កាលពីថ្ងៃទី១៩ ខែឧសភា ថ្មីៗនេះ Signal បានប្រកាសពីមុខងារថ្មីមួយដែលមានឈ្មោះថា Signal PIN។ Signal PIN តម្រូវឱ្យអ្នកប្រើប្រាស់បង្កើតលេខកូដសម្ងាត់៤ខ្ទង់ ឬវែងជាងនេះ ដែលលេខកូដនេះ នឹងធ្វើការចាក់សោរ (Encrypt) ព័ត៌មានសំខាន់ៗមួយចំនួនដូចជា Profile (លេខទូរស័ព្ទ ឈ្មោះ និងរូបតាំង) ការកំណត់ផ្សេងៗ (Settings) និងទិន្នន័យអំពីមនុស្សដែលអ្នកធ្លាប់បានប្លុក (Block List) ហើយរក្សាទុកនៅលើ Sever របស់ Signal។