ការ​ប្រើ​ប្រាស់​កម្ម​វិធី​ Tor ​នៅ​ក្នុង​ប្រ​ទេស​រុស្សី​

អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ កម្មវិធី​រុករក​ដោយ​មាន​ភាព​អនាមិក Tor បាន​ក្លាយ​ជា​មធ្យោបាយ​ដ៏​ល្អបំផុត​ក្នុង​ការ​រក្សាឯកជនភាព​នៅ​លើ​អ៊ីន​ធឺណិត និង​កាត់​បន្ថយ​ការ​តាម​ដាន​នៅ​លើ​អ៊ីនធឺណិត។

  

Image: Daniel Acker/Bloomberg via Getty Images

Tor​ ជួយ​អ៊ីន​គ្រីប​ច​រា​ចរណ៍​អ៊ីន​ធឺ​ណិត ​ឬ​ភា​សា​សា​មញ្ញ​ ច​រា​ចរណ៍​អ៊ីនធឺ​ណិត​ត្រូវ​បាន​ស្រោប​ការ​ពារ​ពី​ការ​តាម​ដាន​ភ្នាក់​ងារ​ ឬ​អង្គ​ភាព​ផ្សេង​ទៀត​ចំ​នុច​ពិ​សេស​របស់ ​Tor​ គឺ​ថា​វា​បង្កើតឲ្យ​មាន​ភាព​លំ​បាក​ដល់​បុគ្គល​ឬ​ស្ថា​ប័ន​ដែល​ចង់​តាម​ដាន​អ្នក​ដោយ​សារ​តែ​វា​ភ្ជាប់​តាម​ខ្សែ​សង្វាក់​នៃ​កុំព្យូទ័រ​ជា​ច្រើន​នូវ​ពាស​ពេញ​ពិ​ភព​លោក​។ ​មាន​ប្រ​ទេស​ជា​ច្រើន​បាន​ចាត់​ទុក​កម្ម​វិ​ធី​Tor​ ជា​ការ​គំ​រាម​កំ​ហែង​ដល់​ពួក​គេ​ក្នុង​នោះ​ប្រ​ទេស​រុស្សី​បាន​ព្យា​យាម​ប្លុក​កម្ម​វិ​ធី​នេះ​ផង​ដែរ​។

នៅ​ខែ​ធ្នូ​ឆ្នាំ​2021​និ​យ័ត​ករ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រុស្ស៊ី​Roskomnadzor​ បាន​អ​នុ​ម័ត​ដី​កា​តុ​លា​ការ​ដើម្បី​បញ្ជា​ឱ្យ​អ្នក​ផ្តល់​សេ​វា​អ៊ីន​ធឺ​ណិត​(ISPs)​រា​រាំង​គេ​ហ​ទំ​ព័រ Tor​ Project​។ ​នេះ​ជា​ចំ​នុច​ចាប់​ផ្តើមរបស់​ក្រុម​ បច្ចេក​ទេស​ Tor ​ក្នុង​ការ​ស្វែង​រក​វិ​ធី​សាស្ត្រ​ និង​បច្ចេក​ទេស​ក្នុង​ការ​រក្សា​បណ្តាញ​Tor ​ឲ្យ​បន្ត​ភាព​ស​កម្ម​បើ​ទោះ​បី​ជាការ​រឹត​បន្តឹង​នេះ​មាន​ស​ភាព​កាន់​តែ​ខ្លាំង​ក៏​ដោយ​។

នៅ​ក្នុង​ប្រ​ទេស​រុស្ស៊ី​ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​អ៊ីន​ធឺ​ណិត មានសភាព​ជា​វិ​មជ្ឈ​ការ​(decentralized infrastructure)​៖​ISPs​ អាច​ទទួល​បាន​ការ​បញ្ជា​ពី​Roskomnadzor​ប៉ុន្តែ​វា​អា​ស្រ័យ​លើ​ក្រុម​ហ៊ុន​នី​
មួយៗ​ក្នុង​ការ​អ​នុ​វត្ត​វា​។ ខ​ណៈ​ពេល​ដែល​អា​ជ្ញា​ធរ​រុស្ស៊ី​បាន​នឹង​កំ​ពុង​តម្លើង​ឧ​ប​ករណ៍​ថ្មីៗ ​ដែល​ប្រើ​ការ​ត្រួត​ពិនិត្យ​កញ្ចប់​ព័ត៌​មាន​យ៉ាង​ស៊ី​ជម្រៅ​ដើម្បី​ត្រួត​ពិនិត្យ​ និង​ទប់​ស្កាត់​សេវា​កម្ម​អន​ឡាញ ​និង​ធ្វើ​ឲ្យ​ការ​ប្លុក​មាន​ប្រ​សិទ្ធ​ភាព​កាន់​តែ​ខ្លាំង​។​គួរបញ្ជាក់​ផង​ដែរ​ថា​ប្រទេស​ចិន​គឺ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​បាន​ទប់​ស្កាត់​ Tor ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ដោយ​សារ​តែ​ការ​គ្រប់​គ្រង​អ៊ីន​ធឺ​ណិតនៅ​ទី​នោះ​មាន​ស​ភាព​ជា​
ម​ជ្ឈ​ការ​ (centralized infrastructure)។

