ព័ត៌មាន គោលនយោបាយ និងឯកសារស្រាវជ្រាវ
- Tactical Technology Collective
- Electronic Frontier Foundation
- Digital Defenders Partnership
- Frontline Defenders
- Access Now
កម្មវិធី និងអត្ថបទណែនាំពីសុវត្ថិភាព

Surveillance Self-Defense
ជាគេហទំព័រដែលបង្កើតឡើងដោយ EFF ក្នុងគោលបំណងចែករំលែកចំណេះដឹងសម្រាប់មនុស្សទូទៅ គ្រូបណ្តុះបណ្តាល ឬអ្នកដែលចង់ចែករំលែកចំណេះដឹងនេះទៅអ្នកផ្សេងទៀត។ គេហទំព័រនេះមាន ព័ត៌មាន អត្ថបទគន្លឹះ ពន្យល់ពីកម្មវិធីដែលមានសុវត្ថិភាព ណែនាំពីរបៀបប្រើប្រាស់ និងមានមេរៀនសម្រាប់គ្រូបណ្តុះបណ្តាលផងដែរ។

Security in-a-Box
Security in a box គឺជាគេហទំព័រដែលល្បីមួយដែលមានអត្ថបទ និងពន្យល់ពីកម្មវិធីជាច្រើនចាប់ពីកម្រិតដំបូង រហូតដល់កម្រិតខ្ពស់។ គេហទំព័រនេះមានចំនួន១៨ភាសា ដែលក្នុងនោះក៏មានភាសាខ្មែរដែរ តែជាអកុសល អត្ថបទជាភាសាខ្មែរភាគច្រើនមិនត្រូវបានធ្វើបច្ចុប្បន្នភាពនោះទេ។

Security Auditing Framework and Evaluation Template for Advocacy Groups (SAFETAG)
SAFETAG ជាគេហទំព័រដែលបង្កើតឡើងក្នុងគោលបំណងប្រាប់ពីរបៀបក្នុងការធ្វើ audit លើផ្នែកសុវត្ថិភាពឌីជីថលសម្រាប់ស្ថាប័ន។

Localization Lab បានបកប្រែឯកសារបានចំនួន ២២០ ភាសា លើប្រធានបទ សុវត្ថិភាពនៅលើអ៊ីនធឺណិត អក្ខរកម្មឌីជីថល និងការប្រើអ៊ីនធឺណិតដោយអនាមិកជាដើម។ នៅក្នុងសហគមន៍ដែលមានសមាជិកជាង ៧ពាន់នាក់នៅជុំវិញពិភពលោកនេះ ក៏មានធនធានឯកសារល្អៗមួយចំនួនជាភាសាខ្មែរ ទាក់ទងទៅនឹងរឿងសុវត្ថិភាពឌីជីថលនេះផងដែរ។
ធនធានសម្រាប់គ្រូបណ្តុះបណ្តាល

សុវត្ថិភាពឌីជីថលៈ សៀវភៅណែនាំសម្រាប់គ្រូបណ្តុះបណ្តាល – PDF (ធ្វើបច្ចុប្បន្នភាពចុងក្រោយនៅឆ្នាំ២០១៩ ប្រែសម្រួលជាភាសាខ្មែរនៅក្នុងខែមីនា ឆ្នាំ២០២០)
សៀវភៅណែនាំនេះ ត្រូវបានរៀបរៀង និងនិពន្ធឡើងដោយ Natasha Msonza ជនជាតិហ្សីមបាវេ ជាអ្នកឯកទេសផ្នែកសុវត្ថិភាពប្រព័ន្ធឌីជីថល ដោយផ្អែកតាមបទពិសោធន៍ជាក់ស្តែងរបស់គាត់ដែលជាគ្រូបណ្តុះបណ្តាលជាច្រើនឆ្នាំ និងទទួលបានការគាំទ្រពីអ្នកជំនាញ និងអង្គការជាច្រើនមានដូចជា អង្គការ Internews, Safe Sister, ISC, Defend Defenders ជាដើម។ សៀវភៅណែនាំសម្រាប់គ្រូបណ្តុះបណ្តាលនេះត្រូវបានបកប្រែជាភាសាខ្មែរដោយក្រុមការងារ DigitalHub101 នៅក្នុងខែមីនា ឆ្នាំ២០២០។ សៀវភៅនេះផ្តល់នូវគន្លឹះផ្សេងៗទាក់ទងនឹង វិធីសាស្ត្រនៃការចែករំលែកចំណេះដឹង ចំពោះប្រធានបទជាក់លាក់អោយបានត្រឹមត្រូវ និងមានប្រសិទិ្ធភាព និងប្រាប់ពីរបៀបក្នុងការប្រើប្រាស់ និងគ្រប់គ្រងពេលវេលាចំពោះប្រធានបទនីមួយៗ។ វាជួយសម្រួលអោយគ្រូបណ្តុះបណ្តាលដឹងពីរបៀបធ្វើផែនការបង្រៀនច្បាស់លាស់ ជាពិសេសយល់កាន់តែច្បាស់នូវចំនុចដែលគួរឬមិនគួរបង្ហាញទៅកាន់អ្នកចូលរូម។

LevelUp (ធ្វើបច្ចុប្បន្នភាពចុងក្រោយនៅខែមិថុនា ឆ្នាំ២០១៦)
ជាគេហទំព័រសម្រាប់អ្នកបណ្តុះបណ្តាលផ្នែកសុវត្ថិភាពឌីជីថល។ គេហទំព័រនេះប្រាប់តាំងពីគន្លឹះដើម្បីក្លាយជាអ្នកបណ្តុះបណ្តាលល្អ អ្វីខ្លះដែលអ្នកបណ្តុះបណ្តាលគួរធ្វើមុន និងក្រោយវគ្គបណ្តុះបណ្តាល ជាពិសេសក៏មានមេរៀនពន្យល់ពីរបៀបក្នុងការបង្រៀនលើប្រធានបទជាច្រើនមានដូចជា ការវិភាគ ហានិភ័យ វិធីការពារពីមេរោគ សុវត្ថិភាពលើទូរស័ព្ទដៃ របៀបការពារទិន្នន័យឱ្យមានប្រសិទ្ធភាព សុវត្ថិភាពក្នុងការប្រើអ៊ីនធឺណិត សុវត្ថិភាពលើបណ្តាញសង្គម និងសុវត្ថិភាពក្នុងការទំនាក់ទំនងជាដើម។ល។

SaferJourno – PDF
ឯកសារនេះចងក្រងដោយ InterNews ក្ក្នុងឆ្នាំ២០១៤ សម្រាប់គ្រូបណ្តុះបណ្តាល ដែលផ្តល់ជូននូវផែនការមេរៀនផ្សេងៗគ្នា រួមមាន ការវិភាគពីហានិភ័យ និងស្វែងរកដំណោះស្រាយ មូលដ្ឋានគ្រិះសុវត្ថិភាពឌីជីថល សុវត្ថិភាពលើទូរស័ព្ទ ការរក្សាទុកទិន្នន័យឱ្យមានសុវត្ថិភាព និងសុវត្ថិភាពអ៊ីមែល ជាដើម។

Totem Project
Totem គឺជាគេហទំព័ររៀនតាមអ៊ីនធឺណិត ដែលផ្តល់នូវវគ្គសិក្សាអំពីសុវត្ថិភាព ភាពឯកជនឌីជីថល ណែនាំពីកម្មវិធីសុវត្ថិភាព និងគន្លឹះផ្សេងៗដែលពាក់ព័ន្ធ។ គេហទំព័រនេះបង្កើតឡើងជាពិសេស សម្រាប់ គ្រូបណ្តុះបណ្តាល អ្នកសារព័ត៌មាន សកម្មជន និងអ្នកការពារសិទ្ធិមនុស្ស ដើម្បីជួយឱ្យពួកគេមានការយល់ដឹង ជួយទប់ស្កាត់ និងបង្ការហានិភ័យផ្សេងៗដែលអាចកើតមានឡើងនៅលើអ៊ីធឺណិត។