Facebook ​ប្រកាស​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​ឯក​ជន​ភាព (Privacy Center​) ដើម្បី​​អប់រំ​​អ្នក​​ប្រើ​​ប្រាស់​លើ​ការ​ប្រមូល​ទិន្នន័យ និង​​ជម្រើស​​ឯក​ជន​​ភាព

Meta Platforms ដែល​ជា​ក្រុម​ហ៊ុន​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា Facebook កាល​ពី​ថ្ងៃ​សុក្រ បាន​ប្រកាស​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​ឯក​ជន​ភាព​នៅ​ស្នាក់​ការ​កណ្តាល​ដែល​មាន​គោល​បំណង “អប់រំ​អ្នក​ប្រើ​ប្រាស់” អំពី​វិធី​សាស្រ្ត​របស់​ខ្លួន​ទាក់​ទង​នឹង​របៀប​ដែល​ពួក​គេ​ប្រមូល​និង​ដំណើរ​ការ​ព័ត៌មាន​ផ្ទាល់​ខ្លួន​នៅ​កម្មវិធី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​របស់ខ្លួន។​

DigitalHub101-Facebook-Privacy
  

រូបភាពៈ Meta

មជ្ឈមណ្ឌល​ឯក​ជន​ភាព ផ្តល់​ព័ត៌​មាន​អំពី​ប្រធាន​បទ​ឯក​ជន​ភាព​ទូទៅ​ចំ​នួន​ប្រាំ៖ ការ​ចែករំលែកសុវត្ថិភាព​ ការ​ប្រមូល​ទិន្នន័យការ​​ប្រើ​ប្រាស់​ទិន្នន័យ​ និង​ការ​ផ្សាយ​ពាណិជ្ជកម្ម

ម៉ូឌែល​ទី​មួយ​សុវត្ថិភាព នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ដូច​ជា​ការ​កំណត់​សុវត្ថិភាព​គណនី និង​ការ​ផ្ទៀង​ផ្ទាត់​ពីរ​កត្តា។ ការ​ចែក​រំលែក​ នឹង​ផ្តល់​នូវ​ភាព​ជាក់​លាក់​អំពី​លទ្ធភាព​មើល​ឃើញ​នៃ​ការ​បង្ហោះ និង​ការ​កំណត់ ឬ​សារ​បង្ហោះ​ចាស់ៗ។ ការ​ប្រមូល និង​ការ​ប្រើ​ប្រាស់ នឹង​ផ្តល់​ឱ្យ​អ្នក​ប្រើ​ប្រាស់​នូវ​ការ​ក្រឡេក​មើល​យ៉ាង​រហ័ស​នូវ​ប្រភេទ​នៃ​ទិន្នន័យ​ដែល​ប្រមូល​បាន​ដោយ​Meta និង​ស្វែង​យល់​ពី​របៀប និង​មូល​ហេតុ​ដែល​វា​ត្រូវ​បាន​ប្រើ​ប្រាស់​រៀងៗ​ខ្លួន។​ ជា​ចុង​ក្រោយ​ផ្នែក​ផ្សាយ​ពាណិជ្ជកម្ម​នឹង​ផ្តល់​ព័ត៌មាន​ទាក់​ទង​នឹង​ចំណូល​ចិត្ត​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក​ប្រើ​ប្រាស់។

មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ត្រូវ​បាន​កំណត់​ដំបូង​ចំពោះ​មនុស្ស​មួយ​ចំនួន​តូច​ដែល​ប្រើ​ប្រាស់ Facebook នៅ​លើ​កុំព្យូទ័រ​នៅ​សហរដ្ឋអាមេរិក ជា​មួយ​នឹង​គម្រោង​នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ដ៏​ទូលំ​ទូលាយ និង​កម្មវិធី​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។​ អ្នក​ប្រើ​ប្រាស់​នឹង​អាច​ចូល​ទៅ​កាន់​មជ្ឈមណ្ឌល​ឯក​ជន​ភាព ដោយ​ចូល​ទៅ​កាន់​ការ​កំណត់​ និង​ឯកជនភាព​នៅលើ​កំណែ​របស់​Facebook ដែល​អាច​ប្រើ​ប្រាស់​បាន​នៅ​លើ​កុំព្យូទ័រ។

មជ្ឈមណ្ឌល​ឯក​ជន​ភាព គឺ​ជា​ធាតុ​បន្ថែម​ទៅ​លើ​Privacy Shortcut និង Privacy Checkup ដែល​ទាំង​ពីរ​នេះណែ​នាំ​អ្នក​ប្រើ​ប្រាស់​តាម​រយៈ​កា​រកំណត់​ឯក​ជន​ភាព និង​សុវត្ថិភាព​មួយ​ចំនួន។ មុខ​ងារ​ថ្មីនេះ​ មាន​ភាព​ខុស​ប្លែក​គ្នា​ត្រង់​ថា វា​អាច​នឹង​ក្លាយ​ជា​កន្លែង​តែ​មួយ ​ដើម្បី​រុក​រក​ការ​គ្រប់​គ្រង​ឯក​ជន​ភាព និង​សុវត្ថិភាព​ជា​ច្រើន​ដែល​មាន​នៅ​លើ​Facebook Instagram និង​WhatsApp។

ប្រភពៈ https://thehackernews.com/2022/01/facebook-launches-privacy-center-to.html