ទិន្ន​ន័យ​របស់​Tor​ បង្ហាញ​ថា​ចាប់​តាំង​ពី​ចុង​ឆ្នាំ​2021 មក​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នៃ​ចំនួន​អ្នក​ប្រើ​ប្រាស់​Tor នៅ​ក្នុង​ប្រ​ទេស​រុស្ស៊ី​។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ប្រើ​ប្រាស់​អាច​ភ្ជាប់​ទៅ​សេ​វា​កម្ម​ដោយ​ប្រើ​ប្រាស់​(Bridges)—​ចំ​ណុច​ចូល​ទៅ​កាន់​បណ្តាញ​ដែល​មិន​អាច​ត្រូវ​បាន​រា​រាំង​ដោយ​សារ​ព័ត៌​មាន​លម្អិត​របស់​ពួក​គេ​មិន​បង្ហាញ​ជា​សា​ធារ​ណៈ​។ ​ទិន្ន​ន័យ​ខាង​ក្រៅ​ពី​ក្រុម​ត្រួត​ពិ​និត្យ​អ៊ីន​ធឺ​ណិត ​Open​Observatory of​Network Interference (OONI)​ ​បង្ហាញ​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ប្រ​ជា​ជន​នៅ​ក្នុង​ប្រ​ទេស​រុ​ស្ស៊ីដែល​ចូល​ប្រើ​ Tor​ ដោយ​ប្រើ​ Snowflake​ ។

កំ​ណែ​ចុង​ក្រោយ​បំ​ផុត​នៃ​កម្ម​វិ​ធី​រុក​រក​តាម​អ៊ីន​ធឺ​ណិត​ Tor ​11.5 ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​ណែ​នាំ​មុខ​ងារ​ថ្មីៗ​ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជៀស​ផុត​ពី​ការ​ត្រួត​ពិ​និត្យ ​និង​ប្លុក​ដោយ​ផ្អែក​លើ​ទី​តាំង​របស់​ពួក​គេ​។​ Tor ​និ​យាយ​ថា​ខ្លួន​បាន​ណែ​នាំ​ការ​គាំ​ទ្រ​បន្ថែម​ទៀត​សម្រាប់​អ្នក​ប្រើ​ប្រាស់​រុស្សី ​ដោយ​ពួក​គេ​អាច​រាយ​ការណ៍​ត្រ​ឡប់​មក​វិញ​ប្រ​សិន​បើ​ការ​ប្រើ​ប្រាស់​ Tor​ ពួក​គេ​កំ​ពុង​ត្រូ​វបាន​រា​រាំង​។​Tor​ក៏​មាន​តំណភ្ជាប់​(Bridges)​ដែល​ដំ​ណើរ​ការ​ដោយ​ក្រុម​ស្ម័គ្រ​ចិត្ដ​ជា​ច្រើន​ទៀត​ដែល​ប្រ​ជា​ជន​នៅ​ក្នុង​ប្រ​ទេស​រុស្ស៊ីអាច​ប្រើ​ប្រាស់​ដើម្បី​ចូល​ទៅ​កាន់​Tor។

Tor​ក៏​និ​យាយ​ផង​ដែរ​ថា​ការ​ប្រើ​ប្រាស់​Telegram​ដើម្បី​ចែក​រំ​លែក​ព័ត៌​មាន​លម្អិត​អំពី​Tor Bridges មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ប្រ​យុទ្ធ​នឹង​ការ​ប្លុក​របស់​រុស្សី​។​Tor បាន​បន្ថែម​ថា Tor មាន​គម្រោង​ចែក​រំលែក​តំណភ្ជាប់ (Bridges) តាមរយៈ Signal និង WhatsApp នា​ពេល​អ​នា​គត​។

ប្រ​សិន​បើ​អ្នក​ប្រើ​ប្រាស់​អាច​ចូល​ប្រើ Tor ទាំង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី និង​តំបន់​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ដែល​រុស្សី​កាន់​កាប់​ ពួក​គេ​នឹង​អាច​ចូល​មើល​ព័ត៌​មាន​ដែល​មិន​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​រដ្ឋា​ភិ​បាល​រុស្ស៊ី​។ លោក Sarkis Darbinyan ប្រ​ធាន​ផ្នែក​អ​នុ​វត្តច្បាប់​នៃ​ក្រុម​សិទ្ធិ​ឌី​ជី​ថល​រុស្ស៊ី Roskomsvoboda និយាយថា​គេ​ហ​ទំ​ព័រ​ជាង​5,500​ត្រូវ​បាន​បិទ​នៅ​ក្នុង​ប្រ​ទេស​រុស្ស៊ី ចាប់​តាំង​ពី​ការ​លុក​លុយ​លើ​អ៊ុយ​ក្រែន​ក្នុង​ខែ​កុម្ភៈ​។ Darbinyan និ​យាយ​ថា “ការ​ទទួល​បាន​ព័ត៌​មាន​ពិត​សម្រាប់​ប្រ​ជា​ជន​រុស្ស៊ី ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​។​ប៉ុន្តែ​ដើម្បី​ទ​ទួល​បាន​ព័ត៌​មាន​ពិត​ពួក​គេ​ត្រូវ​ប្រើ​ប្រាស់​ឧបករណ៍​ដូច​ជា ​VPN និង Tor។

ប្រភពៈ