ចំនុចសំខាន់ៗ
- សភាសហភាពអឺរ៉ុប បានបរាជ័យ ក្នុងការអនុម័តច្បាប់ ដែលមានគោលបំណង ស្កេនកិច្ចសន្ទនា លើសារទំនាក់
- ទំនងនៅលើអ៊ីនធឺណិត ដែលមានលិទ្ធភាព រំលោភបំពានផ្លូវភេទលើកុមារ។
- អ្នកតស៊ូមតិ ផ្នែក ឯកជនភាព និង អ្នកដឹកនាំផ្នែកបច្ចេកវិទ្យា ល្បីៗ ដូចជា លោក Vitalik Buterin បានរិះគន់សំណើនេះ។
- ពួកគេបានអះអាងថា វានឹងបង្កើតភាពងាយរងគ្រោះ និង ផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ដែលពឹងផ្អែកលើការទំនាក់ទំនងប្រកបដោយសុវត្ថិភាព (secure communication) ជាច្រើនលាននាក់។
ច្បាប់គ្រប់គ្រងកិច្ចសន្ទនា (Chat Control legislation) របស់សហភាពអឺរ៉ុប មិនបានទទួលការបោះឆ្នោត គ្រប់គ្រាន់សម្រាប់ការអនុម័តជាលើកទីបួនជាប់គ្នានៅសភាសហភាពអឺរ៉ុបទេ។ ក្តីបារម្ភនៃសំណើរនេះ គឺពាក់ព័ន្ធជាមួយការ ការស្កែន កម្មវិធីទំនាក់ទំនង ដែលប្រើប្រាស់អ៊ីនគ្រីបសិន ដូចជា កម្មវិធី WhatsApp ជាដើម។ អ៊ីនគ្រីបសិន គឺជា មូលដ្ឋានគ្រឹះ ដ៏សំខាន់នៅក្នុង សិទ្ធឌីជីថល និង ការរក្សាឯកជនភាព នៅក្នុងកិច្ចសន្ទនាលើបណ្តាញសង្គមទាំងនោះ។
តើសំណើច្បាប់គ្រប់គ្រងកិច្ចសន្ទនារបស់សហភាពអឺរ៉ុបជាអ្វី?
ក្នុងឆ្នាំ ២០២២ សំណើច្បាប់គ្រប់គ្រងកិច្ចសន្ទនា (Chat Control) របស់សហភាពអឺរ៉ុប ត្រូវបានលើកឡើង ដោយស្នងការអឺរ៉ុបសម្រាប់កិច្ចការផ្ទៃក្នុង អ្នកស្រី Ylva Johansson ក្នុងគោលបំណងប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃការ រំលោភបំពានផ្លូវភេទកុមារ (CSAM) តាមអ៊ីនធឺណិត។ ច្បាប់នេះស្នើឱ្យមានប្រព័ន្ធ “ការសម្របសម្រួលការអាប់ឡូត” សម្រាប់សេវាកម្មផ្ញើសារឌីជីថល ដែលតម្រូវឱ្យពួកគេស្កេនមាតិកាដែលបានចែករំលែកទាំងអស់ ដូចជា រូបថត វីដេអូ និងតំណភ្ជាប់។
ការស្កេននេះក៏ រួមបញ្ចូលជាមួយ កម្មវិធីដែលមាន អ៊ិនគ្រីបសិន ផងដែរ ដូចជា WhatsApp ជាដើម។ មន្ត្រីសហភាពអឺរ៉ុបបានអះអាងថា ការកើនឡើង នៃការប្រើប្រាស់ កម្មវិធីអ៊ិនគ្រីបសិន និងមាតិកាដែលបង្កើតដោយបញ្ញាសិប្បនិមិត្ត (AI) អាចប៉ះពាល់ ដល់ការរំលោភបំពានផ្លូវភេទលើកុមារ តាមរយះការផ្ញើសារ ជារូបភាព និង វីដេអូ ក្នុងភាពជាអនាមិកនេះ។
ការបរាជ័យនៃសំណើគ្រប់គ្រងកិច្ចសន្ទនានេះ ត្រូវបានសាទរពីសំណាក់ អ្នកតស៊ូមតិផ្នែកឯកជនភាព ជាច្រើន នៅលើពិភពលោក។ អង្គការ EFF បានសម្តែងការដឹងគុណចំពោះអ្នកដែលបានចុះហត្ថលេខាលើញត្តិរបស់ខ្លួនថា សម្រាប់អ្នកទាំងអស់ដែលបានចុះហត្ថលេខាលើញត្តិ “កុំស្កេនខ្ញុំ” សូមអរគុណ។ ក្តីបារម្ភរបស់អ្នកត្រូវបានឮនិងគិតគូរហើយ។
EFF បានបន្ថែមទៀតថា សាធារណៈជន មិនពេញចិត្ត នឹងប្រព័ន្ធស្កេនកិច្ចសន្ទនា របស់រដ្ឋាភិបាលនេះទេ ព្រោះវាមានលិទ្ធភាព បំផ្លាញប្រសិទ្ធភាព នៃប្រព័ន្ធអ៊ិនគ្រីបសិន។ ហើយវិធានការបែបនេះខ្វះការគាំទ្រ នៅក្នុងច្បាប់របស់សហភាពអឺរ៉ុប។ EFF បានប្រាប់ CCN ថា “ច្បាប់នេះអាចប៉ះពាល់ ដល់អ្នកដែល ពឹងផ្អែកលើការទំនាក់ទំនង ដែលមានសុវត្ថិភាពបំផុត ដូចជាមេធាវី អ្នកកាសែត បុគ្គលិកសិទ្ធិមនុស្ស ជាដើម” ។
ប្រភព៖ https://www.ccn.com/news/technology/vitalik-buterin-celebrates-eu-chat-control-proposal-failure/