Proton Pass និង Bitwarden — តើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់មួយណាមានសុវត្ថិភាពជាងនៅឆ្នាំ២០២៥?

Proton Pass និង Bitwarden គឺជាកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager) ដែលមានសុវត្ថិភាពខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យា Zero-Knowledge មានន័យថា មានតែអ្នកប៉ុណ្ណោះដែលអាចចូលមើលពាក្យសម្ងាត់របស់ខ្លួនបានតាមរយៈពាក្យសម្ងាត់មេ (master passwrod) ដែលអ្នកបានដាក់ សូម្បីតែក្រុមហ៊ុន ក៏មិនដឹងពីពាក្យសម្ងាត់មេរបស់អ្នកដែរ។  កម្មវិធីទាំងពីរមានមុខងារ បំពេញស្វ័យប្រវត្តិ (Autofill) មុខងារការផ្ទៀងផ្ទាត់ពីរជាន់ (2FA) និងការប្រើប្រាស់ឆ្លងឧបករណ៍។

ចំនុចខ្លាំង (Strengths) 

ចំនុចខ្លាំងរបស់ Proton Pass

  1. ផ្តោតលើឯកជនភាព និងសុវត្ថិភាព
    • បង្កើតឡើងដោយគោលការណ៍ការពារឯកជនភាពខ្ពស់ មានមូលដ្ឋាននៅប្រទេសស្វីស ដែលមានច្បាប់ការពារទិន្នន័យតឹងរឹង។
  2. ឧបករណ៍សុវត្ថិភាពភ្ជាប់មកជាមួយ
    • មានមុខងារ Email Alias, Dark Web Monitoring និងការជូនដំណឹងអំពីហានិភ័យសុវត្ថិភាព។
  3. ងាយស្រួលប្រើប្រាស់
    • ការរចនាមានភាពទំនើប ងាយយល់ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញពាក្យសម្ងាត់ដោយស្វ័យប្រវត្តិ។
  4. ប្រភពកូដបើកចំហ (Open-Source)
    • ប្រភពកូដបើកចំហ និងបានធ្វើសវនកម្មដោយឯករាជ្យ ដែលបង្កើនភាពទុកចិត្តលើសុវត្ថិភាព។

ចំនុចខ្លាំងរបស់ Bitwarden

  1. តម្លៃសមរម្យ និងមានតម្លៃខ្ពស់
    • មិនគិតថ្លៃសម្រាប់ការប្រើប្រាស់ជាបុគ្គល តែមានការកម្រិតនូវមុខងារមួយចំនួន។ ចំពោះការបង់ថ្លៃ សម្រាប់កញ្ចប់ Premium មានតម្លៃថោក និងមានមុខងារបន្ថែមច្រើន និងមានប្រសិទ្ធភាព។
  2. ភាពបត់បែន និងមុខងារច្រើន
    • គាំទ្រការចែករំលែកពាក្យសម្ងាត់ដោយមានកំណត់ពេល និងមុខងារ Emergency Access។
  3. អាចដំឡើងប្រើនៅលើម៉ាស៊ីនមេខ្លួនឯង (Self-Hosting)
    • អ្នកប្រើអាចដំណើរការ Bitwarden លើម៉ាស៊ីនមេផ្ទាល់ខ្លួន ដើម្បីគ្រប់គ្រងទិន្នន័យដោយខ្លួនឯង។
  4. ប្រវត្តិ Open-Source យូរឆ្នាំ
    • មានសហគមន៍ធំ និងការត្រួតពិនិត្យសុវត្ថិភាពជាប្រចាំ។

ចំណុចខ្សោយ (Weaknesses)

ចំណុចខ្សោយរបស់ Proton Pass

  1. មិនមាន Emergency Access
    • មិនអនុញ្ញាតឲ្យអ្នកជ្រើសរើសមនុស្សជឿទុកចិត្ត ដើម្បីចូលប្រើគណនីនៅពេលមានហេតុការណ៍អាសន្ន។
  2. បញ្ហាក្នុង Mobile Autofill
    • នៅលើទូរស័ព្ទ ពេលខ្លះការបំពេញស្វ័យប្រវត្តិអាចមិនដំណើរការល្អ។
  3. មិនមាន Live Chat Support
    • មានតែការណែនាំ និងការគាំទ្រតាមអ៊ីមែលប៉ុណ្ណោះ។
  4. ប្រើគណនី Proton តែមួយ
    • ប្រសិនបើគណនី Proton ត្រូវបានគំរាមកំហែង សេវាផ្សេងៗដែលភ្ជាប់អាចមានហានិភ័យផងដែរ។

ចំណុចខ្សោយរបស់ Bitwarden

  1. រចនាបថមិនទំនើប
    • ផ្ទៃមុខមិនស្អាត ឬទាក់ទាញដូច Proton Pass។
  2. បញ្ហាពិបាកប្រើប្រាស់ឆ្លងឧបករណ៍ និង Autofill
    • ពេលខ្លះមានការយឺត ឬមិនស្គាល់ប្រអប់បញ្ចូលពាក្យសម្ងាត់។
  3. មុខងារខ្លះត្រូវបង់ប្រាក់
    • មុខងារជាន់ខ្ពស់មួយចំនួនមានតែក្នុងកញ្ចប់ Premium ប៉ុណ្ណោះ។
  4. ត្រូវការពេលសិក្សា
    • សម្រាប់អ្នកថ្មី អាចចំណាយពេលស្វែងយល់ពីមុខងារច្រើន។

គួរជ្រើសរើសមួយណា?

ជ្រើស Proton Pass ប្រសិនបើ៖

  • អ្នកផ្តោតលើឯកជនភាព
  • ចង់បានកម្មវិធីងាយប្រើ
  • ត្រូវការមុខងារ Dark Web Monitoring

ជ្រើស Bitwarden ប្រសិនបើ៖

  • អ្នកចង់បានតម្លៃសមរម្យ
  • ចង់គ្រប់គ្រងទិន្នន័យដោយខ្លួនឯង
  • ត្រូវការមុខងារបត់បែន និង Emergency Access

សេចក្តីសន្និដ្ឋាន

Proton Pass និង Bitwarden ទាំងពីរមានសុវត្ថិភាពខ្ពស់ និងគួរជឿទុកចិត្ត ប៉ុន្តែមានគោលបំណងខុសគ្នា។ Proton Pass សាកសមសម្រាប់អ្នកផ្តោតលើឯកជនភាព និងភាពងាយប្រើ ខណៈ Bitwarden សាកសមសម្រាប់អ្នកចង់បានតម្លៃថោក ភាពបត់បែន និងការគ្រប់គ្រងខ្ពស់។

ប្រភព៖ https://www.security.org/password-manager/proton-pass-vs-bitwarden/ 

អត្ថបទផ្សេងៗទៀត