Cloud Storage ប្រាំប្រភេទដែលប្រើប្រាស់បច្ចេកវិទ្យាអ៊ីនគ្រីបសិន (ENCRYPTION)

តើអ្នកស្គាល់ encrypted cloud storage ដែរឬទេ? បើអ្នកមិនសូវយល់ពីបញ្ហានេះ សូមតាមដានអត្ថបទខាងក្រោមនេះទាំងអស់គ្នា។

  

1. NextCloud

NextCloud ​គឺ​ជា​សេ​វា​កម្ម​ដែល​ផ្តល់​ដោយ ​ក្រុម​ហ៊ុន​ឯក​ជន​មួយ ​ដែល​អ្នក​ប្រើ​ប្រាស់​អាច​ប្រ​តិ​បតិ្ត​ការ​ (Host) ​នៅ​លើ ​​Server​ ខ្លួន​ឯង​បាន​។​ ភាព​ពិ​សេស​នេះ ​អាច​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្រង​ទិន្ន​ន័យ​របស់​អ្នក​នៅ​ក្នុង​ដៃ​ផ្ទាល់​ខ្លួន​អ្នក​បាន​ គឺ​មិន​មែន​ក្រុម​ហ៊ុន​ឡើយ​។​ ប៉ុន្តែ​អ្នក​ក៏​អាច​​ឲ្យ​ក្រុម​ហ៊ុន​ជួយ​ផ្ទុក​ទិន្ន​ន័យ​នៅ​លើ​ Server​ របស់​គេ​បានដែរ​។​ ម្យ៉ាង​វិញ​ទៀត ​Next​Cloud ​មាន​កូដ​បើក​ជំហរ​​ (Open ​Source)​។

2. Crypt.ee

Crypt.ee ​រក្សា​ទុក​រូប​ភាព​វី​ដេ​អូ​ និង​ឯក​សារ​ផ្សេងៗ​ទៀត​របស់​អ្នក​នៅ​ Server ​នៅ​ក្នុង​ប្រទេស​អេស្តូនៀ ​(Estonia)​។ ​វា​ប្រើ​ប្រាស់​កូដ​បើក​ជំហរ ​(Open​Source)​ ហើយ​អ្នក​គ្រាន់​តែ​ត្រូវ​ការ​ Username​ តែ​ប៉ុណ្ណោះ​ដើម្បី​ប្រើ​ប្រាស់​កម្ម​វិធី​នេះ​បាន​។​ កម្ម​វិធី​នេះ​មិន​ត្រូវ​ការ​ព័ត៍​មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដូច​ជា​ លេខ​ទូរ​ស័ព្ ទ​ឬ​អ៊ី​ម៉ែល​ដើម្បី​បង្កើត​គណនី​ឡើយ​។ ​ភាព​ពិ​សេស​របស់​ Crypt.ee ​គឺ​ធ្វើ​ប្រ​ត្តិ​បត្តិ​ការ​តាម​ Browser ​ដោយ​សារ​វា​មិន​មាន​កម្ម​វិធី​ (App)​ ឡើយ​។

3. Tresorit

Tresorit ​គឺ​ភ្ជាប់​ជា​មួយ​បច្ចេក​ទេស ​Zero​ Knowledge ​និង​ End-to-End ​encryption ​ដោយ​ប្រើ​ប្រាស់​ Microsoft ​Azure​ ហើយ​ផ្ទុក​ទិន្ន​ន័យ​នៅ​ក្នុង​ ប្រទេស​អៀកឡង់​ (Ireland)​ និង​ ហូ​ឡង់ ​(Netherland)​។ ​កម្ម​វិធី​នេះ​មាន​គម្រោង​ជា​ច្រើន​ដែល​អ្នក​អាច​ជ្រើស​រើស​បាន​ដោយ​គម្រោង​នោះ​ចាប់​ផ្តើម​ពី ​200​GB ​ទៅ​1TB​។ ចំ​នុច​ពិ​សេស​មួយ​របស់​កម្ម​វិធី​នេះ​គឺ​វា​ធ្វើ​ការ​តាម​ដាន​ក្នុង​ការ​កែ​សម្រួល​ឯក​សារ​របស់​អ្នក​ហើយ​វា​ក៏​អាចទាញយក​ឯក​សារ​ចាស់​របស់​អ្នក​មក​វិញ​បាន​ផង​ដែរ​។

4. Sync

ចំ​នុច​ពិ​សេស​របស់ ​Sync​ គឺ​វា​មាន​លទ្ធ​ភាព​ក្នុង​ការ​ផ្ញើ​ឯក​សារ​គ្រប់​ទំ​ហំ​ទាំង​អស់​ទៅ​កាន់​បុគ្គល​ណា​ម្នាក់​ទោះ​បី​ជាបុគ្គល​នោះ​មិន​មាន​កម្ម​វិធី​នេះ​ក៏​ដោយ។ ​កម្ម​វិធី​នេះ​ធ្វើ​ការ​បម្រុង​ទុក​ទិន្ន​ន័យ​របស់​អ្នក​ហើយ​វា​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​យក​ទិន្ន​ន័យដែល​អ្នក​លុប​ចោល​ពី​មុន​។ ​កម្ម​វិធី​នេះ​មាន​គម្រោង​ដែល​មាន​តំលៃ​សម​រម្យ​ដែល​អ្នក​ចំណាយ​8​ដុល្លារ​ក្នុង​មួយ​ខែ​អ្នក​ទទួល​បាន​ 3TB​។

ប្រភពៈ https://www.macobserver.com/tips/quick-tip/5-encrypted-cloud-storage/