ចំនុចមូលដ្ឋានមួយចំនួន ដើម្បីរក្សាព័ត៌មានផ្ទាល់ខ្លួន របស់អ្នកឱ្យមានសុវត្ថិភាព រួមមានការកំណត់ឯកជនភាពលើគណនីអនឡាញ ពាក្យសម្ងាត់រឹងមាំ និងការប្រើប្រាស់ឧបករណ៍ផ្ទៀងផ្ទាត់ពាក្យសម្ងាត់ពីរកត្តា។
បច្ចេកវិទ្យាឌីជីថល បានដើរទៅមុខយ៉ាងឆាប់រហ័ស ហើយវាបានក្លាយជា ផ្នែកមួយដ៏សំខាន់នៃជីវិតរបស់យើង។ ដូចនេះ យើងត្រូវចេះ ទាញយកផលប្រយោជន៍ ពីធនធានដែលមានស្រាប់ដែលមាននៅលើអ៊ីនធឺណិត រួមមាន កម្មវិធី និងចំណេះដឹងផ្សេងៗជាច្រើន។
យោងតាមការស្រង់មតិ ដោយក្រុមហ៊ុន Bitwarden ពីសំណាក់ អ្នកចូលរួមចំនួន ៣០៥៨ នាក់ បានឲ្យដឹងថា កម្មវិធីរុករក Firefox និង Brave ជាកម្មវិធីដែលមានប្រជាប្រិយភាពជាងគេ ក្នុងចំណោមកម្មវិធីរុករកទាំងអស់។ ស្របពេលដែល ProtonMail ជា E-mail ដែលមានការពេញនិយមជាងគេ។ និយាយអំពីកម្មវិធី ផ្ញើសារ កម្មវិធី Signal ឈរក្នុងលំដាប់ថ្នាក់លេខ ១ រីឯ កម្មវិធី Telegram មានចំណាត់ថ្នាក់លេខ ២។
លើសពីនេះទៀត ក្រុមហ៊ុន Bitwarden បានរកឃើញថា ការដាក់ការផ្ទៀងផ្ទាត់លេខកូដសម្ងាត់ពីរកត្តាគឺជាបញ្ហាលំបាកសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត។ បន្ទាប់មក គឺ ការប្រើប្រាស់កម្មវិធី ដែលមានសុវត្ថិភាព ក្នុងការទំនាក់ទំនង ការប្រើប្រាស់កម្មវិធីរុករកឲ្យមានសុវត្ថិភាព ការដាក់លេខកូដសម្ងាត់រឹងមាំ និង ការធ្វើបច្ចុប្បន្នភាពឧបករណ៍។
ប្រភព៖ bitwarden.com