Google កំពុងរឹតបន្តឹងការអនុវត្តផ្នែកឯកជនភាពរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យកម្មវិធីអាចតាមដានអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ណាដែលបានបដិសេធ មិនចង់ឃើញការផ្សាយពាណិជ្ជកម្ម និងមិនចង់ឱ្យកម្មវិធីទាំងនោះធ្វើការសិក្សាពីទម្លាប់នៃការប្រើឧបករណ៍ និងអ៊ីនធឺណិតប្រចាំថ្ងៃរបស់ពួកគេ។ ការរឹតបន្តឹងផ្នែកឯកជនភាពនេះ នឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២១។