អ្នកប្រើប្រាស់ទូរស័ព្ទមួយចំនួនប្រហែលជាមិនចាប់អារម្មណ៍ទេថា នៅពេលដែលពួកគេតម្លើងកម្មវិធីណាមួយចូលទៅក្នុងទូរស័ព្ទ កម្មវិធីនោះតម្រូវឱ្យពួកគេយល់ព្រមផ្តល់សិទ្ធិ ក្នុងការចូលទៅប្រើទិន្នន័យ ឬមុខងារមួយចំនួននៅក្នុងទូរស័ព្ទដៃនោះ ដែលការទាមទារចូលទៅប្រើទិន្នន័យ ឬមុខងារមួយចំនួន ហាក់ដូចជាមិនចាំបាច់ ឬមិនទាក់ទងនឹងការដំណើរការរបស់កម្មវិធីនោះទេ។