ក្រុមហ៊ុន Microsoft បានប្រកាសថា ការគាំទ្រលើ Windows 10 នឹងបញ្ចប់ នៅថ្ងៃទី14 ខែតុលា ឆ្នាំ2025។ បន្ទាប់ពីកាលបរិច្ឆេទនេះ នឹងមិនមានការអាប់ដេតសុវត្ថិភាព ការជួសជុលចំណុចខ្សោយ និងបញ្ហាផ្សេងៗ ឬផ្តល់ជំនួយបច្ចេកទេសទៀតទេ។
ក្នុងពេលជាមួយគ្នានេះ កម្មវិធីការិយាល័យ Office 2016 និង Office 2019 ក៏នឹងបញ្ចប់ការគាំទ្រ លែងទទួលបានការធ្វើបច្ចុប្បន្នភាពបានផងដែរ។
គួររំលឹកថា នៅពេលដែលកម្មវិធីដូចជា Windows 10, Office 2016 និង Office 2019 បញ្ចប់ការគាំទ្រ ក្រុមហ៊ុន Microsoft នឹងបញ្ឈប់ការផ្តល់ការអាប់ដេតសុវត្ថិភាព ការជួសជុលកំហុស និងការកែលម្អផ្សេងៗ។
អ្នកនៅតែអាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីបានដោយមិនចាំបាច់ធ្វើបច្ចុប្បន្នភាព តែនឹងប្រឈមមុខនឹងមេរោគ និងការវាយប្រហារពីក្រុម Hacker។ បើអ្នកនៅតែបន្តប្រើកម្មវិធីទាំងនោះរយៈពេលយូរ កម្មវិធីដែលអ្នកបានដំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 និងកម្មវិធីថ្មីៗអាចនឹងប្រើលែងបាន មានភាពរអាក់រអួល ធ្វើឱ្យកុំព្យូទ័រអ្នកមិនដំណើរការរលូន។
តើអ្នកគួរធ្វើដូចម្តេច?
- សម្រាប់ Window: ពិនិត្យលទ្ធភាពទទួលបានការ Upgrade ទៅកាន់ Windows 11
ប្រសិនបើកុំព្យូទ័រអ្នក អាចដំណើរ Windows 11 បាន សូមធ្វើការ upgrade ទៅប្រើ Windows 11 វិញ។ អ្នកអាចពិនិត្យមើលថា តើកុំព្យូទ័រអ្នកអាចប្រើ Windows 11 បានឬអត់ ដោយប្រើមុខងារ PC Health Check app។
បើកុំព្យូទ័រអ្នកអាចប្រើ Windows 11 បាន នោះអ្នកអាចធ្វើការ upgrade បានដោយមិនគិតថ្លៃ ដោយចូលទៅកាន់៖ Start > Settings > Update & Security > Windows Update ចុចលើ Check for updates។
- ក្នុងករណីអ្នកមិនអាចធ្វើការ upgrade ទៅកាន់ Windows 11 បាន អ្នកគួរពិចារណា ផ្លាស់ប្តូរ ឬទិញកុំព្យូទ័រថ្មី បើមានលទ្ធភាព។
- សម្រាប់កម្មវិធី Office: ពិចារណាប្តូទៅប្រើ Microsoft Office 365
- បម្រុងទុកទិន្នន័យ ( backup)៖ ធ្វើការបម្រុងទុកទិន្នន័យឱ្យបានជាប្រចាំ ចៀសវាការបាត់បង់ឯកសារ ណាមួយដោយចៃដន្ត។ បើអ្នកត្រូវធ្វើការ upgrade ត្រូវប្រាកដថា អ្នកបានបម្រុងទុកទិន្នន័យជាមុន។
ប្រភព៖