ភាពចម្រូងចម្រាសរវាងក្រុមហ៊ុន Apple និង Facebook

ការ​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​ចុង​ក្រោយ​នៅ​ក្នុង​iOS​របស់​Apple នឹង​ប្រាប់​អ្នក​ប្រសិន​បើ​កម្មវិធីណា​មួយ​ចង់​តាម​ដាន​អ្នក។ មូល​ហេតុនេះ​ហើយ​ធ្វើ​ក្រុមហ៊ុន​Facebookមិន​សូវ​ពេញ​ចិត្ត​នូវ​ដំណើរ​ការ​មួយ​នេះ​។​

  

បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​របស់​iPhone​(iOS14)​អាច​ឲ្យ​អ្នក​កំ​ណត់​ការ​អនុញ្ញាត​ឲ្យ​កម្ម​វិធី​នា​នា​ដែល​អ្នក​បាន​តម្លើង​ក្នុង​ការ​តាម​ដាន​នូវ​សកម្ម​ភាព​នៅ​លើ​កម្ម​វិធី​ និង​គេ​ហ​ទំព័រ​នា​នា​។​ ដំណើរ​ការ​នេះ​បាន​បង្កើត​នូវ​តម្លា​ភាព​ក្នុង​ការ​គ្រប់​គ្រង​នូវ​ឯក​ជន​ភាព​របស់​អ្នក​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្រុម​ហ៊ុន​Facebook​ ហាក់​ដូច​ជា​មិន​ពេញ​ចិត្ត​នឹង​ការ​ផ្លាស់​ប្តូរ​របស់​ក្រុម​ហ៊ុន​Apple​ឡើយ ​ពី​ព្រោះ​វា​បាន​គំរាម​កំហែង​ដល់​ប្រ​ភព​ចំណូល​ប្រ​ចាំ​ឆ្នាំ​របស់​ក្រុម​ហ៊ុន​Facebook​ ដែល​មាន​ទឹក​ប្រាក់​រហូត​ទៅ​ដល់​៨៦​លាន​ដុល្លារ​ស​ហ​រដ្ឋ​អា​មេ​រិក​។​ ចំ​នូល​ទាំង​នេះ​បាន​មក​ពី​ការ​ផ្សាយ​ពា​ណិជ្ជ​កម្ម​។ ក្រុម​ហ៊ុន​Facebook​បាន​ធ្វើ​យុទ្ធ​នា​ការ​ដើ​ម្បី​ប្រ​ឆាំង​នឹង​ក្រុម​ហ៊ុន​Apple​តាម​រយៈ​ការ​ផ្សាយ​ពា​ណិជ្ជ​កម្ម​តាម​កា​សែត​ក្នុង​ស្រុក​និង​ការ​លេច​ចេញ​នៅ​ក្នុង​កម្ម​វិធី​Facebook​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ប្រើ​ប្រាស់​ឲ្យ​ទទួល​យក​ការ​តាម​ដាន​របស់​ខ្លួន​។​ លើស​ពី​នេះ​ទៀត​ក្រុម​ហ៊ុន​Facebook​បាន​ចោទ​ប្រ​កាន់​ការ​ផ្លាស់​ប្តូរ​របស់​ក្រុម​ហ៊ុន​Apple ​គឺ​ដើម្បី​បង្កើន​លទ្ធ​ភាព​ក្នុង​ការ​ប្រកួត​ប្រជែង​របស់​ខ្លួន​ហើយ​ការ​ពិត ​គឺ​មិន​ខ្វល់​នឹង​ការ​ការ​ពារ​ឯក​ជន​ភាព​របស់​អ​តិ​ថិ​ជន​របស់​ខ្លួន​ឡើយ​។

នា​យក​ប្រ​តិ​បត្តិ​ក្រុម​ហ៊ុន​Facebook​លោក​Mark​Zuckerberg​ បាន​និ​យាយ​ថា​ក្រុម​ហ៊ុន​Apple​អាច​គិត​ថា​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​អ​តិ​ថិ​ជន​របស់​ពួក​គេ​ តាម​ពិត​ការ​ផ្លាស់​ប្តូរ​នេះ​គឺ​បង្កប់​អត្ថ​ន័យ​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ជា​មួយ​ដៃ​គូរ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​បើ​តាម​សម្តី​នា​យក​ប្រ​តិ​បត្តិ​ក្រុម​ហ៊ុន​Apple ​លោក​Tim​Cook​គាត់​បាន​មាន​ប្រ​សាសន៍​ថា​អ​តិ​ថិ​ជន​របស់​Apple​គួរ​មាន​ជម្រើស​ក្នុង​ការ​គ្រប់​គ្រង​ទិន្ន​ន័យ​របស់​ពួក​គេ​។ ជម្លោះ​នេះ​បាន​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ដ៏​ធំ​ទាំង​ពីរ​នេះ ​ពី​របៀប​ក្នុង​ការ​រក​លុយ​របស់​ពួក​គេ​។​ Apple​លក់​ស្មាត​ហ្វូន​កុំព្យូទ័រ​ និង​ឧបករណ៍​បច្ចេក​វិទ្យា​មួយ​ចំនួន​ទៀត ​រី​ឯ​ក្រុម​ហ៊ុន​Facebook​រក​ចំ​នូល​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ពា​ណិជ្ជ​កម្ម​ដែល​វា​អាច​កំ​ណត់​គោល​ដៅ​យ៉ាង​ជាក់​លាក់​ដោយ​ផ្អែក​លើ​ទិន្ន​ន័យ​ចំនួន​២,៨​ពាន់​លាន​នាក់​ដែល​កំពុង​ប្រើ​ប្រាស់​កម្ម​វិ​ធី​របស់​ពួក​គេ​។