Photo by Firmbee.com on Unsplash
ថ្មីៗនេះ Google បានបន្ថែមមុខងារមួយដែលផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ ក្នុងការជួយទប់ស្កាត់ការបង្ហាញការផ្សាយផ្ទាំងពាណិជ្ជកម្មលើមាតិកាមួយចំនួននៅលើ YouTube។ ប្រសិនបើអ្នកមិនចង់ឃើញ ឬចង់កាត់បន្ថយការបង្ហាញពាណិជ្ជកម្មទាក់ទងនឹង គ្រឿងស្រឹង (Alcohol) ការណាត់ជួប (Dating) ការមានផ្ទៃពោះ និងភាពជាឪពុកម្តាយ (Pregnancy and Parenting) និងការសម្រកទម្ងន់ (Weight Loss) ជាដើម នៅពេលដែលអ្នកមើល YouTube អ្នកអាចអនុវត្តតាមជំហានងាយៗដូចខាងក្រោម។
- ចូលទៅកាន់គណនី Google របស់អ្នក (Sign in to your Google Account)
- ចូលទៅកាន់ Ad Setting តាមរយៈតំណភ្ជាប់ https://adssettings.google.com/
- នៅខាងក្រោម Sensitive ad categories on YouTube ចុចលើពាក្យ See fewer នៃប្រធានបទនិមួយៗ។

Google ក៏បានផ្តល់ជម្រើសដល់អ្នកប្រើប្រាស់អាចលុបចោលព័ត៌មានផ្ទាល់ខ្លួនមួយចំនួនរបស់ពួកគេ ដូចជាលេខទូរស័ព្ទ អាស័យដ្ឋាន និងអ៊ីមែលជាដើម មិនឱ្យបង្ហាញ នៅពេលដែលមានស្វែងរកព័ត៌មានទាំងនេះនៅលើ Google Search។
Google បានលើកឡើងថា ការដាក់ឱ្យប្រើមុខងារថ្មីទាំងនេះ គឺដើម្បីការពារអ្នកប្រើប្រាស់ ពីការទាក់ទងដោយផ្ទាល់ទៅកាន់ពួកគេ ពីក្រុមមនុស្សដែលពួកមិនធ្លាប់ស្គាល់ ឬមិនចង់មានទំនាក់ទំនងជាមួយ ដែលការស្វែងរកឃើញព័ត៌មានផ្ទាល់ខ្លួនទាំងនេះនៅលើអ៊ីនធឺណិត អាចបង្កជាហានិភ័យលើសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។
នៅក្នុងគោលនយោបាយថ្មីនេះ អ្នកប្រើប្រាស់អាចធ្វើការស្នើសុំ ក្នុងការលុបចេញព័ត៌មានជាក់លាក់ ដូចជាព័ត៌មានអំពី គណនីធនាគារ ឬព័ត៌មានអំពីលេខប័ណ្ណឥណទានជាដើម។ Google ផ្តល់មុខងារនេះ គឺដោយសារមើលឃើញថា មានការកើនឡើងនៃការក្លែងបន្លំ និងបោកប្រាស់ច្រើននៅលើអ៊ីនធឺណិត។
អ្នកប្រើប្រាស់អាចស្នើឱ្យ Google លុបចេញនៅព័ត៌មានផ្ទាល់ខ្លួនទាំងនោះ តាមរយៈទំព័រស្នើសុំរបស់ Google។ នៅលើទំព័រនោះ នឹងតម្រូវឱ្យអ្នកប្រើប្រាស់ បំពេញអាស័យដ្ឋានគេហទំព័រ (URL) ដែលមានទិន្នន័យរបស់ពួកគេ ហើយចង់លុបព័ត៌មាននោះចេញ ពីលទ្ធផលនៃស្វែងរកនៅលើ Google។ បន្ទាប់ពីអ្នកបានបំពេញទម្រង់ស្នើសុំលុបព័ត៌មានទាំងនោះរួចហើយ Google និងធ្វើការត្រួតពិនិត្យ បន្ទាប់មកអាចនឹងលុបទិន្នន័យទាំងនោះចេញ តាមការស្នើសុំ។

នៅពេលសួរថា បន្ទាប់ពីបញ្ជូនការស្នើសុំទៅកាន់ Google រួច តើ Google នឹងធ្វើការលុបព័ត៌មានទាំងនោះចេញពីអ៊ីនធឺណិតទាំងស្រុងទេ? ចម្លើយគឺ ទេ Google បានបញ្ជាក់ថា ការលុបព័ត៌មាននេះ មិនមានន័យថា ទិន្នន័យទាំងនោះនឹងត្រូវបានលុបទាំងស្រុងចេញពីអ៊ីនធឺណិតទេ ដើម្បីឱ្យប្រាកដថា ព័ត៌មានរបស់អ្នកអាចត្រូវបានលុបចេញ អ្នកត្រូវដឹងថា ព័ត៌មានរបស់អ្នក មាននៅលើគេហទំព័រណាខ្លះ បន្ទាប់អ្នកអាចចូលទៅលុបគណនីរបស់អ្នក ចេញពីគេហទំព័រទាំងនោះ ឬស្នើរទៅកាន់អ្នកគ្រប់គ្រងគេហទំព័រដែលមានផ្ទុកព័ត៌មានរបស់អ្នក ឱ្យលុបព័ត៌មានរបស់អ្នកចេញពីគេហទំព័ររបស់ពួកគេ។ សូមចាំថា Google គ្រាន់តែអាចលុបព័ត៌មានចេញលទ្ធផលនៃការស្វែងរកនៅលើ Google តែប៉ុណ្ណោះ តែមិនអាចទៅលុបព័ត៌មានរបស់អ្នកចេញពីគេហទំព័រជាក់លាក់ណាទេ។ Google ក៏បានអះអាងទៀតដែរថា មិនមែនរាល់ការស្នើសុំលុបព័ត៌មានរបស់អ្នកប្រើប្រាស់ទាំងអស់ ត្រូវបានអនុវត្តនោះទេ ព្រោះព័ត៌មានខ្លះត្រូវបានរក្សាទុកជាព័ត៌មានសាធារណៈ (Public Record) ជាឯកសាររបស់រដ្ឋាភិបាល (Government Files) ជាដើម។ល។
ប្រភពៈ