អ្នកស្រាវជ្រាវនៅក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត ESET ក៏បានរកឃើញថាពួកHacker ក៏បានបង្កើតកម្មវិធីSignal ក្លែងក្លាយហើយដាក់ឲ្យប្រើប្រាស់នៅលើ GalaxyStore របស់ Samsung ផងដែរ។ Signalក្លែងក្លាយនេះដែលត្រូវបានគេហៅថា SignalPlusMessenger។ គោលបំណងសំខាន់នៃ Signalក្លែងក្លាយនេះគឺបង្កើតឡើងដើម្បីឈ្លបយកការណ៍លើទំនាក់ទំនងនៃកម្មវិធីពិតនេះបើយោងតាមអ្នកស្រាវជ្រាវESETLukasStefanko។
កំណែពិតប្រាកដនៃ Signal អនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់កម្មវិធីទូរស័ព្ទទៅកុំព្យូទ័រលើតុ ឬApple iPadរបស់ពួកគេ។ លោក Stefanko បានប្រាប់ Forbes ថាមេរោគ SignalPlusMessenger បានបំពាននូវមុខងារមួយនេះផ្ទាល់ ដោយភ្ជាប់ពួកគេភ្ជាប់ទៅកាន់ឧបករណ៏របស់ពួកគេដោយមិនមានការអនុញ្ញាតិពីអ្នកប្រើប្រាស់ ដូច្នេះសារទាំងអស់ត្រូវបានបញ្ជូនទៅកាន់គណនីរបស់ពួកគេដោយស្វ័យប្រវត្តិ។ យោងតាមលោក Stefanko ដែលបានបង្ហោះប្លក់និងវីដេអូ YouTube ស្តីពីឧប្បត្តិហេតុនៃការវាយប្រហារនេះគឺជាករណីដំបូងនៃការធ្វើចារកម្មលើ Signal របស់ជនរងគ្រោះតាមរយៈ”ការភ្ជាប់ដោយស្វ័យប្រវត្តិ”។
ប្រធានក្រុមហ៊ុន SignalMeredithWhittaker បានប្រាប់ Forbes ថា “យើងរីករាយដែល Playstoreដកចេញកម្មវិធី Signal ក្លែងក្លាយមួយនេះចេញពីវេទិការបស់ពួកគេ ហើយយើងសង្ឃឹមថាពួកគេនឹងធ្វើកិច្ចការជាច្រើនទៀតនាពេលអនាគត ដើម្បីការពារការបោកប្រាស់តាមប្រព័ន្ធរបស់ពួកគេ។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកដែលជឿទុកចិត្តនិងទាញយកកម្មវិធីនេះ។ យើងជំរុញឱ្យ Samsung និងអ្នកដទៃទៀតលុបកម្មវិធីក្លែងក្លាយនេះឲ្យបានឆាប់រហ័ស»។
ប្រភព៖ Forbes.com