ឧទាហរណ៍៖ កម្មវិធី Google Map អាចទាមទារសិទ្ធិក្នុងការប្រើមុខងារ GPS ឬទីតាំងនៅក្នុងទូរស័ព្ទរបស់អ្នកដើម្បីឱ្យអ្នកអាចប្រើផែនទីបាន តែហាក់ដូចជាមិនចាំបាច់ចូលទៅប្រើទិន្នន័យបញ្ជីលេខទូរស័ព្ទ(Contacts) ឬមុខងារកាមេរ៉ាទេ។ កម្មវិធីប្រជុំតាមអនឡាញ Zoom អាចត្រូវការសិទ្ធិក្នុងការប្រើ Microphone និង កាមេរ៉ា ដើម្បីឱ្យអ្នកអាចធ្វើការខលវីឌីអូបាន តែហាក់ដូចជាមិនចាំបាច់ទាមទារប្រើមុខងារ GPS នោះទេ។ល។
ការស្នើសុំចូលទៅប្រើទិន្នន័យ និងប្រើមុខងារដែលមិនចាំបាច់ ឬមិនទាក់ទងនឹងការដំណើរការកម្មវិធី អាចអនុញ្ញាតឱ្យកម្មវិធីនោះប្រមូលយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅប្រើក្នុងគោលបំណងផ្សេងៗដូចជា យកទៅធ្វើការវិភាគពីអ្នកប្រើប្រាស់ ដើម្បីធ្វើទីផ្សារ លក់ទិន្នន័យដែលទាក់ទងទៅឱ្យក្រុមហ៊ុនផ្សេង ឬជនទីបីជាដើម ដែលនេះជាការរំលោភលើសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់។
ទោះបីជាយ៉ាងណាក៏ដោយ Android អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅត្រួតពិនិត្យ ផ្លាស់ប្តូរ ឬបិទមុខងារណាដែលមិនចាំបាច់ ចេញពីកម្មវិធី ទាំងនោះបាន ដោយអនុវត្តតាមវីធីដូចខាងក្រោមៈ
សម្គាល់ៈ ទូស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការរបស់ Android មានច្រើនប្រភេទ នោះការចូលទៅកាន់ការកំណត់ផ្សេងៗអាចខុសៗគ្នាតាមប្រភេទទូសព្ទនិមួយៗ។
ជំហានទី១៖ ចូលទៅកាន់កម្មវិធីណាមួយក្នុងទូរស័ព្ទរបស់អ្នក (ឧ. Drive) à ចុចលើកម្មវិធីនោះឱ្យជាប់

ជំហានទី២៖ ចុចលើនិមិត្តសញ្ញា App info

ជំហានទី៣៖ ចុចលើពាក្យ Permissions
បន្ទាប់មកអ្នកនឹងឃើញថា កម្មវិធីនោះមានសិទ្ធិចូលទៅប្រើទិន្នន័យ ឬមុខងារណាខ្លះក្នុងទូរស័ព្ទរបស់អ្នក។ មុខងារខ្លះគឺជាតម្រូវការចាំបាច់ដើម្បីអាចឱ្យកម្មវិធីអាចដំណើរការបាន ប្រសិនបើអ្នកបិទមុខងារដែលចាំបាច់នោះ កម្មវិធីអាចដំណើរការមិនរលូន ឬអាចមិនដំណើរការតែម្តង។ ដូច្នេះអ្នកត្រូវតែធ្វើការត្រូវពិនិត្យ ឱ្យបានល្អិតល្អន់។

ជំហានទី៤៖ ចុចលើមុខងារ (ឧ. Storage) > ជ្រើសរើស Allow ប្រសិនបើអ្នកអនុញ្ញាតឱ្យកម្មវិធីអាចចូលទៅប្រើទិន្នន័យ ឬមុខងារនោះ ឬក៏ចុច Deny ប្រសិនបើមិនអនុញ្ញាតឱ្យកម្មវិធីមានសិទ្ធិប្រើទិន្នន័យ ឬមុខងារនោះទេ។

ដើម្បីឱ្យមានសុវត្ថិភាព និងរក្សាបាននូវឯកជនភាពកាន់តែខ្ពស់ សូមធ្វើការត្រួតពិនិត្យគ្រប់កម្មវិធីដែលមាននៅក្នុងទូរស័ព្ទរបស់អ្នក លុបកម្មវិធីដែលមិនប្រើ ឬមិនចាំបាច់ចេញ តម្លើងតែកម្មវិធីដែលមាននៅក្នុង Play Store ត្រួតពិនិត្យ ឬកែប្រែសិទ្ធិនៃការចូលទៅប្រើមុខងារ ឬទិន្នន័យនៅក្នុងទូរស័ព្ទ និងជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពកម្មវីធីទាំងអស់ឱ្យបានជាប្រចាំ។
ប្រភពៈ https://guidebooks.google.com/android/changesettingspermissions/changeyourapppermissions