Apple​ចូល​រួម​ប្រ​ឆាំង​ចំ​ពោះ​ការ​ស្កេន​កម្ម​វិ​ធី​សារ​ដែល​បាន​អ៊ីន​គ្រីប​នៅ​ប្រ​ទេស​អង់​គ្លេស​

  

Photo by Sajad Nori on Unsplash

អង្គ​ការ ​និង​អ្នក​ជំ​នាញ​ប​ច្ចេក​វិ​ទ្យា​ចំ​នួន​80 ​បាន​សរ​សេរ​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រ​សួង​ប​ច្ចេក​វិទ្យា​ ​Chloe ​Smith ដោយ​ជំ​រុញ​ឱ្យ​មាន​ការ​គិត​ឡើង​វិញ​ជុំ​វិញ​បញ្ហា​ច្បាប់​មួយ​នេះ​។

​Apple ​បាន​ប្រាប់ ​BBC​ថា ​ច្បាប់​នេះ​គួរ​តែ​ត្រូវ​បាន​កែ​ប្រែ​ដើម្បី​ការ​ពារ​ប​ច្ចេក​វិ​ទ្យាកូដនីយ​កម្ម ឬ​អ៊ីន​គ្រីប​សិន​។ រដ្ឋា​ភិ​បាល​និ​យាយ​ថា ​ក្រុម​ហ៊ុន​នា​នា​ត្រូវ​តែ​ទប់​ស្កាត់​ការ​រំ​លោភ​បំ​ពាន​លើ​កុ​មារ ​នៅ​លើ​បណ្តាញ​របស់​ពួក​គេ​។

End-to-end encryption​(E2EE) ​គឺ​ជា​ប​ច្ចេក​វិ​ទ្យា​សុវត្ថិភាពដែលធ្វើកូដនីយកម្ម ឬអ៊ីនគ្រីបរាល់មាតិកានៅលើអ៊ីនធឺណិត។ មុខងារនេះ អាចធានាថា​ គ្មាន​ជនផ្សេង ឬជនទី៣ ក្រៅពីអ្នកផ្ញើសារ​ និងអ្នកទទួលសារអាច​បើក​មើល ​ឬ​អាន​សារ​នោះ​បាន​ទេ សូម្បីតែក្រុមហ៊ុន​ដែលបង្កើតកម្មវិធី ឬភ្ញាក់ងាររដ្ឋាភិបាលក៏មិនអាចបើកមើលសារនោះបានដែរ។

ប៉ូ​លីស​រដ្ឋា​ភិ​បាល ​និង​អ​ង្គ​ការ​ស​ប្បុរ​ស​ធម៌​ការ​ពារ​កុ​មារ ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​​មួយ​ចំ​នួន​បាន​និ​យាយ​ថា​កម្ម​វិ​ធី​ដូច​ជា ​WhatsApp ​និង ​iMessage​ ​​​របស់​ Apple ​បានរា​រាំង​ការ​អ​នុ​វត្ត​ច្បាប់ ​និង​ក្រុម​ហ៊ុន​ខ្លួន​ឯង​ពី​ការ​កំ​ណត់​អ​ត្ត​
ស​ញ្ញា​ណ​ ការ​ចែក​រំ​លែក​មា​តិ​កា ​ដែល​មាន​ភាព​រំ​លោភ​បំ​ពាន​ផ្លូវ​ភេទ​កុ​មារ​។ ប៉ុន្តែ​នៅ​ក្នុង​សេ​ច​ក្តី​ថ្លែង​ការណ៍​មួយ ​Apple ​បាន​និ​យាយ​ថា​ “(មុខងារកូដនីយកម្ម End-to-End Encryption) ​មាន​ស​មត្ថ​ភាព​ខ្ពស់ និងមានសារសំ​ខាន់ក្នុង​ការ ការ​ពារ​ឯក​ជន​ភាព​របស់​អ្នក​សារ​ព័ត៌​មាន ​ស​កម្ម​ជន​សិ​ទ្ធិ​ម​នុស្ស​ និង​អ្នក​ការ​ទូតជាដើម​។

