រូបភាពៈ sina drakhshani on Unsplash
កំហឹងបានសាយភាយតាមអ៊ីនធឺណិតបន្ទាប់ពីការតវ៉ាជាងមួយសប្តាហ៍ដែលបង្កឡើងដោយការស្លាប់របស់ស្ត្រីជនជាតិឃឺដម្នាក់ក្នុងការឃុំឃាំងរបស់ប៉ូលិស។ ក្រុមត្រួតពិនិត្យអ៊ីនធឺណិត NetBlocks បាននិយាយថាInstagram និង WhatsApp ដែលជាឧបករណ៍ទំនាក់ទំនងសំខាន់ពីរដែលអ៊ីរ៉ង់ត្រូវបានរឹតបន្តឹង។
កម្មវិធីដែលគ្រប់គ្រងដោយ Meta ទាំងពីរនេះមានអ្នកប្រើប្រាស់អ៊ីរ៉ង់រាប់លាននាក់ហើយបានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងបន្ទាប់ពីអាជ្ញាធរបានបិទបណ្តាញសង្គមផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំង Facebook និង Twitter។
NetBlocks បានរាយការណ៍ថា អ៊ីនធឺណិតត្រូវបានតភ្ជាប់ឡើងវិញដោយផ្នែកនៅយប់ថ្ងៃទី២៤ខែកញ្ញា ប៉ុន្តែនៅថ្ងៃទី២៥ខែកញ្ញាវាត្រូវបានទទួលរង ”ការបាត់បង់ការតភ្ជាប់ទូទាំងប្រទេស” ម្តងទៀត។ ពលរដ្ឋអ៊ីរ៉ង់ក៏បានរាយការណ៍ថាមិនអាចចូលប្រើគណនី WhatsApp របស់ពួកគេបានដែរ សូម្បីតែនៅពេលព្យាយាមប្រើ VPN និងប្រូកស៊ីក៏ដោយ។
ដូច្នេះតើកំពុងមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដនៅទីនោះ?
ការដាច់អ៊ីនធឺណិតភាគច្រើន កើតចេញពីប្រតិបត្តិករទូរស័ព្ទចល័តធំបំផុតរបស់អ៊ីរ៉ង់ ដែលបានផ្តាច់ប្រព័ន្ធអ៊ីនធឺណិត។ ក្រុមហ៊ុនទំនាក់ទំនងចល័តអ៊ីរ៉ង់មានអតិថិជនជាង 60លាននាក់។
កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងបានស្តីបន្ទោសហេតុផលសន្តិសុខចំពោះការរំខាននេះ។
Shayan Sardarizadeh មកពីអង្គភាពព័ត៌មានមិនពិតរបស់BBCបាននិយាយថា ”ការបិទការតភ្ជាប់អ៊ីនធឺណិតទូទាំងប្រទេស គឺជាជម្រើសមួយសម្រាប់អាជ្ញាធរអ៊ីរ៉ង់ ដែលបង្កឡើងនៅពេលដែលពួកគេភ័យខ្លាចការតវ៉ា។