កំហុសបច្ចេកទេសនេះត្រូវបានរកឃើញនិងរាយការណ៍ដោយ Natalie Silvanovich របស់ក្រុមហ៊ុន Google នៃគម្រោង Zerobughunting។
អ្នកបច្ចេកទេសផ្នែកសុវត្ថិភាពរបស់ហ្វេសប៊ុក លោក Dan Gurfinkel បានមានប្រសាសន៍ថា ខណៈពេលទូរស័ព្ទរបស់អ្នករោទិ៍ភ្លាម នោះអ្នកតេមកអ្នកនឹងទទួលបានសម្លេងនៅពេលអ្នកលើកទូរស័ព្ទ និងក្រោយពេលដែលអ្នកបានបិទទូរស័ព្ទ។
ករណីស្រដៀងគ្នានេះដែរ បានកើតឡើងចំពោះកម្មវិធី FaceTime Group Chats របស់ក្រុមហ៊ុន Apple កាលពីឆ្នាំមុន។ ពេលនោះ កំហុសមួយនេះវាមានលទ្ធភាពក្នុងការតេតាមរយៈ FaceTime និងលួចស្តាប់កិច្ចសន្ទនាជនគោលដៅរបស់ Hacker។ នេះមិនមែនជាលើកទីមួយទេដែល Silvanovich រកឃើញកំហុសបច្ចេកទេសលើកម្មវិធីទាំងនេះ។ ពីមុនគាត់ក៏ធ្លាប់បានឃើញកំហុសបច្ចេកទេសនៅលើកម្មវីធីដូចជាWhatsApp iMessage WeChat Signal និងReliance JoiChat ផងដែរ។
ប្រភព: https://thehackernews.com/2020/11/facebook-messenger-bug-lets-hackers.html