“វា​ក៏​ជួយ​ពល​រដ្ឋ​ ក្នុងការ​ការ​ពារ​ខ្លួន​ពី​ការ​ឃ្លាំ​មើល ​ការ​លួច​អ​ត្ត​ស​ញ្ញាណ ​ការ​ក្លែង​បន្លំ ​និង​ការ​បំ​ពាន​ទិន្ន​ន័យ​ផង​ដែរ​។ ​សុ​វត្ថិ​ភាព​លើ​ប្រ​ព័ន្ធ​អន​ឡាញ​ (Online​​ Safety ​Bill) ​បង្ក​ការ​គំ​រាម​កំ​ហែង​យ៉ាង​ធ្ងន់​ធ្ងរ ​ដល់​ការ​ការ​ពារ​នេះ​ ហើយ​អាច​ធ្វើ​ឱ្យ​ពល​រដ្ឋ​ចក្រ​ភព​អង់​គ្លេស​ ប្រ​ឈម​នឹង​ហា​និ​ភ័យ​កាន់​តែ​ច្រើន​។

“Apple​ ជំ​រុញ​ឱ្យ​រដ្ឋា​ភិ​បាល ​ធ្វើ​វិ​សោ​ធ​ន​កម្ម​ច្បាប់​នេះ​ ដើម្បី​ការ​ពារ​ការ​មុខងារសុវត្ថិភាព E2EE ​ដើម្បី​ជា​ប្រ​យោជន៍ ​ស​ម្រាប់​ទាំង​អស់​គ្នា​”។ ប៉ុន្តែ​រដ្ឋា​ភិ​បាល​បាន​ប្រាប់​ BBC​ថា ​”​ក្រុម​ហ៊ុន​អាចប្រើ​មុខងារ(E2EE) នេះ​បាន ប្រ​សិន​បើ​ពួក​គេ​អាច​ទប់​ស្កាត់​ការ​រំ​លោភ​ផ្លូវ​ភេទ​កុ​មារ​ដ៏​គួរ​ឱ្យ​ស្អប់​ខ្ពើម ​នៅ​លើ​បណ្តាញ​របស់​ពួក​គេ​បាន​។

Signal​ និង ​WhatsApp ​បាន​ប្រាប់ ​BBC ​ថា​ពួក​គេ​នឹង​ប​ដិ​សេធ​ក្នុង​ការ​ធ្វើ​ឱ្យ​ឯក​ជន​ភាព​នៃ​កម្ម​វិ​ធី​របស់​ពួក​គេ​ភាព​ទន់​ខ្សោយ​។

លិ​ខិត​ដែល​ចុះ​ហត្ថ​លេ​ខា​ដោយ​អង្គ​ការ​សង្គម​ស៊ី​វិល​ជាតិ ​និង​អន្តរ​ជាតិ​ជាង ​80​ស្ថា​ប័ន ​បាន​បញ្ជាក់​ថា​ “ចក្រ​ភព​អង់​គ្លេស​អាច​នឹង​ក្លាយ​ជា​ប្រ​ទេស​ប្រ​ជា​ធិប​តេយ្យ​សេ​រី​ដំ​បូង​គេ ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ស្កេន​ជា​ប្រ​ចាំ​នូវ​សារ​របស់​ប្រ​ជា​ជន ​រួម​ទាំង​ការ​ជ​ជែក​ដែល​ត្រូវ​បាន​ធា​នា​ដោយ​ប​ច្ចេក​វិ​ទ្យា​អ៊ីន​គ្រីប​សិន​។

អ្នក​រិះគន់​និយាយ​ថា នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ឯកជន​នៃ​សារ​ជា​មូលដ្ឋាន។

https://www.bbc.co.uk/news/technology-66028773