ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 24/03/2023
ទោះបីគេហទំព័រដែលអ្នកចូលមើលមាន HTTPS ក៏ដោយ ក៏អ្នកមិនអាចការពារអាស័យដ្ឋាន ឬឈ្មោះគេហទំព័រ (Domain Name) ដែលអ្នកបានចូលមើលពី អ្នកគ្រប់គ្រងអ៊ីនធឹណិត ក្រុមហ៊ុនអ៊ីនធឺណិត និងក្រុម ផ្សេងទៀតដូចជាក្រុមអ្នកវាយប្រហារលើអ៊ីនធឺណិតបានដែរ។ DNS over HTTPS (DoH) ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានេះ។