Mozilla Thunderbird

February 9th, 2021

ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ៖ 08/02/2021 ទាញយកអត្ថបទនេះជា PDF អ៊ី​មែល​ដែល​យើង​ប្រើ​សព្វ​ថ្ងៃ​គឺ​នៅ​មិន​ទាន់​មាន​សុវត្ថិភាព​ល្អ​នោះ​ទេ។ នៅ​ពេល​ដែល​អ្នក​ផ្ញើ​អ៊ីមែល ​សារ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​កន្លែង​ជា​ច្រើន ដើម្បី​ធ្វើ​ការ​ត​ភ្ជាប់​រវាង​អ្នក​ផ្ញើ និង​អ្នក​ទទួល។ ការ​ត​ភ្ជាប់​នេះ​នៅ​មាន​ចន្លោះ​ប្រហោង​ជា​ច្រើន ដែល​អនុញ្ញាត​ឱ្យ​ជន​ទី៣ អាច​ស្នាក់​ចាប់​អាន ឬ​ផ្លាស់​ប្តូរ​សារ​អ៊ីមែល​របស់​អ្នក​បាន។ នៅ​ពេល​ដែល​អ្នក​អ៊ីន​គ្រីប​សារ​អ៊ីមែល​របស់​អ្នក នោះ​អ្នក​នឹង​មាន​អត្ត​សញ្ញាណ​ច្បាស់​លាស់​សម្រាប់​អ៊ី​មែល​របស់​អ្នក ហើយ​អ្នក​ក៏​ទទួល​បាន​អត្ត​សញ្ញាណ​ពិត​ប្រាកដ​មួយ​ជា​មួយ​នឹង​មនុស្ស​ដែល​អ្នក​ទាក់​ទង​តាម​រយៈ​អ៊ី​មែល​នោះ​ដែរ។ អត្ត​សញ្ញាណ​រវាង​អ្នក​ផ្ញើ​សារ និង​អ្នក​ទទួល​សារ​នេះ​គេ​ឱ្យ​ឈ្មោះ​ថា Digital Signature ។ Digital Signature ជា​វីធី​សាស្រ្ត​មួយ​ដែល​អាច​ធា​នា​ថា​ អ្នក​ពិត​ជា​ទទួល​បាន​សារ​ពី​អ្នក​ដែល​បាន​ផ្ញើ​អ៊ី​មែល​មក​កាន់​អ្នក​មែន ហើយ​មនុស្ស​ដែល​ទទួល​អ៊ី​មែល​របស់​អ្នក ក៏​ដឹង​ច្បាស់​ថា អ្នក​ជា​ម្ចាស់​នៃ​អ៊ី​មែល​ដែល​បាន​ផ្ញើ​ប្រា​កដ​មែន។ ចំ​ណែក​ឯ​ការ​អ៊ីន​គ្រីប​អ៊ី​មែល គឺ​ការ​ធា​នា​ថា​សារ​មិន​ត្រូវ​បាន​អាន​ ឬ​ផ្លាស់​ប្តូរ​កំឡុង​ពេល​បញ្ជូន​នៅ​លើ​អ៊ីន​ធឺណិត។ អ្វី​ជា​កម្មវិធី Mozilla Thunderbird? Mozilla Thunderbird ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដំបូង​តាំង​ពី​ថ្ងៃ​ទី ២៨ មិថុនា ឆ្នាំ២០០៣ ដោយ​មូល​និ​ធិ​ Mozilla (Mozilla Foundation) ដែល​ជា​ស្ថាប័ន​មិន​ស្វែង​រក​ប្រាក់​ចំណេញ​របស់​សហ​រដ្ឋ​អា​មេ​រិក។ Mozilla Thunderbird ជា​កម្ម​វិធី​ដែល​មិន​គិត​ថ្លៃ និង​បើក​ចំហរ (Free and open-source software)។ អ្នក​អាច​តម្លើង​កម្ម​វិធី​នេះ​ចូល​ទៅ​ក្នុង​កុំ​ព្យូ​ទ័រ​របស់​អ្នក និង​ភ្ជាប់​អ៊ី​មែល​ផ្ទាល់​ខ្លួន … Continue reading “Mozilla Thunderbird”