ការរីករាលដាលនៃជំងឺCOVID-19បានក្លាយជាឱកាសរបស់ជនខិលខូចមួយចំនួនក្នុងការវាយប្រហារទៅលើទិន្នន័យរបស់មន្ទីរពេទ្យ។ លើសពីនេះទៀតកម្មវិធីមេរោគRansomwareត្រូវបានវាយប្រហារទៅលើវិស័យអប់រំផងដែរ។ទន្ទឹមនឹងនេះដែរការធ្វើការពីផ្ទះ ឬពីចម្ងាយបានបង្កើតជាហានិភ័យជាច្រើនលើបណ្តាញអ៊ីនធឺណិតជាពិសេសការគ្រប់គ្រងទិន្នន័យនិងឯកជនភាពនៅលើអ៊ីនធឺណិត។
ខាងក្រោមនេះគឺជាការប្រឈមទាំង៦ធំៗទៅលើសុវត្ថិភាពនៅលើអ៊ីនធឺណិត
- ហានិភ័យក្នុងការធ្វើការពីផ្ទះ ឬពីចម្ងាយ
ជំងឺCOVID19បានធ្វើឱ្យស្ថាប័នជាច្រើនសម្រេចចិត្តឱ្យបុគ្គលិករបស់គេធ្វើការនៅផ្ទះដើម្បីចូលរួមក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺនេះ។ ការធ្វើការនៅផ្ទះ ឬពីចម្ងាយតម្រូវឱ្យពួកគេមានកំណើនក្នុងការប្រើប្រាស់អ៊ីនធឺណិតដើម្បីភា្ជប់ជាមួយឧបករណ៍អេឡិចត្រូណិចរបស់ពួកគេ។ ស្ថានភាពនេះបានបង្កើតជាឱកាសដល់ជនខិលខូចនៅលើអ៊ីនធឺណិត។ នេះជាចំណោតបញ្ហាដ៏ធំមួយនៅក្នុងឆ្នាំ២០២១ ដោយសារស្ថាប័នភាគច្រើនមិនបានរៀបចំនូវគោលនយោបាយក្នុងការគ្រប់គ្រងទិន្នន័យនៅពេលបុគ្គលិករបស់គេធ្វើការពីចម្ងាយ។ - អាយុជីវិត និងការវាយប្រហារនៅលើអ៊ីនធឺណិត
ការព្រួយបារម្ភមួយទៀតគឺការវាយប្រហារនៅលើអ៊ីនធឺណិតបានធ្វើឱ្យបាត់បង់ជីវិតអ្នកជំងឺម្នាក់នៅក្នុងទីក្រុងឌុសសែលដុស ប្រទេសអាឡឺម៉ង់។
វិស័យសុខាភិបាលគឺកំពុងប្រឈមមុខយ៉ាងខ្លាំងចំពោះការវាយប្រហារនៅអ៊ីនធឺណិត ដោយសារវិសាលភាពសេដ្ឋកិច្ចដ៏ធំរបស់វិស័យនេះ។ ប្រសិនករណីនេះឈានដល់ការកាត់ក្តី វានឹងក្លាយជាករណីទី១ដែលមានមនុស្សស្លាប់តាមរយៈការវាយប្រហារនេះ។ - ការគំរាមថ្មីៗនៅលើអ៊ីនធឺណិត
ផលប៉ះពាល់មួយទៀតដែលពាក់ព័ន្ធជាមួយនឹងកការធ្វើការពីចម្ងាយ គឺការពឹងផ្អែកទាំងស្រុងទៅលើឧបករណ៍នានាដែលភ្ជាប់ទំនាក់ទំនងជាមួយអ៊ីនធឺណិត។ ឧបករណ៍ទាំងនេះជាចំណុចដែលផុយស្រួយរបស់អ្នកប្រើប្រាស់ដែលធ្វើឱ្យជនខិលខូចនៅលើអ៊ីនធឺណិតបង្កើនឱកាសងាយស្រួលក្នុងការវាយប្រហារ។ ស្ថាប័នគួរតែរៀបចំ និងពិនិត្យមើលឧបករណ៍ ព្រមទាំងទីតាំងសម្រាប់គ្រប់គ្រងទិន្នន័យដែលមានសុវត្ថិភាព ដើម្បីកាត់បន្ថយនូវហានិភ័យនេះ។ - ការវាយប្រហារនៅលើអ៊ីនធឺណិត និងរបកគំហើញថ្មីៗ
បើទោះបីជាការវាយប្រហារនៅលើអ៊ីនធឺណិតមានការកើនឡើងក៏ដោយ ការរីកចម្រើននៃចំណេះដឹងបច្ចេកវិទ្យា និងកម្មវិធីថ្មីៗក៏បានបង្កើតឡើងដើម្បីទប់ស្កាត់នូវការវាយប្រហារទាំងនោះ។ ការយល់ដឹងពីវិធីសាស្រ្តក្នុងការការពារនិងទប់ស្កាត់ពិតជាល្អប្រសើរ ប៉ុន្តែអ្នកទាំងអស់គួរគ្នាគួរតែចេះធ្វើការតាមដាន និងស្រាវជ្រាវអំពីវិធីសាស្ត្រវាយប្រហារទាំងនោះដែរ។ - ការវាយប្រហារនៅផ្នែកអាកាសចរណ៍
ប្រធានបទពាក់ព័ន្ធនឹងការវាយប្រហារ និងសុវត្ថិភាពនៅអ៊ីនធឺណិតទៅលើវិស័យអាកាសចរណ៍ ត្រូវបានយកមកពិភាក្សាក្នុងកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោក។ វិសាលភាពនៅលើផ្នែកសេដ្ឋកិច្ចនៅក្នុងវិស័យនេះ បានធ្វើផ្លាស់ប្តូរវិស័យនេះ ទៅជាចំណុចដ៏ក្តៅគគុកសម្រាប់ជនខិលខូចក្នុងការវាយប្រហារ។ វិធីសាស្ត្រក្នុងការវាយប្រហារគឺភាគច្រើនតាមរយៈតំណភ្ជាប់(Phishing Links) ការលួចយកទិន្នន័យ(Data Breaches) និងមេរោគចាប់ជំរិត (Ransomware)។ - Business Email Compromise នៅតែជាបញ្ហានៅលើអ៊ីនធឺណិតBusiness Email Compromise (BEC) នៅតែបន្តជាផ្នែកមួយក្នុងការវាយប្រហារដ៏សកម្មនៅលើអ៊ីនធឺណិតក្នុងឆ្នាំ២០២១។ មនុស្សភាគច្រើនត្រូវរងគ្រោះនូវការឆបោកតាមរយៈរូបភាពមួយនេះ ដោយសារការងារ និងប្រតិបត្តិការជាច្រើនធ្វើតាមរយៈអ៊ីមែល។ BEC គឺជាការផ្ញើសារតាមរយៈអ៊ីមែលដោយក្លែងបន្លំទៅកាន់អ្នក ដោយធ្វើលេសជាក្រុមហ៊ុនដៃគូររបស់អ្នករួចបញ្ឆោតអ្នកឱ្យផ្ទេរជាសាច់ប្រាក់ចូលគណនីរបស់ពួកគេ។ ភាគច្រើនក្រុមហ៊ុនឯកជនជួបប្រទះនូវបញ្ហាមួយនេះ។
ប្រភព៖ https://techhq.com/2021/01/were-capitol-rioters-a-national-cybersecurity-threat/