ការចាក់សោអេក្រង់ គ្រាន់តែអាចការពារមិនឱ្យអ្នកដទៃប្រើកុំព្យូទ័ររបស់អ្នក ប៉ុន្តែមិនអាចការពារឯកសារនៅក្នុងកុំព្យូទ័ររបស់អ្នកបានទេ។ បើកុំព្យូទ័ររបស់អ្នកត្រូវបានគេលួច ឬបាត់ នោះអ្នកដទៃអាចដោះយកឧបករណ៍ផ្ទុកទិន្នន័យ ឬ Hard Drive ពីកុំព្យូទ័ររបស់អ្នក ហើយយកទៅភ្ជាប់ជាមួយនឹងកុំព្យូទ័ររបស់ពួកគេ ហើយអាចចូលទៅប្រើឯកសារក្នុងកុំព្យូទ័ររបស់អ្នកបានដោយសេរី។