​មិក ​នៅ​លើ​វេ​ទិ​កា​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ជា​ពិ​សេស ​Twitter​ ដើម្បី​បង្ហោះ​តំ​ណ​ភ្ជាប់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង ​tweets ​របស់​ជន​គោល​ដៃ​។ ​ហើយ​ក​រ​ណី​ជន​គោល​ដៅ​ចុច​លើ​តំ​ណរ​ភ្ជាប់​នោះ ​Predator​ Spyware​ និង​ធ្វើ​ការ​វាយ​ប្រ​ហារ​ភ្លាម​។

Predator ​Spyware ​ត្រូវ​បាន​ដាក់​លក់​ដោយ​បណ្តាញ​ក្រុម​ហ៊ុន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សម្ព័ន្ធ ​Intellexa ​ដែល​រួម​មាន​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា ​Cytrox​។

​ប្រ​ធាន​ផ្នែក​ស​ន្តិ​សុខ​របស់​អង្គ​ការ​លើក​លែង​ទោស​អន្តរជាតិ​លោក​ Donncha Ó Cearbhaill​ ជឿ​ជាក់​ថា​អន្តរ​កា​រី​ជា​ច្រើន​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​លក់​ Spyware ​Predator ​ពី ​Intellexa​ ទៅ​ឱ្យ​ក្រ​សួង​ស​ន្តិ​សុខ​សា​ធារ​ណៈ​វៀត​ណាម​។

ទោះ​យ៉ាង​ណា​រដ្ឋា​ភិ​បាល​វៀត​ណាម ​បាន​ប​ដិ​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​លើ​ការ​ចោទ​ប្រ​កាន់​ទាំង​នេះ។ ​ភា​គី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ក៏​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ចំ​ពោះ​បញ្ហា​នេះ​។

ក្រៅ​ពី​ស​មា​ជិក​ស​ភា ​Predator​ Spyware ​បាន​ធ្វើ​ការ​វាយ​ប្រ​ហារ​ទៅ​លើ​ស​មា​ជិក​ព្រឹទ្ធ​ស​ភា​ Chris Murphy​ អ្នក​កា​សែត​មក​ពី ​CNN ​ដូច​ជា ​Jim​ Sciutto​ ដែល​ក្លាយ​ជា​ប្រ​ធាន​អ្នក​វិ​ភាគ​ស​ន្តិ​សុខ​ជាតិ ​និង​ស​មា​ជិក​នៃ​ក្រុម ​Washington Think Tank។​លើសពី​នេះ​ឥស្សរ​ជន​អន្តរ​ជាតិ​ដូច​ជាលោក ​Roberta Metsola ប្រ​ធាន​ស​ភា​អឺ​រ៉ុប​ និង​លោក​ស្រី ​Tsai Ing-wen ប្រ​ធា​នា​ធិប​តី​តៃ​វ៉ាន់ ​ក៏​ត្រូវ​បាន​វាយ​ប្រ​ហារ​ដោយ​កម្ម​វិ​ធី​មេ​រោគ​នេះ​ដែរ​។

ប្រភព៖ techreport.com