ProtonMail បាន​ផ្តល់​អាស័យដ្ឋាន IP​អ្នក​ប្រើ​ប្រាស់​ខ្លួន​ ​ទៅ​រដ្ឋាភិបាល​បារាំង​ដើម្បី​ធ្វើ​ការ​ស៊ីប​អង្កេត

October 22nd, 2021

ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវាកម្ម​អ៊ីមែល​ដែល​មាន​ឈ្មោះ​ថា ProtonMail បាន​ស្ថិត​នៅ​ចំនុច​ក្តៅ​គគុក​ ចាប់​តាំង​ពី​ របាយការណ៍​​របស់​ប៉ូលីស​បាន​បង្ហាញ​ថា​ក្រុម​ហ៊ុន​បាន​ចែក​រំលែក​អាស័យ​ដ្ឋាន​IP (IP Address)របស់​អ្នក​ប្រើ​ប្រាស់​ម្នាក់​របស់​ខ្លួន​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​បារាំង​ដែល​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​រូប​នោះ។