កម្ម​វិ​ធី​ X ​ដែល​ពី​មុន​ហៅ​ថា ​Twitter ​ប្តឹង​ទៅ​អង្គ​ការ​មួយ​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព័ត៌​មាន​មិន​ពិត

August 3rd, 2023

នៅ​ថ្ងៃទី២0 ខែកក្កដា ក្រុមហ៊ុន​XCorp. ដែល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Twitter បាន​ផ្ញើលិខិត​មួយ​ទៅ​កាន់​មជ្ឈមណ្ឌល​ប្រឆាំង​ការ​ស្អប់ខ្ពើម​ឌីជីថល​ (Center​ for Countering Digital Hate ឬCCDH)។ លិខិត​នោះ​មាន​ចេតនា​គំរាម​ប្តឹងមជ្ឈមណ្ឌល​ប្រឆាំង​ការ​ស្អប់​ខ្ពើម​ឌីជីថល ដែល​មាន​ទីតាំង​នៅ​ចក្រភព​អង់គ្លេស​មួយ​នេះ។